អីយ៉ាស់! Arsenal និង Everton កំពុងប្រជែងគ្នាតាមប្រមាញ់ខ្សែបម្រើរបស់ Barcelona ម្នាក់នេះ

//s6.kh1.co/d8/d80e69d272761039310a1728a18f896a0b52df14.jpg
កីទ្បា

 ២៦-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Arsenal និង Everton កំពុងប្រជែងគ្នាតាមប្រមាញ់ខ្សែបម្រើរបស់ Barcelona ម្នាក់គឺកីឡាករ Rafinha Alcantara

បរទេស៖ បើតាមសេចក្ដីរាយការណ៍របស់គេហទំព័រ Sport របស់អេស៉្បាញបានឲ្យដឹងថា មានក្លិបធំៗពីរនៅលីគកំពូល Premier League ពោលគឺក្លិប Arsenal និង Everton កំពុងតែប្រជែងគ្នាតាមទិញយកខ្សែបម្រើរបស់ក្លិប Barcelona ម្នាក់មករួមក្រុមនៅរដូវក្ដៅនេះគឺកីឡាករ Rafinha Alcantara​ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Rafinha Alcantara
  កីឡាករ Rafinha Alcantara

គួរបញ្ជាក់ដែរថាកីឡាករវ័យ២៧ឆ្នាំ ត្រូវបានក្លិប Barcelona ដាក់ឲ្យក្លិបដទៃទៀតខ្ចីជើងចំនួន៣លើករួមមកហើយ ហើយចុងក្រោយនេះទើបតែចប់កុងត្រាជាមួយក្លិប Celta Vigo រដូវកាលមុន។ ជាមួយគ្នានេះ Rafinha នៅសល់កុងត្រាជាមួយ Barca តែមួយរដូវកាលទៀតប៉ុណ្ណោះ។ ហេតុដូចនេះហើយបានជាក្លិបយក្សអេស៉្បាញ ព្យាយាមលក់រូបគេចេញនៅរដូវក្ដៅនេះ ចៀសវាងឲ្យរូបគេចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវកាលក្រោយ៕ 

  កីឡាករ Rafinha Alcantara
  កីឡាករ Rafinha Alcantara

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T