BREAKING៖ អតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច បានទទួលមរណភាពហើយ

//s6.kh1.co/a1/a147a76cc1b5a83e20f44d9b34ad2ce918f6b352.jpg
សង្គម

 ០២-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ឯកឧត្តម នេត ភាក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានបញ្ជាក់នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះថា ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច ជាអតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានទទួលមរណភាព

ភ្នំពេញ៖  អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ឯកឧត្តម នេត ភាក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានបញ្ជាក់នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះថា ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច ជាអតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅវេលាម៉ោង០០៖៥១នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា ទណ្ឌិត ឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូង នៃ អ.វ.ត.ក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែងដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៣៥ឆ្នាំ សងការជាប់ឃុំខុសច្បាប់១០ឆ្នាំ និងសំណងលើការសហការចំនួនឆ្នាំ ទោសដែលត្រូវអនុវត្តគឺ១៩ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់។

អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។

នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់របស់គាត់៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK

សូមទស្សនារូបភាពខាងក្រោម៖

ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច
ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច
ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច
ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច
ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច
ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T