ចូលរួមសោកស្តាយ! តួ Black Panther Chadwick Boseman​ ទទួលមរណភាពក្នុងវ័យ៤៣ឆ្នាំ ព្រោះតែ...

//s6.kh1.co/89/89a38f770994c575ba2c83fd96e82fe8145148d4.jpg
តារា & កម្សាន្ដ

 ២៩-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងChadwick Boseman ដែល​ជា​តួBlack Panther ក្នុង​ខ្សែភាពយន្ត​Marvel បាន​ទទួល​មរណភាព​ដោយសារតែ​ជម្ងឺមហារីកក្រពះ។

បរទេស៖ ផ្ទុះការសោកស្ដាយយ៉ាងខ្លាំង  ក្រោយពីតារាសម្តែង​ល្បី​ឈ្មោះ​ Chadwick Boseman ដែល​ត្រូវ​បាន​គេស្គាល់ ​តាម​រយៈការសម្តែង​ជា​តួ Black Icon, Jackie Robinson, James Brown រួមទាំង​ Black Panther បាន​ទទួល​មរណភាព​ ក្នុ​ងវ័យ​៤៣​ឆ្នាំ ដោយ​សារតែ ជម្ងឺមហារីកពោះវៀនធំ ដំណាក់កាលទី៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ តាម​ការ​រាយ​ការណ៍ ​បាន​ឲ្យ​ដឹង​ថា​Boseman បាន​ទទួល​មរណភាព ​នៅក្នុង​ផ្ទះ​របស់​គាត់ នៅ​ក្នុង​រដ្ឋLos Angeles ខណៈពេល ​ដែល​នៅ​ជាមួយ​ភរិយា​ និង​គ្រួសារ​របស់​គាត់​។ បន្ថែម​ពីនេះ​ ​បើ​តាម​រយៈការ​បង្ហោះ នៅក្នុង​គរណី​Twitter របស់​តារាសម្តែង​ប្រុស​រូបនេះ ​បាន​ឲ្យ​ដឹងថា​ រូបលោក​បាន​ទទួល​រង​ ការ​ឈឺចាប់​ដោយ​សារ​តែ ជម្ងឺមហារីកពោះ​វៀនធំ​នេះ​ អស់​រយៈពេល​៤ ឆ្នាំមកហើយ​ ពោលគឺ​តាំងពី​ឆ្នាំ​២០១៦​ មកម្ល៉េះ។ 

យ៉ាង​ណាមិញ​ ក៏សូមចូល​រួម​សោយស្តាយ​ចំពោះ ការ​បាត់​បង់​ទៅកាន់ក្រុមគ្រួសារ ក៏ដូច​ជា​អ្នកគាំទ្រ ​របស់​តារាសម្តែង​Chadwick Boseman ទាំងអស់ផងដែរ​៕

Chadwick Boseman
Chadwick Boseman
Chadwick Boseman
Chadwick Boseman
Chadwick Boseman
Chadwick Boseman
Chadwick Boseman
Chadwick Boseman
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T