ភ្ញាក់ផ្អើលខ្លាំង ក្រោយ ថៃ នារីសុជាតា បញ្ចេញបទ ចម្រៀងថ្មី មានចំណងជើងថា «ក្តីស្រមៃ» (មានវីដេអូ)

//s4.kh1.co/fc/fcbfa4fefe7dd62b67b753de76772f98b52a86fe.jpg
តារា & កម្សាន្ដ

 ០១-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្ញាក់ផ្អើលខ្លាំង ថៃ នារីសុជាតា បញ្ចេញវីដេអូបទចម្រៀងថ្មីដែលមានចំណងជើងថា «ក្តីស្រមៃ»

ភ្នំពេញ៖ តារាស្រីដ៏មានប្រជាប្រិយភាព​ ព្រមទាំងជាអតីត Freshie ចំណាត់ថ្នាក់លេខ២ ថៃ នារីសុជាតា ហៅ Fiyata ទោះបីជាមិនសូវឃើញប្រឡូកក្នុងវិស័យសិល្បៈច្រើន ប៉ុន្តែតារាស្រីរូបនេះនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ពិសេសក្នុងស្រទាប់មិត្តយុវវ័យពីសកម្មភាពប្រចាំថ្ងៃរបស់អ្នកនាងនៅក្នុងបណ្តាញសង្គម Facebook និង Instagram ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ទាំងរូបសម្រស់ រូបរាងដ៏ស្រឡូន និងកាយវិការដ៏ក្រមិចក្រមើមគួរឲ្យស្រលាញ់ធ្វើឲ្យហ្វេនៗតាមដានពីជីវិតរស់នៅ ក៏ដូចជាជីវិតប្រចាំថ្ងៃរបស់ Fiyata ស្ទើរតែរាល់ថ្ងៃ និងគ្រប់ពេលតែម្តង។

តួយ៉ាង កាលពីប៉ុន្មានម៉ោងមុននេះបន្តិច ផេកហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀង ហេង ពិទូ បានធ្វើការបង្ហោះវីដេអូបទចម្រៀងមួយបទដែលមានចំណងជើងថា “ក្តីស្រមៃ” ជាការបកស្រាយដោយ ថៃ នារីសុជាតា ហៅ Fiyata។ គ្រាន់តែបង្ហោះភ្លាម មិនទាន់បានប៉ុន្មានផង ស្រាប់តែមានអ្នកចុច Like Comment និង Share ច្រើនខ្លាំងមែនទែន។ ជាងនេះទៅទៀត ក៏មានមហាជនសរសើរពីការសម្តែង ទឹកដមសម្លេងដ៏ពីរោះរបស់អ្នកនាង និងមានហ្វេនជាច្រើននឹករលឹកដល់ Fiyata យ៉ាងច្រើន បន្ទាប់ពីបាត់មុខអស់រយៈពេលជាយូរ។

ចង់ដឹងថាវីដេអូបទចម្រៀង «ក្តីស្រមៃ» ពីរោះ និងសម្តែងបានល្អយ៉ាងណា កុំភ្លេចទស្សនាវីដេអូខាងក្រោមនេះ៖

ថៃ នារីសុជាតិ ហៅ Fiyata
ថៃ នារីសុជាតិ ហៅ Fiyata
ថៃ នារីសុជាតិ ហៅ Fiyata
ថៃ នារីសុជាតិ ហៅ Fiyata
ថៃ នារីសុជាតិ ហៅ Fiyata
ថៃ នារីសុជាតិ ហៅ Fiyata
ថៃ នារីសុជាតិ ហៅ Fiyata
ថៃ នារីសុជាតិ ហៅ Fiyata
ថៃ នារីសុជាតា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T