ទើបឃើញផ្អែមល្ហែមនឹងគ្នាសោះ ស្រាប់តែថ្មីៗនេះ Toy និង Mook ក៏ឈានដល់ផ្លូវបំបែក

//s6.kh1.co/ee/ee99f8a3d4450e4a3bf97293f0911c22cf2bd1e8.jpg
នារី

 ២៦-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្នេហារបស់ Toy Pathompong និង Mook Worranit ចុងក្រោយនឹងទៅជាយ៉ាងណា?

ថៃ៖ តារាសម្តែងប្រុស Toy Pathompong និងកញ្ញា Mook Worranit ដែលគេស្គាល់ថាជាគូស្នេហ៍នឹងគ្នា ថែមទាំងផ្អែមល្ហែមជាមួយគ្នាធ្វើឲ្យអ្នកគាំទ្រច្រណែន និងផ្សងចង់បានជីវិតគូដូចពួកគេទាំងពីរថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីដើមឆ្នាំ២០១៩ លោក Toy Pathompong និងកញ្ញា Mook Worranit បានទៅចូលរួមនៅក្នុងកម្មវិធីមួយ ថែមទាំងបានផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានថា ពួកគេទាំងពីរពិតជាមានទំនាក់ទំនងជាមួយគ្នា និងជាគូស្នេហ៍នឹងគ្នាពិតមែន។

ហើយកាលពីខែមករា ឆ្នាំ២០២០ អ្នកទាំងពីរក៏បានផ្តល់បទសម្ភាសន៍ម្តងទៀតជាមួយអ្នកសារព័ត៌មានថា សម្រាប់ទំនាក់ទំនងស្នេហ៍បើគិតមកទល់នឹងពេលនេះគឺមានរយៈពេលជាង ១ឆ្នាំមកហើយ។

អ្វីដែលគួរឲ្យសោកស្តាយបំផុតគឺ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ កញ្ញា Mook Worranit បានចូលរួមក្នុងកម្មវិធី“ Kazz Awards ឆ្នាំ ២០២០” និងបានផ្តល់បទសម្ភាសន៍ថា រវាងទំនាក់ទំនងស្នេហ៍ជាមួយលោក Toy Pathompong គឺបានឈានដល់ផ្លូវបំបែកហើយ បច្ចុប្បន្នត្រឹមតែជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Toyy Pathompong និង Mook Worranit
Toyy Pathompong និង Mook Worranit
Toyy Pathompong និង Mook Worranit
Toyy Pathompong និង Mook Worranit
Mook Worranit
Mook Worranit
Toyy Pathompong
Toyy Pathompong
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T