ចុមយក្ស! ស្ងាត់ៗ Everton លួចបើកកិច្ចចរចាផ្ទេរយកកីឡាករមិនសូវបានចូលលេងរបស់ R.Madrid រូបនេះ

//s6.kh1.co/2b/2b308ffb2b83320b4e30f1434a76b29659474d75.jpg
កីទ្បា

 ២៦-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ងាត់ៗ Everton លួចបើកកិច្ចចរចាផ្ទេរយកកីឡាករ James Rodriguez ពី Real Madrid

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបស្ករគ្រាប់ Everton កំពុងខិតជិងក្នុងការផ្ទេរយកខ្សែបម្រើប្រយុទ្ធក្រុម Real Madrid កីឡាករ James Rodriguez

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ James Rodriguez
   កីឡាករ James Rodriguez

ប្រសិនបើកិច្ចព្រមព្រៀងនេះជោគជ័យ នោះ James នឹងត្រូវទៅរួមការងារជាមួយនឹងអ្នកការទូទៅលោក Carlo Ancelotti ជាលើកទី៣ ដោយជម្រើសជាតិកូឡុំប៊ីរូបនេះ ធ្លាប់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹកវ័យ៦១ឆ្នាំ ចំនួន២លើកមកហើយ ពោលគឺនៅ Real Madrid និង Bayern Munich ។

James និងលោក  Ancelotti
James និងលោក  Ancelotti

ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់កាសែត Sky Sports ក្លិប Everton បានដាក់សំណើទៅកាន់ Real Madrid ដើម្បីផ្ទេរយក James ។ ខណៈប្រភពដដែលបានឲ្យដឹងទៀតថា ការចរចារវាងក្លិបទាំងពីរកំពុងដំណើរការល្អ ខិតជិតនឹងឈានដល់កិច្ចព្រមព្រៀង។

  កីឡាករ James Rodriguez 
  កីឡាករ James Rodriguez 

គួររម្លឹកដែរថា កាលពីរដូវកាល២០១៩/២០ James បង្ហាញខ្លួនក្នុងក្រុមលោក Zinedine Zidane បានត្រឹម១៤ប្រកួត ក្នុងនោះគេរកបាន១គ្រាប់ ខណៈកុងត្រារបស់កីឡាករវ័យ២៩ឆ្នាំរូបនេះ នៅទឹកដី Santiago Bernabéu នៅមានសុពលភាពប្រមាណ១០ខែទៀតប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រៅពី Everton ម្ចាស់អាវលេខ១៦ ក៏ជាគោលដៅនាំចូលរបស់ក្លិប Atletico Madrid ផងដែរ៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T