លោក វេង សាខុន ស្នើកូរ៉េ ស្រាវជា្រវ និងគាំទ្រលើការអភិវឌ្ឍអនុវិស័យកសិកកម្មសំខាន់ៗនៅកម្ពុជា ដើម្បីរក្សានិរន្តរភាព

//s4.kh1.co/f2/f2beeb249762fd2592962940688ae10ec2108346.jpg
Khmerhome

 ២៦-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

https://s4.kh1.co/__image/w=639,h=960,q=100/fb/fbabdf7003834e58ea7ec0583d494796ae9e5ac3.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ដើម្បីរក្សានិរន្តរភាពនៃការអភិវឌ្ឍវិស័យកសិកម្ម រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង​សាខុន បានស្នើកូរ៉េ ពិនិត្យពិចារណាក្នុងការគាំទ្រលើការអភិវឌ្ឍអនុវិស័យសំខាន់មួយចំនួនដូចជា ការស្រាវជ្រាវ និងផលិតពូជពោត ធានាបរិមាណផ្គត់ផ្គង់ឱ្យសេចក្តីត្រូវការសម្រាប់វិស័យផលិតកម្មចំណីសត្វ ការជំរុញផលិតកម្មដំឡូងបារាំង និងការផលិតពូជ ធានាបរិមាណផ្គត់ផ្គង់ កាត់បន្ថយការនាំចូល។

លោក រដ្ឋមន្រ្តីបានបន្តថា ជាមួយគ្នានេះ អភិវឌ្ឍវារីវប្បកម្មទឹកសាប និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើផលិតកម្មបន្លែ (ផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រព) ដែលបច្ចុប្បន្នវិស័យនេះ កំពុងមាននិន្នាការវិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សស្របតាមការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម, ជួយរៀបចំបង្កើតទីផ្សារបោះដុំកសិផល ជាពិសេសបន្លែនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានសក្តានុពល។ល។

នៅក្នុងជំនួបកិច្ចពិភាក្សាជាមួយ លោក Park Heung-kyeong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីក្រសួងកសិកម្ម លោក វេង សាខុន បានបន្តបន្តទៀតថា ជាក់ស្តែងគម្រោងចំនួន ៣៦បាននិងកំពុងអនុវត្ត និងមួយចំនួនត្រូវបានបញ្ចប់ ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស គម្រោងជួយលើកកំពស់ផលិតភាពផលិតកម្ម និងពូជដំឡូងបារាំងនៅខេត្តមណ្ឌលគីរីដែលសហការអនុវត្តដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

លោក រដ្ឋមន្រ្តីបន្ថែមថា ក្នុងនោះក៏មានគម្រោងបង្កាត់ពូជពោតនៅស្ថានីយបន្ទាយដែកសហការអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម គម្រោងជំរុញផលិតកម្មបន្លែនៅខេត្តមណ្ឌលគីរី អគារអន្តេវាសិកដ្ឋានថ្មីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង ខេត្តស្វាយរៀង។ល។

នៅក្នុងជំនួបខាងលើលោក ទូតថ្លែងថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ដូច្នេះក្នុងអាណត្តិរបស់លោក នឹងបន្តសហការ និងគាំទ្រនូវរាល់សកម្មភាពគម្រោងនានា ដែលបាននិងកំពុងអនុវត្តឱ្យដំណើរការទៅដោយរលូន និងសម្រេចទទួលបានជោគជ័យ។

លោក ទូតបន្តថា ពិសេសពិនិត្យពិចារណាលើគម្រោងថ្មីៗដែលជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម និងជាពិសេសនឹងនាំយកនូវរាល់សំណើរបស់ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ទៅពិនិត្យពិចារណាឱ្យបានស៊ីជម្រៅ ដើម្បីផ្តល់ការគាំទ្រជាជំហានៗតាមការចាំបាច់ ក្នុងបំណងចូលរួមអភិវឌ្ឍវិស័យនេះឱ្យមានការរីកចម្រើនសមស្របតាមបរិបទនៃការប្រកួតប្រជែងទីផ្សារ កំណើនប្រជាជន និងកំណើនសេដ្ឋកិច្ច។

លោក បានបញ្ជាក់ដោយរម្លឹងថា «ជាក់ស្តែងគម្រោងចំនួន ៣៦បាននិងកំពុងអនុវត្ត និងមួយចំនួនត្រូវបានបញ្ចប់ ការបណ្តុះបណ្តាលធនធានមនុស្ស គម្រោងជួយលើកកំពស់ផលិតភាពផលិតកម្ម និងពូជដំឡូងបារាំងនៅខេត្តមណ្ឌលគីរីដែលសហការអនុវត្តដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ គម្រោងបង្កាត់ពូជពោតនៅស្ថានីយបន្ទាយដែកសហការអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម គម្រោងជំរុញផលិតកម្មបន្លែនៅខេត្តមណ្ឌលគីរី អគារអន្តេវាសិកដ្ឋានថ្មីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង ខេត្តស្វាយរៀង។ល។

សូមបញ្ជាក់ថា កសិផលកម្ពុជាទាំង ១៨ប្រភេទ ដែលបាននាំចេញទៅកាន់ទីផ្សារកូរ៉េរួមមាន៖ គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង កក់ក្រៀម ដំណាប់ស្វាយ ស្វាយស្រស់ ចំណិតផ្លែ ញក្រៀម ម្សៅញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់ផ្លែម្នាស់ ផ្សិតលីងជឺ សណ្តែកផ្កាយ ស្លឹកទៀបបារាំង ម្សៅម្រុំ និងស្លឹកគ្រៃ។ ហើយនៅមាន ផលិតផល ២មុខទៀតដែលអគ្គនាយកដ្ឋានកសិកម្មកំពុងដាក់ពាក្យស្នើសុំ៕

https://s6.kh1.co/__image/w=650,h=433,q=100/79/7902fdb0db75d6a057c550566a561961f0c0ffd7.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T