ចាប់បានក្រពើយក្សទឹកប្រៃមួយក្បាល ក្នុងប្រទេសអូស្ត្រាលី

//s6.kh1.co/53/537bf577eb59270d4a8b4647db7e0fad832c18c7.jpg
សង្គម

 ០២-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រពើនេះគឺជាសត្វដែលត្រូវបានគេចាប់បានច្រើនជាងគេ នៅក្នុងតំបន់នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

អូស្ត្រាលី៖ ក្រពើទឹកប្រៃដ៏ធំសម្បើមមួយមានប្រវែង៤.៤ម៉ែត្រ ត្រូវបានគេចាប់បាននៅចំណុចទេសចរណ៍ដាច់ស្រយាលមួយ នៅដែនដីភាគខាងជើងប្រទេសអូស្ត្រាលី។ ក្រពើដែលត្រូវបានគេប៉ាន់ស្មានថា មានទំងន់៣៥០គីឡូក្រាម ត្រូវបានចាប់ដោយក្រុមអ្នកល្បាតសត្វព្រៃ នៅក្នុងអង្គប់កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ក្នុងតំបន់ឧទ្យានធម្មជាតិ Flora River Nature Park ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម នៅភាគនិរតីនៃក្រុង Katherine។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រពើយក្យដែលចាប់បាន
ក្រពើយក្យដែលចាប់បាន

យោងតាមអ្នកនាំពាក្យនៅនាយកដ្ឋាន Northern Territory Department of Tourism, Sport, and Culture បាននិយាយថា ក្រពើនេះគឺជាសត្វដែលត្រូវបានគេចាប់បានច្រើនជាងគេ នៅក្នុងតំបន់នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នកនាំពាក្យរូបនេះបាននិយាយថា ការចាប់បានត្រូវបានយកទៅចិញ្ចឹមក្នុងកសិដ្ឋានចិញ្ចឹមក្រពើមួយ ហើយអាចនឹងត្រូវបានប្រើសម្រាប់បង្កាត់ពូជ។ កាលពីខែកក្កដា ឆ្នាំ២០១៨ ក្រពើទឹកប្រៃដែលមានទំហំធំជាង៤.៧ម៉ែត្រ ត្រូវបានជាប់ក្នុងអង្គប់ ហើយចាប់បាននៅទន្លេ Katherine River នៅមិនឆ្ងាយពីសមុទ្រ។

យោងតាមរដ្ឋាភិបាលរដ្ឋបានប៉ាន់ស្មានថា មានក្រពើទឹកប្រៃប្រមាណ១០០,០០០ក្បាលរស់នៅក្នុងតំបន់ព្រៃ ក្នុងដែនដី Northern Territory។ ក្រពើដែលមានបញ្ហានៅក្នុងរដ្ឋ ត្រូវបានអ្នកអភិរក្សសត្វព្រៃយកចេញ ដោយប្រើអង្គប់ ឬការចាក់ដោយប្រើស្ន។ អ្នកល្បាតជាធម្មតាចាប់បានក្រពើដែលមានបញ្ហាជាង២៥០ក្បាល ជារៀងរាល់ឆ្នាំ ហើយបញ្ជូនពួកវាទៅកាន់កសិដ្ឋានចិញ្ចឹមក្រពើ ឬត្រូវសម្លាប់ចោលតែម្ដង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T