ទោះមានគេរិះគន់ច្រើន តែឪពុក ដេវីត នៅតែនិយាយបែបនេះ ដើម្បីលើកទឹកចិត្តកូនប្រុស

//s6.kh1.co/b8/b829bac731dab39f201f7e3537babc054c092da3.jpg
តារា & កម្សាន្ដ

 ០១-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីឃើញកូនប្រុសមានភាពជោគជ័យនៅក្នុងជីវិតការងារ រួមទាំងជីវិតគូប្រកបដោយក្ដីសុខ ស្រាប់តែ ឪពុករបស់ ដេវីត បង្ហោះសារលើកទឹកចិត្តដល់កូនប្រុស បើទោះបីជាមានជួបឧបសគ្គជាច្រើនក៏ដោយ។

ភ្នំពេញ៖ បន្ទាប់ពីបួសអស់រយៈពេលមួយខែ ពេលនេះ អន្ទិត ងួន ចាន់ដេវីត បានលាចាកសិក្ខាបទ ព្រមទាំងបានវិលត្រឡប់មកចូលសិល្បៈវិញ ដែលធ្វើឲ្យហ្វេនៗជាច្រើន ទន្ទឹងរង់ចាំពីបទចម្រៀងថ្មីៗរបស់លោក ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទន្ទឹមនឹងភាពពេញចិត្ត ពីហ្វេនៗជាច្រើន ខណៈពេលដែលលោកកំពុងតែទទួលបានភាពជោគជ័យពីការងារសិល្បៈ និងមុខរបររកស៊ីរបស់ខ្លួន ក៏មានមតិរិះគន់ជាច្រើន ចំពោះរូបលោកផងដែរ  ទៅលើការបង្ហាញពីភាពស៊ីវីល័យ ក្នុងពេលដែលបានចំណាយលុយជាច្រើន ទៅលើសម្ភារៈម៉ាកល្បីៗ គ្រឿងអលង្កា និង ទិញរថយន្តជាច្រើនគ្រឿង ផងដែរ។ 

ប៉ុន្តែ កាលពីមុននេះបន្តិច លោកឪពុករបស់ ដេវីត ក៏បានបង្ហោះសារ ព្រមទាំងរូបភាពចាស់កាលពីច្រើនឆ្នាំមុនរបស់កូនប្រុស ដែលបានខិតខំប្រឹងប្រែង រហូតដល់មានភាពជោគជ័យរហូតមកទល់នឹងសព្វថ្ងៃនេះ ដែលនៅក្នុងនោះ លោកបាននិយាយថា៖

 រូបថតមួយសន្លឹកនេះ អាចបញ្ជាក់បានថា ការតស៊ូការព្យាយាមអំណត់អត់ធន អាចកែប្រែដែកមួយដុំ ឲ្យក្លាយទៅជាកាំបិតដ៏មុតស្រួចបាន។

ឪពុករបស់ដេវីត

ចំពោះសារបង្ហោះមួយនេះ បានធ្វើឲ្យមនុស្សជាច្រើន មានការយល់ស្របជាមួយ ដែលជាសារដ៏មានអត្ថន័យ បង្ហាញពីទឹកចិត្តដ៏ល្អប្រពៃរបស់ ឪពុកម្នាក់ ដែលតែងតែលើកទឹកចិត្តចំពោះកូន បើទោះបីជាត្រូវជួបឧបសគ្គលំបាកខ្លាំងប៉ុណ្ណាក៏ដោយ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស
ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស
ងួន ចាន់ដេវីត និ
ងួន ចាន់ដេវីត និ
ងួន ចាន់ដេវីត និ
ងួន ចាន់ដេវីត និ
ងួន ចាន់ដេវីត និ
ងួន ចាន់ដេវីត និ
សារបង្ហោះ ពី ឪពុក ងួន ចាន់ដេវីត 
សារបង្ហោះ ពី ឪពុក ងួន ចាន់ដេវីត 
ងួន ចាន់ដេវីត
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T