កម្សាន្ត៖ ក្នុងពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមជាច្រើន បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ចំពោះឆ្កែ៣ក្បាល ដែលកំពុងតែមាន ប្រជាប្រិយភាពខ្លាំង ក្នុងវិស័យថតម៉ូតសម្លៀកបំពាក់ ដែលបង្ហោះដោយម្ចាស់ លើបណ្តាញសង្គមអ៉ីនធើណែត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឆ្កែទាំង៣ក្បាលនេះ មានឈ្មោះថាBodhi និង Boobie ព្រមទាំង lggy។ Bodhi គឺជាប្រភេទឆ្កែ shiba ដែលកំពុងតែល្បីខ្លាំង លើបណ្តាញសង្គម នាពេលថ្មីៗនេះ បន្ទាប់ពីម្ចាស់បានបង្ហោះរូប ដែលវាបានពាក់ សម្លៀកបំពាក់ម៉ាកប្រ៊េនល្បីៗ នៅលើបណ្តាញសង្គមរួមមក។ ជាមួយនឹង ប្រជាប្រិយភាព នាពេលបច្ចុប្បន្ននេះ របស់Bodhi អាចរកចំណូលបានរហូតដល់ ១ម៉ឺនដុល្លារ រៀងរាល់ខែទៅឲ្យ ម្ចាស់វាជាមួយនឹងការ ហៅឲ្យទៅថតម៉ូត សម្រាប់ប្រ៊េន សម្លៀកបំពាក់ល្បីៗ។
រីឯ Boobie វិញត្រូវម្ចាស់បង្ហោះរូប លើបណ្តាញសង្គម ជាលើកដំបូង កាលពីឆ្នាំ២០១៩ ហើយមកដល់ ពេលនេះBoobie ក៏ទទួលបាន អ្នកចុចfollow រហូតដល់ទៅ២៥២,០០០ នាក់ហើយដែរ។ សម្លៀកបំពាក់របស់Boobie ត្រូវបានណែនាំ ដោយម្ចាស់របស់វា ដែលយកលំនាំ តាមស្ទាយ៍របស់ តារាចម្រៀង Celine Dion ។
ចំណែក ឆ្កែមួយក្បាលទៀតនេះ មានឈ្មោះថា lggy កើតនៅក្នុងឆ្នាំ២០១៤ រស់នៅទីក្រុងToronto នៃប្រទេសកាណាដា។ lggy គឺជាឆ្កែបង្ហាញម៉ូត ដ៏ល្បីមួយក្បាល នៅលើសង្គមអ៊ីនធើណែត ហើយវាក៏ទទួលបានងារជា «Canada’s Best Dressed Dog» ដោយសារព័ត៌មានBuzzfeed ផងដែរ៕
សូមតាមដានរូបដូចខាងក្រោម៖
១. Bodhi
២. Boobie
៣. Lggy