អ្នកជំនាញ៖ តំបន់ទូលទំពូង និងបឹងកេងកង កំពុងប្រកួតប្រជែងគ្នាដណ្ដើមសក្ដានុពលពីវិនិយោគិន

//s4.kh1.co/c4/c4f899bc2011a17e11df41d8affdba2aa8b01fbd.jpg
Khmerhome

 ២៧-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

https://s4.kh1.co/__image/w=650,h=367,q=100/9c/9ca9e8595719d1facfe944c04a7859c3f67ebe5c.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ សង្កាត់ទូលទំពូង និងបឹងកេងកងថ្វីដ្បិតតែស្ថិតក្នុងខណ្ឌចម្ការមនតែមួយក៏ពិតមែន ប៉ុន្តែតំបន់ទាំងពីរនេះកំពុងប្រគួតប្រជែងគ្នាដណ្ដើមសក្ដានុពលពីវិនិយោគិនបរទេស និងក្នុងស្រុកបោះទុនវិនិយោគយ៉ាងគគ្រឹកគ្រេង ក្នុងនោះមានអាគារពាណិជ្ជកម្ម និងអាផាម៉ិនជាច្រើនកំពុងតែងរីកដុះដាលដូចផ្សិត ដែលធ្វើឱ្យដីមានការឡើងថ្លៃផងដែរ។

បើតាមអ្នកជំនាញក្នុងវិសស័យអចលនទ្រព្យបានថ្លែងឱ្យដឹងថា ក្នុងខណ្ឌចម្ការមកបច្ចុប្បន្ន សង្កាត់ដែលលេចធ្លោ មានតំបន់ទូលទំពូង និងបឹងកេងកង ដែលកំពុងតែប្រគួតប្រជែងគ្នាដណ្ដើមយកសក្ដានុពលរៀងៗខ្លួនពីវិនិយោគិន បរទេស និងក្នុងស្រុកជាដើម។ ក្នុងនោះដែរ ឃើញថា មានអាគារពាណិជ្ជកម្ម និងអាផាតម៉ិនយ៉ាងច្រើន កំពុងរីកដុះដាលពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។

«ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ នៅតែ​បន្ត​កើនឡើង បច្ចុប្បន្ន​សំណង់​អាគារពាណិជ្ជកម្ម និង​អា​ផាត​ម៉ិ​ន​ជាង ៤០០កំពុងតែ​បង្ហាញខ្លួន និង​ដាក់បញ្ចូល​ទៅក្នុង​ទីផ្សារ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ជាពិសេស​នៅក្នុង​តំបន់​ទួល​ទំពូង និង​តំបន់​បឹង​កេងកង»។ បើតាមការបញ្ជាក់ឱ្យដឹងពីអ្នកជំនាញ បានបន្តថា បើទោះជា​ស្ថិតនៅ​ក្នុងស្ថានភាព​ប្រឈម​នឹង​វិបត្តិ​ជំងឺកូវីដ-១៩ ក្ដីក៏ប៉ុន្តែ គម្រោងសាងសង់សំណង់នៅតែដំណើរការ​នៅឡើយ មិនត្រឹមតែប៉ុណ្ណោះសំណង់អាគារដែលធ្វើហើយតម្លៃនៅតែ​អាច​រក្សាបាន​នូវ​ភាពល្អប្រសើរ បើ​ធៀប​ទៅនឹង​ផ្នែក​ដទៃទៀត នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

ទីផ្សារ​ជួលអាគារពាណិជ្ជកម្ម និង​អា​ផាត​ម៉ិ​ន នៅតែ​បន្ត​រក្សាបាន​ស្ថានភាព​ល្អប្រសើរ ​មិនសូវ​រង​នូវ​ផលប៉ះពាល់​នោះទេ ផ្ទុយទៅវិញ​នៅ​ចុងឆ្នាំ២០២០ វត្តមាន​នៃ​អគារ​អា​ផាត​ម៉ិ​ន​ថ្មី​មួយចំនួនទៀត នឹងត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង​ទីផ្សារ​បន្ថែមទៀត។ តាមការបន្តទៀតរបស់អ្នកជំនាញ ឱ្យដឹងទៀតថា អគារ​អា​ផាត​ម៉ិ​ន ​ទូទាំង​ភ្នំពេញ មាន​ជាង៤០០អគារ និង​ត្រូវបាន​បែង​ចែកជា៣កម្រិត រួមមាន​កម្រិត A, B និង C។ សម្រាប់​តម្លៃ​ទីផ្សារ​ជួល ក៏មាន​ការប្រែប្រួល​ទៅតាម​ប្រភេទ​អគារ ទីតាំងទំហំសម្ភារដែល​បំពាក់​នៅក្នុង​យូ​នី​ត និង​សេវាកម្ម​ដែល​ម្ចាស់​អគារ​រៀបចំ និង​ផ្តល់ជូន​ជា​កញ្ចប់ផងដែរ។

បើមើតាមស្ថានភាពជាក់ស្ដែង នាពេលបច្ចុប្បន្ន ឃើញថាតំបន់​ដែល​ប្រមូលផ្តុំ ទៅដោយ​វត្តមាន​អគារពាណិជ្ជកម្ម និង​អា​ផាត​ម៉ិ​ន​ច្រើនជាងគេនៅ​ភ្នំពេញ ស្ថិតនៅក្នុង​តំបន់​ទួល​ទំពូង ​បឹង​កេងកង ពីព្រោះវានៅចំកណ្ដាលរាជធានីក្នំពេញ។ ជាការបន្ថែមរបស់អ្នកជំនាញដដែលថា  ហេតុផល​ដែល​ធ្វើឱ្យ​តំបន់ទាំងពីរ មាន​ប្រជាប្រិយភាព​ក្នុងការ​វិនិយោគ ​ច្រើនជាងគេ។ ប៉ុន្តែបើប្រៀបធៀបតម្លៃដីនៅតំបន់ទាំងពីរវិញ ទូលទំពូងហាក់មានតម្លៃក្រោមបឹងកេងកងពាក់កណ្ដាល។

លោក ថា បន្ថែមថា ដូច្នេះហើយតំបន់បឹងកេងកងបានស្រូបយកវិនិយោគិនច្រើនបង្កើនបាននូវសក្ដានុពល ព្រមទាំងតម្លៃដីឡើងថ្លៃផងដែរ ដែលមានតម្លៃ​ប្រមាណ​ជាង ៥០០០ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ។ ចំពោះតំបន់​ទួល​ទំពូងមានតម្លៃ​ចន្លោះពី​ជាង ២៥០០ទៅ៣០០០ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ។

«បឹងកេងកង ត្រូវបានគេស្គាល់ថាជាតំបន់ដែលប្រមូលផ្ដុំទៅដោយអគារពាណិជ្ជកម្ម និងលំនៅដ្ឋានសហកម្មសិទ្ធិកម្រិតខ្ពស់ប្រចាំនៅក្នុងរាជធានីភ្នំពេញ បច្ចុប្បន្ន ក៏នៅតែបន្តប្រជាប្រិយភាព និងទាក់ទាញគម្រោងអភិវឌ្ឍន៍ធំបន្ថែមទៀត»។ បើតាមការបញ្ជាក់បន្ថែមទៀតរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បន្តទៀតថា ថ្ងៃអនាគតបឹងកេងកងនៅតែជាតំបន់ដែលលេចធ្លោនៅក្នុងវិស័យអចលនទ្រព្យ និងមិនសូវមានដីទំនេរសម្រាប់អភិវឌ្ឍន៍ទៀតនោះទេ។

វត្តមាននៃសំណង់អគារជាច្រើនបានបង្ហាញខ្លួននៅក្នុងតំបន់បឹងកេង ដូចជាអគារពាណិជ្ជកម្ម អគារលំនៅដ្ឋានសហកម្មសិទ្ធិ អគារអាផាតមិន សណ្ឋាគារ អាហារដ្ឋានទំនើប ដែលភាគច្រើនសុទ្ធតែស្ថិតក្នុងកម្រិតខ្ពស់ទាំងអស់។ ក្រៅពីវត្តមាននៃសំណង់អគារខ្ពស់ៗ នៅមានគម្រោងជាច្រើនទៀតដែលនឹងបង្ហាញខ្លួននៅក្នុងតំបន់នោះ ដែលបម្រើដល់ផ្នែកទីផ្សារការិយាល័យជួល។ បើតាមការអះអាងរបស់អ្នកជំនាញ។

លោក បានឱ្យដឹងទៀតថា មានគម្រោងអគារមួយចំនួនកំពុងតែត្រៀមបង្ហាញខ្លួននៅក្នុងទីផ្សារការិយាល័យជួល ហើយគម្រោងទាំងនោះភាគច្រើនចាប់ពីកម្រិត B។ សម្រាប់កម្រិត A បច្ចុប្បន្ន នៅមានកម្រិតនៅឡើយ ដែលក្នុងនោះឃើញមាននៅក្នុងអគារវឌ្ឍនៈ អគារ Exchange Square ហើយមួយចំនួនទៀតនៅតំបន់កោះពេជ្រ៕

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T