មើល Fashion គេផងមិនមែនលំៗទេ! សុនខ៣ក្បាលនេះល្បី​ខ្លាំង​ រកចំណូលបានមិនចេះតិច

//s6.kh1.co/e3/e3b5ca221883364c5c4a84ef07fa0e03d2cd8f4f.jpg
តារា & កម្សាន្ដ

 ២៩-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Bodhi, Boobie និងlaggy កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំងនិង​រក​អាច​រក​ចំណាយ​បាន​យ៉ាង​ច្រើន​ដល់​ម្ចាស់​ពួកគេ​ពីក្នុង​វិស័យ​ថតម៉ូតសម្លៀកបំពាក់​។

កម្សាន្ត៖ ក្នុង​ពេល​ថ្មី​ៗ​នេះ ​អ្នកលេងបណ្តាញ​សង្គម​ជា​ច្រើន បានផ្ទុះការចាប់​អារម្មណ៍​ជាខ្លាំង ​ចំពោះ​ឆ្កែ៣ក្បាល ​ដែលកំពុង​តែ​មាន ​ប្រជា​ប្រិយ​ភាព​ខ្លាំង ​ក្នុង​វិស័យថតម៉ូតសម្លៀកបំពាក់ ​ដែល​បង្ហោះ​ដោយ​ម្ចាស់ លើបណ្តាញ​សង្គមអ៉ីនធើណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្កែ​ទាំង​៣ក្បាល​នេះ ​មាន​ឈ្មោះថា​Bodhi និង Boobie ព្រមទាំង lggyBodhi គឺជា​ប្រភេទ​ឆ្កែ shiba ​ដែលកំពុងតែ​ល្បី​ខ្លាំង លើបណ្តាញ​សង្គម ​នាពេល​ថ្មីៗនេះ​ បន្ទាប់ពី​ម្ចាស់​បាន​បង្ហោះ​រូប ដែលវាបាន​ពាក់ ​សម្លៀកបំពាក់ម៉ាក​ប្រ៊េនល្បីៗ នៅលើ​បណ្តាញ​សង្គម​រួមមក។ ជាមួយ​នឹង​ ប្រជាប្រិយភាព ​នា​ពេលបច្ចុប្បន្ន​នេះ ​របស់Bodhi អាច​រក​ចំណូលបានរហូត​ដល់ ​១ម៉ឺនដុល្លារ រៀងរាល់ខែទៅឲ្យ ​ម្ចាស់​វាជាមួយ​នឹងការ ហៅ​ឲ្យ​ទៅថត​ម៉ូត សម្រាប់​​ប្រ៊េន សម្លៀកបំពាក់ល្បីៗ។  ​

រីឯ Boobie វិញត្រូវ​ម្ចាស់​បង្ហោះ​រូប ​លើ​បណ្តាញ​សង្គម​ ជា​លើកដំបូង ​កាលពី​ឆ្នាំ​២០១៩ ហើយ​មកដល់​ ពេល​នេះ​Boobie ក៏ទទួល​បាន ​អ្ន​ក​ចុច​follow រហូត​ដល់​ទៅ​២៥២,០០០ នាក់ហើយដែរ​។ សម្លៀកបំពាក់​របស់Boobie ត្រូវ​បាន​ណែនាំ ​ដោយ​ម្ចាស់របស់​វា​ ដែល​យក​លំនាំ ​តាម​ស្ទាយ៍​របស់​ តារាចម្រៀង ​Celine Dion ​។

ចំណែក ឆ្កែ​មួយ​ក្បាលទៀតនេះ មាន​ឈ្មោះ​ថា​ lggy កើត​នៅក្នុង​ឆ្នាំ​២០១៤ រស់​នៅ​ទីក្រុងToronto នៃប្រទេសកាណាដា​។ lggy គឺ​ជា​ឆ្កែបង្ហាញម៉ូត ​​ដ៏ល្បីមួយ​ក្បាល​ នៅលើសង្គម​អ៊ីនធើណែត ហើយ​វា​ក៏ទទួល​បាន​ងារជា​ «Canada’s Best Dressed Dog» ដោយ​សារព័ត៌មានBuzzfeed ផងដែរ៕ 

សូមតាមដានរូបដូចខាងក្រោម៖ 

១. Bodhi

Bodhi
Bodhi
Bodhi
Bodhi
Bodhi
Bodhi
Bodhi
Bodhi
Bodhi
Bodhi
Bodhi
Bodhi

២. Boobie

Boobie
Boobie
Boobie
Boobie
Boobie
Boobie
Boobie
Boobie
Boobie
Boobie

៣. Lggy 

Lggy 
Lggy 
Lggy 
Lggy 
Lggy 
Lggy 
Lggy 
Lggy 
ម៉ូតអាវប្រ៊េន Adidas ដែល​Lggy ពាក់ថត​
ម៉ូតអាវប្រ៊េន Adidas ដែល​Lggy ពាក់ថត​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T