ទីបំផុតទំនាស់រវាងតារាចម្រៀង ខេម និងផលិតកម្ម ថោន ត្រូវបានបញ្ចប់

//s6.kh1.co/2f/2f580adb5064f9ce56151e6438fabb6ae4fb065b.jpg
នារី

 ២៧-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទីបំផុតជម្លោះរវាងតារាចម្រៀង ខេម និងផលិតកម្មថោន ត្រូវបានបញ្ចប់ហើយ

ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះនៅក្នុងបណ្តាញសង្គម ពិសេសនៅក្នុងហ្វេសប៊ុកមានការភ្ញាក់ផ្អើល និងស៊ែរចុះឡើងៗ​ពីរឿងរ៉ាវរបស់តារាចម្រៀង ខេម ផលិតកម្មថោន និងតារាប្រុសស្រីជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងកាលពីយប់មិញនេះ តារាចម្រៀង ខេម ក៏បានបង្ហោះសារយ៉ាងធ្ងន់ៗថា ចំពោះរូបលោកគឺដាច់ខាតមិនសុំទោសឡើយ បើសិនជាលោកមានកំហុស គឺសុខចិត្តដើរចូលគុក។ ក្រោយពី ខេម បង្ហោះរូបជាច្រើនសន្លឹក និងសារដ៏វែងឆ្លើយឆ្លង និងបកស្រាយទៅកាន់ផលិតកម្ម ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលម្តងទៀតទាំងយប់។
រំលងបានប៉ុន្មានម៉ោងស្រាប់តែលោក ហេង ឡុង បានបង្ហោះសារនៅក្នុងផេកហ្វ៊េសប៊ុករបស់លោកដោយសរសេរថា “ដំណឹងល្អសម្រាប់បងប្អូន បន្ទាប់ពីចំណាយពេលជាង3ម៉ោងរហូតដល់ម៉ោង១យប់
ខ្ញុំបាទបានរកដំណោះស្រាយឈ្នះឈ្នះដើម្បីបញ្ចប់ជម្លោះរវាងផលិតកម្មថោន នឹងតារាចម្រៀង ខេម។ 
ទីបំផុតភាគីទាំងពីរបានទទួលយកដំណោះស្រាយរួមមួយ ដោយបញ្ចប់ជម្លោះ អត់ឱនអធ្យាស្រ័យឲ្យគ្នា បញ្ចប់ការវាយប្រហារគ្នា បន្តការរាប់អានគ្នាជាបងប្អូនខ្មែរដូចគ្នា ក្រោមគោលការណ៍ឈ្នះឈ្នះ ដើម្បីបន្តជ្រកក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ អរគុណសន្តិភាព”

ក្រោយពីជម្លោះរវាងតារាចម្រៀង​ ខេម និងផលិតកម្មថោន រួចមកសង្កេតឃើញថា ទាំងនៅក្នុងផេកផ្លូវការរបស់ផលិតកម្មថោន និងផេកផ្លូវការរបស់ ខេម ក៏បានធ្វើការលុបរាល់រូបភាព និងសារដែលទាក់ ទងពីជម្លោះនេះចេញពីបណ្តាញសង្គមហើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ខេម
ខេម
ខេម
ខេម
ហេង ឡុង 
ហេង ឡុង 
ខេមហេង ឡុង
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T