ប្រទេសក្រិកកំពុង​ចរចាជាមួយបារាំង ដើម្បីស្នើសុំទិញយន្តហោះចម្បាំងថ្មី

//s6.kh1.co/5b/5b4e1f55e31353decf6f4ef95ce7f93873b03429.jpg
សង្គម

 ០២-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មន្ត្រីរដ្ឋាភិបាល​ក្រិកបាននឹងកំពុងពិភាក្សាជាមួយ​បារាំងនិងប្រទេសដទៃទៀត ​ដើម្បីស្នើសុំទិញគ្រឿងសព្វាវុធ ​ក្នុងគោលបំណងយកមកបង្កើនកម្លាំងប្រដាប់អាវុធរបស់ខ្លួន

អាតែន៖ មន្ត្រីរដ្ឋាភិបាល​ក្រិកបាននឹងកំពុងពិភាក្សាជាមួយ​បារាំងនិងប្រទេសដទៃទៀត ​ដើម្បីស្នើសុំទិញគ្រឿងសព្វាវុធ ​ក្នុងគោលបំណងយកមកបង្កើនសមត្ថភាពកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈពេលដែលភាពតានតឹងកំពុងកើនឡើង​ ​លើបញ្ហាប្រភពឧស្ម័ន​និងប្រេង ស្ថិតនៅក្នុងតំបន់ដែន​សមុទ្រមេឌីទែរ៉ាណេខាងកើត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុក្រិកបាននិយាយថា ប្រទេសរបស់លោកបានត្រៀមជាស្រេច ក្នុងការចំណាយប្រាក់បម្រុងមួយផ្នែករបស់ខ្លួន សម្រាប់ការទិញអាវុធនិងមធ្យោបាយផ្សេងទៀត ដែលនឹងជួយបង្កើនកងកម្លាំងការពារខ្លួន បន្ទាប់ពីរងការរឹតត្បិតមិនឱ្យចំណាយថវិកាលើវិស័យការពារជាតិ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងពីសេចក្តីសម្រេច​ណាមួយរបស់មន្ត្រីរដ្ឋាភិបាលក្រិចនៅឡើយទេ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្រិក​មួយចំនួន បានរាយការណ៍កាលពីថ្ងៃចន្ទថា ទីក្រុងអាតែនបានយល់ព្រមទិញយន្តហោះចម្បាំង ​ Dassault Rafale ចំនួន ១៨គ្រឿង ដែលផលិតដោយប្រទេសបារាំង។

គួរជម្រាបដែរថា ភាពតានតឹង​បានកើនឡើងកាលពីខែមុន បន្ទាប់ពីប្រទេសតួកគីនៅតែចចេស​បន្ត​ស្រាវជ្រាវរក​ឧស្ម័ន​ធម្មជាតិ នៅក្នុងតំបន់ដែលមានជម្លោះ។ មិនតែប៉ុណ្ណោះ កងទ័ព​ជើង​ទឹក​តួកគី​ ក៏បានប្រកាសថានឹងធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ផ្លោង​ក្នុង​សមុទ្រថែមទៀតផង៕

យន្តហោះចម្បាំង Dassault Rafale
យន្តហោះចម្បាំង Dassault Rafale
ប្រព័ន្ធផ្សព្វផ្សាយក្រិក​​បានរាយការណ៍កាល​ថា  ទីក្រុងអាតែន​ទិញយន្តហោះចម្បាំង ​ Dassault Rafale ចំនួន ១៨គ្រឿង
ប្រព័ន្ធផ្សព្វផ្សាយក្រិក​​បានរាយការណ៍កាល​ថា  ទីក្រុងអាតែន​ទិញយន្តហោះចម្បាំង ​ Dassault Rafale ចំនួន ១៨គ្រឿង
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T