ស្ងាត់ៗ សុគន្ធ និសា បញ្ចេញបទចម្រៀងថ្មី «ស្មោះពេកអាយុខ្លី» ផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ​ (មានវីដេអូ)

//s6.kh1.co/76/763aa6dcb2c2c5cff600f75eddc371f851b12565.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្ងាត់ៗ សុគន្ធ និសា បញ្ចេញបទចម្រៀងថ្មីអត្ថន័យចាក់ដោតខ្លាំង “ស្មោះពេកអាយុខ្លី”

ភ្នំពេញ៖ បើគ្រាន់តែឮឈ្មោះប្រាកដជាប្រិយមិត្តស្គាល់ស្ទើរតែគ្រប់បទចម្រៀងរបស់ សុគន្ធ និសា ដែលជាតារាចម្រៀងជើងចាស់ជួរមុខនៅក្នុងប្រទេសកម្ពុជា រូបនេះបាត់ទៅហើយ។  គួរបញ្ជាក់ផងដែរថា អ្នកនាង សុគន្ធ និសា បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៣ រហូតទល់នឹងពេលនេះបើគិតទៅប្រមាណ ១៧ឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាចម្រៀងមានសម្រស់ស្រស់ស្អាតបែបធម្មជាតិ ចូលចិត្តតុបតែងខ្លួនបែបសុភាពៗ ឯទឹកដមសំឡេងវិញស្រទន់ ផ្អែមល្ហែម លន្លង់លន្លោចបែបមនោសញ្ចេតនា ពីរោះរណ្តំ ធ្វើឲ្យអ្នកហ្វេនៗអ្នកនាងជាច្រើននៅតែស្រលាញ់ និងគាំទ្រយ៉ាងពេញទំហឹងតែម្តង។

តួយ៉ាងកាលពីប៉ុន្មានម៉ោងមុននេះ នៅក្នុងផេករបស់ផលិតកម្ម រស្មីហង្សមាស បានបង្ហោះបទចម្រៀងថ្មីរបស់អ្នកនាង សុគន្ធ និសា ដែលមានចំណងជើងថា «ស្មោះពេកអាយុខ្លី»។ មកទល់នឹងពេលនេះត្រឹមតែប៉ុន្មានម៉ោងសោះ ប៉ុន្មានអ្នកចូលស្តាប់ និងស៊ែរគឺរាប់ម៉ឺននាក់ឯណ្ណោះ៕

ចង់ដឹងថា បទចម្រៀងនេះពីរោះ ហើយមានន័យចាក់ដោតយ៉ាងណា សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
  អ្នកនាង សុគន្ធ និសា
សុគន្ធ និសា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T