ព្រីម លីហ្សា បញ្ចេញចង់ទាំងអស់ទៅហើយហ្នឹង?

//s4.kh1.co/94/94b66adef3265724cdec132dd46dda99e0bf3648.jpg
តារា & កម្សាន្ដ

 ៣០-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាស្រីនិយមស្លៀកពាក់ស៊ិចស៊ី កញ្ញា ព្រីម លីហ្សា ពេលនេះនាងបានងាកមកប្រឡូកក្នុងវិស័យសិល្បៈដូចពេលមុនៗវិញ ក្រោយបាត់មុខជាច្រើនឆ្នាំ។

ភ្នំពេញ៖ ក្រោយបាត់មុខពីសិល្បៈអាស់ជាច្រើនឆ្នាំមកនេះ កញ្ញា ព្រីម លីហ្សា បានងាកខ្លួនចូលក្នុងវិស័យសិល្បៈវិញ ដោយនាងនៅតែទទួលបានការគាំទ្រច្រើនដូចពេលមុនៗផងដែរ។ បើងាកទៅមើលរូបសម្ផស្ស នាពេលបច្ចុប្បន្នតារារូបនេះវិញ នាងកាន់តែមានរូបសម្រស់ស្រស់ស្អាតលេចធ្លោ គួរឲ្យទាក់ទាញតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីមានរូបសម្រស់ស្អាតហើយ តារាស្រីរូបនេះ ក៏ពូកែរៀបចំខ្លួនក្នុងឈុតសម្លៀកបំពាក់ទាន់សម័យ ឆើតឆាយថែមទៀតផង។ មិនតែប៉ុណ្ណោះ រាល់សម្លៀកបំពាក់ដែលនាងបានស្លៀក សុទ្ធសឹងតែមានភាបស៊ិចស៊ី បញ្ចេញសាច់សខ្ចី និងរូបរាងស្រឡូនរបស់នាងជាញឹកញាប់ផងដែរ។ លើសពីនេះទៅទៀត មួយរយៈចុងក្រោយនេះ តារាស្រីរូបនេះកាន់តែតែងតែថតរូបបង្អួតដើមទ្រូង ដ៏ទ្រលុកទ្រលន់បង្ហោះលើគណនីផ្ទាល់ខ្លួន ធ្វើឲ្យហ្វេនៗមើលសឹងមិនដាក់ភ្នែកគ្រប់ៗគ្នា។

តួយ៉ាង ថ្មីៗនេះ កញ្ញា ព្រីម លីហ្សា បានបង្ហោះរូបភាពថ្មីជាច្រើនសន្លឹកក្នុងឈុតពណ៌ក្រហម កាន់តែធ្វើឲ្យរូបសម្រស់នាងស្រស់ស្អាតថែមមួយកម្រិតទៀត ហើយអ្វីដែលយើងចាប់អារម្មណ៍ខ្លាំង គឺឈុតមួយនោះមានភាពស៊ិចស៊ីខ្លាំង ដោយនាងបានបញ្ចេញនៅដើមទ្រទ្រូងមួយទំហឹងយ៉ាងទាក់ទាញតែម្ដង។ មិនតែប៉ុណ្ណោះ តារាស្រីសាច់សខ្ចីរូបនេះ បានញ្ចេញស្ទាយ៍ថតរូប មិនថាកាយវិកា និងទឹកមុខនោះទេ ពិតជាស៊ីអារម្មណ៍ខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ព្រីម លីហ្សា 
  កញ្ញា ព្រីម លីហ្សា 
  កញ្ញា ព្រីម លីហ្សា 
  កញ្ញា ព្រីម លីហ្សា 
  កញ្ញា ព្រីម លីហ្សា 
  កញ្ញា ព្រីម លីហ្សា 
  កញ្ញា ព្រីម លីហ្សា 
  កញ្ញា ព្រីម លីហ្សា 
  កញ្ញា ព្រីម លីហ្សា 
  កញ្ញា ព្រីម លីហ្សា 
  កញ្ញា ព្រីម លីហ្សា 
  កញ្ញា ព្រីម លីហ្សា 
  កញ្ញា ព្រីម លីហ្សា 
  កញ្ញា ព្រីម លីហ្សា 
  កញ្ញា ព្រីម លីហ្សា 
  កញ្ញា ព្រីម លីហ្សា 
  កញ្ញា ព្រីម លីហ្សា 
  កញ្ញា ព្រីម លីហ្សា 
ព្រីម លីហ្សា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T