តើអ្វីដែលនៅពីក្រោយការស្រកទម្ងន់របស់ Rebel Wilson?

//s6.kh1.co/b0/b0f19c4e35d50ba831c06406eaa0946287600e55.jpg
នារី

 ២៩-សីហា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

អាថ៌កំបាំងរបស់ Rebel Wilson ដើម្បីសម្រេចគោលដៅក្នុងឆ្នាំ២០២០នេះ។

បរទេស៖ កាលពីដើមឆ្នាំនេះ Rebel Wilson បានចែករំលែកថានេះគឺជា “ឆ្នាំសុខភាពរបស់នាង” សម្រាប់ Rebel មានន័យថាផ្តល់អាទិភាពដល់ការធ្វើលំហាត់ប្រាណ និងសម្រកទម្ងន់ដល់ទៅ ១៦៥ ផោនដែលជាគោលដៅរបស់នាង ហើយប្រហែលជា 17 ផោនទៀតប៉ុណ្ណោះដែលនាងត្រូវធ្វើឲ្យបាន។ដើម្បីសម្រេចគោលដៅនេះនាងពឹងផ្អែកលើការរួមផ្សំគ្នានៃការហាត់ប្រាណ និងការផ្លាស់ប្តូររបបអាហារដែលហៅជាវិធីសាស្ត្រចម្បង។ ដំបូង Rebel បានបង្ហាញផែនការរបស់នាងនៅលើគណនី Instagram ក្នុងខែមករា។ នាងចាប់ផ្តើមដោយគ្រាន់តែដើរថែមទៀតនិងផ្លាស់ប្តូរអាហារវៃឆ្លាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rebel Wilson ក្នុងឆ្នាំ២០១៣<br>
Rebel Wilson ក្នុងឆ្នាំ២០១៣

ជាក់ស្តែង នាងបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “មិនអីទេសម្រាប់ខ្ញុំឆ្នាំ ២០២០ នឹងត្រូវគេហៅថា “ ឆ្នាំសុខភាព” ។ “ ដូច្នេះខ្ញុំបានហាត់ប្រាណ ហើយចេញទៅក្រៅដើរលេង ហើយខ្ញុំព្យាយាម ចៀសវាងអាហារជាតិស្ករ និងសារធាតុចិញ្ចឹមមួយចំនួន។ អ្នកគាំទ្របានអបអរសាទរនាងពេញមួយឆ្នាំនៃសុខភាពរបស់នាង ហើយ Rebel បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅថា "សូមអរគុណចំពោះសេចក្តីស្រឡាញ់ និងការគាំទ្រចំពោះដំណើរឆ្នាំសុខភាពរបស់ខ្ញុំ។ ហើយគ្រូបង្វឹករបស់នាងគឺជាអ្នកគាំទ្រដ៏សំខាននៃការរីកចម្រើនរបស់នាង។

Rebel Wilson នៅខែកក្កដា ២០២០
Rebel Wilson នៅខែកក្កដា ២០២០

គួរឱ្យកត់សម្គាល់ Rebel ក៏បានប្រាប់ដោយស្មោះត្រង់ចំពោះការពិតដែលថាការសម្រកទម្ងន់មិនងាយស្រួលទេ។ នាងបានសរសេរនៅលើបណ្តាញសង្គម Instagram មួយសន្លឹកថា “ ទោះបីអ្នកត្រូវលូនទៅរកគោលដៅរបស់អ្នកក៏ដោយ ចូរបន្តទៅមុខទៀត វានឹងមានប្រយោជន៍ក្នុងការព្យាយាមតែទាមទារការខិតខំបន្តិចបន្តួចជារាល់ថ្ងៃ។ ខ្ញុំដឹងថាថ្ងៃខ្លះពិបាកចិត្ត អ្នកមានអារម្មណ៍ថាចង់បោះបង់ អ្នកអាក់អន់ចិត្តដោយខ្វះការរីកចម្រើន ប៉ុន្តែរឿងល្អៗនឹងបន្តទៅមុខពេលអ្នកសួរខ្លួនឯងថា តើគោលដៅរបស់អ្នកនៅឆ្នាំនេះគឺជាអ្វី? "  Rebel បានបន្ថែមរូបថតរបស់នាងនៅក្នុងសម្លៀកបំពាក់ពណ៌ខៀវភ្លឺដែលបង្ហាញពីការរីកចម្រើនរបស់នាង៕

បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់ Rebel Wilson <br>
បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់ Rebel Wilson

ប្រភពWomen'sHealth

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T