ថៃ៖ តារាសម្តែងប្រុស Toy Pathompong និងកញ្ញា Mook Worranit ដែលគេស្គាល់ថាជាគូស្នេហ៍នឹងគ្នា ថែមទាំងផ្អែមល្ហែមជាមួយគ្នាធ្វើឲ្យអ្នកគាំទ្រច្រណែន និងផ្សងចង់បានជីវិតគូដូចពួកគេទាំងពីរថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង កាលពីដើមឆ្នាំ២០១៩ លោក Toy Pathompong និងកញ្ញា Mook Worranit បានទៅចូលរួមនៅក្នុងកម្មវិធីមួយ ថែមទាំងបានផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានថា ពួកគេទាំងពីរពិតជាមានទំនាក់ទំនងជាមួយគ្នា និងជាគូស្នេហ៍នឹងគ្នាពិតមែន។
ហើយកាលពីខែមករា ឆ្នាំ២០២០ អ្នកទាំងពីរក៏បានផ្តល់បទសម្ភាសន៍ម្តងទៀតជាមួយអ្នកសារព័ត៌មានថា សម្រាប់ទំនាក់ទំនងស្នេហ៍បើគិតមកទល់នឹងពេលនេះគឺមានរយៈពេលជាង ១ឆ្នាំមកហើយ។
អ្វីដែលគួរឲ្យសោកស្តាយបំផុតគឺ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ កញ្ញា Mook Worranit បានចូលរួមក្នុងកម្មវិធី“ Kazz Awards ឆ្នាំ ២០២០” និងបានផ្តល់បទសម្ភាសន៍ថា រវាងទំនាក់ទំនងស្នេហ៍ជាមួយលោក Toy Pathompong គឺបានឈានដល់ផ្លូវបំបែកហើយ បច្ចុប្បន្នត្រឹមតែជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖



