ញាក់សាច់! តាក់ស៊ីមួយគ្រឿងនៅថៃ មើលពីខាងក្រៅដូចគេដូចឯង តែនៅខាងក្នុងវិញមិនបាច់និយាយ

//s6.kh1.co/ef/ef0c0c12f0ba6eaad0b701a88a8534d82f5de61f.jpg
សង្គម

 ២៩-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

​អ្នកបើកតាក់ស៊ីម្នាក់ ត្រូវអាជ្ញាធរថៃពិន័យឲ្យបង់ប្រាក់ចំនួន១,០០០បាត កាលពីថ្ងៃសុក្រម្សិលមិញនេះ ដោយសារតុបតែងផ្នែកខាងក្នុងនៃដំបូលឡាន...

ថៃ៖ ​អ្នកបើកតាក់ស៊ីម្នាក់ ត្រូវអាជ្ញាធរថៃពិន័យឲ្យបង់ប្រាក់ចំនួន១,០០០បាត (ឬប្រហែល៣០ដុល្លារអាមេរិក) កាលពីថ្ងៃសុក្រម្សិលមិញនេះ ដោយសារតុបតែងផ្នែកខាងក្នុងនៃដំបូលឡាន ជាមួយវល្លិឈើមន្ដអាគម ដែលគាត់ជឿថាផ្ដល់ពរជ័យ នៅពេលដឹកអ្នកដំណើរជុំវិញទីក្រុងបាងកក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីនេះ ម្ចាស់តាក់ស៊ីខាងលើដែលមានឈ្មោះ វីឆៃ បានជឿទៀតថា វាមិនត្រឹមតែជួយលោកឲ្យជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងធ្វើឲ្យលោកក្លាយជាអ្នកមាន និងមានមន្ដស្នេហ៍ទៀតផង។

ជុំវិញករណីនេះ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃបាននិយាយថា ការរៀបចំបែបនេះ អាចបង្កគ្រោះថ្នាក់ដល់រាងកាយ និងផ្លូវចិត្ដអ្នកដទៃ។

រូបភាពនៃតាក់ស៊ី ត្រូវបានចែកចាយដោយអ្នកដំណើរម្នាក់របស់លោក វីឆៃ កាលពីសប្ដាហ៍មុន អមនឹងសំណេរថា៖

ត្រូវហើយ នេះជាបទពិសោធន៍របស់ខ្ញុំនៃការជិះតាក់ស៊ីដ៏បរិសុទ្ធ។

សម្ដីអ្នកដំណើរ

ទោះជាយ៉ាងណា ក្រៅពីការផាកពិន័យ និងស្នើឲ្យរុះរើចេញ លោក វីឆៃ ក៏តម្រូវឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលអ្នកបើកបរតាក់ស៊ីរយៈពេលម៉ោងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ផ្នែកខាងក្នុងឡាន
ផ្នែកខាងក្នុងឡាន
ផ្នែកខាងក្នុងឡាន
ផ្នែកខាងក្នុងឡាន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T