ជិតដល់ថ្ងៃបានឃើញមុខកូនហើយ សួស វីហ្សា លេងបញ្ចេញ រូបពរពោះយ៉ាងស្វីត

//s4.kh1.co/9a/9ac56f950aaeb694dba1ebc0378393e7c8db1ef0.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីមានផ្ទៃពោះជិតគ្រប់ខែរួចមក តារាចម្រៀងស្រីកញ្ញា សួស វីហ្សា កាន់តែទទួលបានការយកចិត្តទុកដាក់ពីស្វាមីជាងមុនទេ្វដង។

ភ្នំពេញ៖ ជាការពិត តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង សួស​ វីហ្សា ពេលនេះក៏កំពុងពរពោះកូនដំបូងដែលជាកូនស្រីផងដែរ ក្រោយពីពរពោះជិតគ្រប់ខែ យើងសង្កេតឃើញថា តារាស្រីរូបនេះ កាន់តែមានភាពកក់ក្ដៅជាងមុន ជាពិសេស មានស្វាមី ដែលចេះយល់ចិត្ត ថ្នាក់ថ្នមនាងស្ទើរតែរាល់ថ្ងៃ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បើទោះបីជាកំពុងពរពោះកូនក្នុងផ្ទៃក៏ពិតមែន តែជីវិតគ្រួសារ តារារូបនេះ កាន់តែមានក្ដីសុខ ពោរពេញដោយសុភមង្គលលើសដើម។ មិនតែប៉ុណ្ណោះ អនាគតអ្នកម៉ាក់ និងប៉ាប៉ា សម័យថ្មី២ដួងនេះ តែងតែថតរូប បង្ហាញពីភាពផ្អែមល្ហែមចំពោះគ្នាទៅកាន់មហាជន និងអ្នកគាំទ្របានឃើញសឹងតែលួសមួយថ្ងៃណាឡើយ។ ដោយរាល់សកម្មភាពទាំងនោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរពីជីវិតស្វាមីភរិយាអ្នកទាំងពីរ ព្រមទាំងលួចច្រណែនពីទំនាក់ទំនងដ៏ស្អិតរមួតថែមទៀតផង។ 

តួយ៉ាង ថ្មីៗអ្នកនាង សួស វីហ្សា បានដឹកដៃស្វាមីថតរូបជាគូសារជាថ្មី ខណៈពេលជិតសម្រាលកូន ដោយរូបភាពជាច្រើនសន្លឹកនោះ តារាស្រីរូបនេះ បង្ហាញនូវសាច់ពោះ និងសកម្មភាពស្វីតៗជាមួយស្វាមី ហើយបញ្ចេញនៅស្នាមញញឹមយ៉ាងមានក្ដីសុខថែមទៀតផង។ បើងាកទៅមើរូបសម្រស់វិញ បើទោះបីកាន់តែជិតដល់ថ្ងៃសម្រាល តែនាងនៅតែមានរូបសម្ផស្សស្រស់ស្អាតផូរផង់មិនចាញ់ពេលមុនៗប៉ុន្មានឡើយ៕

ប្រភពរូបភាព៖ One Memory

សូមទស្សនារូបភាពខាងក្រោម៖ 

សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា 
សួស វីហ្សា 
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សាថមមី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T