វិធីសាស្ត្រទាំងនេះហើយ ដែលផលិតកម្ម JYP, YG និង SM តែងតែទទួលបានជោគជ័យពេលជ្រើសរើសតារាចម្រៀង

//s6.kh1.co/4f/4fe77a013f0fcbb5a77a85877dc474d15e27f7ab.jpg
នារី

 ៣១-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ផលិតកម្ម JYP Entertainment, YG Entertainment និងផលិតកម្ម SM Entertainment បានទទួលឈ្មោះហៅក្រៅថា “The Big 3” ដោយសារតែវិធីសាស្រ្តដែលពួកគេជ្រើសរើសសិល្បកររបស់ពួកគេទទួលបានជោគជ័យខ្លាំងមិនគួរឱ្យជឿ។

កូរ៉េខាងត្បូង៖ ផលិតកម្ម JYP Entertainment, YG Entertainment និងផលិតកម្ម SM Entertainment បានទទួលឈ្មោះហៅក្រៅថា “The Big 3” ដោយសារតែវិធីសាស្រ្តដែលពួកគេជ្រើសរើសសិល្បកររបស់ពួកគេទទួលបានជោគជ័យខ្លាំងមិនគួរឱ្យជឿ។ ជាមួយនឹងការលើកឡើងនេះអ្នកខ្លះអាចចង់ដឹងថា តើក្រុមហ៊ុនទាំង ៣ នេះមានគុណសម្បត្ដិអ្វីខ្លះនៅក្នុងជំនាញធ្វើការជ្រើសរើសរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះគឺជាការមើលនូវគុណសម្បត្តិមួយចំនួនដែល JYP Entertainment, YG Entertainment និង SM Entertainment ស្វែងរកនៅសិល្បកររបស់ពួកគេ៖

១. JYP Entertainment
Park Jin Young
Park Jin Young

Park Jin Young បានចែករំលែកកាលពីមុនឱ្យដឹងថា គាត់មានទំនោររកមើលមនុស្សដែលមានសុខភាពល្ អនិងប្រកបដោយសុជីវធម៌ល្អ នៅពេលជ្រើសរើសមនុស្សឱ្យចូលរួមជាមួយក្រុមហ៊ុនរបស់គាត់។ គាតបានិយាយថា៖"

មិនថាជាបុរសឬស្ត្រីទេ ខ្ញុំចូលចិត្តអ្នកដែលមានសុខភាពល្អ។ ទោះបីជំនាញច្រៀង និងជំនាញរាំរបស់ពួកគេអស្ចារ្យក៏ដោយគឺខ្ញុំមិនអាចជួយ (បណ្ដុះបណ្ដាល) បានទេ ប្រសិនបើពួកគេមិនបរិសុទ្ធ និងមិនមានសុខភាពល្អ។

ខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំត្រូវជួយបំពេញក្តីសុបិន្តរបស់ពួកគេទេ (ប្រសិនបើពួកគេមិនមានគុណសម្បត្តិទាំងអស់នោះ) "។  Park Jin Young ក៏ព្យាយាមស្វែងរកសិល្បករដែលមានទាំងជំនាញ និងបុគ្គលិកលក្ខណៈទាំងអស់ខាងលើនេះដើម្បីទទួលបានជោគជ័យនៅក្នុងឧស្សាហកម្ម K-Pop ។ គាត់ធ្វើបែបនេះ ព្រោះគាត់ចង់ឱ្យសិល្បកររបស់គាត់សប្បាយចិត្តក្នុងអាជីពនេះ។

Park Jin Young 
Park Jin Young 

គាត់ក៏បានបន្តទៀតថា៖ "រវាងជំនាញនិងបុគ្គលិកលក្ខណៈ ... ប្រសិនបើខ្វះនរណាម្នាក់ ក្នុងចំណោមពីរនាក់ ខ្ញុំនឹងជួយពួកគេឱ្យទទួលបានទាំងពីរ។ ប៉ុន្តែក្តីសុបិន្តរបស់ខ្ញុំគឺស្វែងរកសិល្បករដែលមានគុណសម្បត្តិទាំងពីរ។ ការរកលុយគឺសំខាន់ណាស់ ប៉ុន្តែអ្នកត្រូវមានភាពរីករាយពេលធ្វើវា។"

២. YG Entertainment
លោក Yang Hyun Suk
លោក Yang Hyun Suk

នៅពេលដែលលោក Yang Hyun Suk ជាប្រធានផលិតកម្ម YG Entertainment  គឺក្រុមហ៊ុនមួយនេះបានផ្តល់អាទិភាពដល់ជំនាញជាច្រើនជាងអ្វីផ្សេងទៀត។ គាត់បាននិយាយថា៖ "ដើម្បីចាប់បានអាទិភាពខ្ពស់និងចំណាត់ថ្នាក់ល្អដូចជាអ្នកដែលមានទេពកោសល្យជាមនុស្សដែលខំប្រឹងធ្វើការនិងអ្នកដែលពូកែ។ ” ​លោក Yang Hyun Suk ក៏បានស្វែងរកមនុស្សដែលស្រលាញ់ខ្លាំងនឹងអាជីពរបស់ពួកគេ។ ហើយគាត់បានបន្តថា៖ "សម្រេចចិត្តនឹងអ្វីដែលអ្នកចង់ធ្វើ ហើយរំភើបនឹងពេលវេលាមួយនេះនិងឱកាសដែលអ្នកផ្តល់បានឱ្យខ្លួនឯង។"

៣. SM Entertainment
  លោក Lee Soo Man
  លោក Lee Soo Man

ខណៈនេះដែរជាការថ្លែងរបស់លោក Lee Soo Man អតីតផលិតកម្ម SM Entertainment បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនមានភាពម៉ឺងម៉ាត់ជាមួយនឹងការបណ្តុះបណ្តាលសិល្បកររបស់ពួកគេយ៉ាងដូចម្តេច។ សិក្ខាកាមរូបនេះបានចែករំលែកថាផលិតកម្ម SM Entertainment មានស្តង់ដារខ្លាំងជ្រុល ហើយ trainees នឹងទទួលទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើពួកគេធ្វើកំហុសដ៏សាមញ្ញបំផុត។

SM ហាក់ដូចជាផ្តល់តម្លៃដល់អ្នកដែលមានទេពកោសល្យក៏ដូចជាអ្នកដែលរៀនពីកំហុសរបស់ពួកគេ។គាត់បាននិយាយថា៖ "ប្រសិនបើអ្នកយឺតឬមិនគោរពច្បាប់របស់ក្រុមហ៊ុនអ្នកត្រូវច្រៀងបណ្ដើរនិងរត់ជុំវិញបន្ទប់ហាត់ ១០ ដង។ អ្នកបង្ហាត់ឱ្យអ្នកច្រៀងពេលកំពុងអង្គុយ ហើយនឹងវាយពោះរបស់អ្នកដើម្បីអភិវឌ្ឍសាច់ដុំនិងថាមពល។ ប្រសិនបើអ្នកធ្វើអ្វីខុសមួយ អ្នកត្រូវសរសេរអំពីអ្វីដែលអ្នកបានធ្វើខុស ហើយអ្នកមិនត្រូវបានអនុញ្ញាតិឱ្យហ្វឹកហាត់រហូតដល់អ្នកអាចបញ្ជាក់យ៉ាងច្បាស់នូវអ្វីដែលអ្នកបានធ្វើខុស៕"

Rous KongKea
Rous KongKea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T