ទើបកើតប៉ុន្មានថ្ងៃទេ មុខមាត់កូនស្រី អ៊ុន អាលីហ្សា ឡើងគួរឲ្យក្នាញ់

//s6.kh1.co/be/bea838ec4f79bd131ee76a258a8c97f6af4aff42.jpg
តារា & កម្សាន្ដ

 ៣១-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ចូលរួមអបអរសាទរដល់តារាសម្ដែងស្រី អ្នកនាង អ៊ុន អាលីហ្សា កាលពីកើតនៅថ្ងៃសៅរ៍ ទី ២៩ ខែ សីហា នេះនាងក៏សម្រាលបានកូនស្រីម្នាក់ដោយជោគជ័យ។

ភ្នំពេញ៖ ជាការពិតរយៈពេលមួយឆ្នាំ ហើយដែលតារាសម្ដែងស្រី អ្នកនាង អ៊ុន អាលីហ្សា បានសម្រេចចិត្តរៀបការជាមួយកម្លោះខ្មែរ ដែលរស់នៅ សហរដ្ឋអាមេរិក។ ក្រោយរៀបការមិនបានប៉ុន្មានផង តារាស្រីរូបនេះ ក៏មានផ្ទៃពោះជាចំណងដៃបន្ទាប់ពីរៀបការផងដែរ តែខណៈពេលដែលខ្លួនកំពុងពរពោះកូនក្នុងផ្ទៃ ស្វាមីនាងក៏ត្រូវទៅបំពេញការងារនៅអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបី ពរពោះកូនមិនមានស្វាមីនៅជិត ហើយថ្នាក់ថ្នម និងយកចិត្តទុកដាក់ក៏ពិតមែន តែតារាស្រីរូបនេះ ក៏អាចថែរក្សាសុខភាពបានយ៉ាងល្អថែមទៀតផង។ ជាក់ស្ដែង បន្ទាប់ពីពរពោះអស់ជាច្រើនខែមកនេះ កាលពីកើតនៅថ្ងៃសៅរ៍ ទី ២៩ ខែ សីហា នេះនាងក៏សម្រាលបានកូនស្រីម្នាក់ដោយជោគជ័យ ហើយកូនតូចនាងក៏មានសុខភាពល្អផងដែរ។ 

ម្យ៉ាងវិញទៀត អ្នកនាង អ៊ុន អាលីហ្សា ក៏បានដាក់ឈ្មោះឲ្យកូនស្រីយ៉ាងពីរោះ ដោយកូននាងមានឈ្មោះ សូ ជេនណាលី ផងដែរ បើងាកមកមើលពីមុខមាត់កូនស្រីតារារូបនេះវិញ ពិតជាមានមុខមាត់ស្រស់ស្អាត ឃ្យូត គួរឲ្យក្នាញ់តែម្ដង បើទោះបីទើបតែកើតបាន ៣ថ្ងៃក៏ពិតមែន។ 

លើសពីនេះទៅទៀត បន្ទាប់ពីមិត្តភក្ដិរួមអាជីព និងអ្នកគាំទ្របានដឹងថា តារាស្រីរូបនេះសម្រាលបានកូនស្រី ពួកគេក៏បានចូលរួមអបអរសាទរដល់នាងស្ទើរតែគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង អ៊ុន អាលីហ្សា
  អ្នកនាង អ៊ុន អាលីហ្សា
  អ្នកនាង អ៊ុន អាលីហ្សា
  អ្នកនាង អ៊ុន អាលីហ្សា
  អ្នកនាង អ៊ុន អាលីហ្សា
  អ្នកនាង អ៊ុន អាលីហ្សា
អ្នកនាង អ៊ុន អាលីហ្សា និងស្វាមី
អ្នកនាង អ៊ុន អាលីហ្សា និងស្វាមី
កូនស្រី  អ្នកនាង អ៊ុន អាលីហ្សា ទើបនឹងកើត
កូនស្រី  អ្នកនាង អ៊ុន អាលីហ្សា ទើបនឹងកើត
កូនស្រី  អ្នកនាង អ៊ុន អាលីហ្សា ទើបនឹងកើត
កូនស្រី អ្នកនាង អ៊ុន អាលីហ្សា ទើបនឹងកើត
កូនស្រី អ្នកនាង អ៊ុន អាលីហ្សា ទើបនឹងកើត
កូនស្រី អ្នកនាង អ៊ុន អាលីហ្សា ទើបនឹងកើត
អ៊ុន អាលីហ្សា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T