ឃើញសម្រស់នៅក្មេងៗអ៊ីចឹង តាមពិតតារាថៃប្រុសស្រីល្បីៗទាំង ៦រូបនេះ អាយុច្រើនហើយ

//s6.kh1.co/ac/ac992eb14728a647187cf5c0cbc73beffd1af600.jpg
នារី

 ២៦-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ឃើញសម្រស់ក្មេងៗ តាមពិតតារាថៃប្រុសស្រីល្បីៗទាំង ៦រូបនេះអាយុច្រើនហើយ

ថៃ៖ ជាការពិតណាស់ តារាថៃប្រុសស្រីជាច្រើនមិនត្រឹមតែមានទេពកោសល្យក្នុងការសម្តែង ឬច្រៀងប៉ុណ្ណោះទេ បើនិយាយពីសម្រស់វិញគឺស្រស់សង្ហា ស្រស់ស្អាតគួរឲ្យទាក់ទាញផងដែរ។ ចង់ដឹងអត់ថា តើតារាប្រុសស្រីខាងក្រោមនេះមានអាយុប៉ុន្មានហើយនាពេលបច្ចុប្បន្ននេះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.  Aum Patchrapa

បើនិយាយពីរយៈពេលចូលប្រឡូកការងារសិល្បៈ តារាស្រី Aum Patchrapa បានសម្តែងរឿងជាច្រើនរាប់ភ្លេចនៅក្នុងប៉ុស្តិ៍លេខ៧។ អ្វីដែលគួរឲ្យសរសើរគឺ បច្ចុប្បន្ននេះនាងនៅតែមានសម្រស់ស្រស់ស្អាត និងក្មេងជាងវ័យដដែល ទោះជាក្នុងឆ្នាំនេះនាងមានអាយុ ៤២ឆ្នាំក៏ដោយ។

Aum Patchrapa
Aum Patchrapa

២. លោក Mario Maurer

ចំណែកតារាសម្តែងប្រុសលោក Mario វិញគឺនៅតែទទួលបានការស្រលាញ់ ចូលចិត្តពីសំណាក់អ្នកគាំទ្រទាំងក្នុងប្រទេសថៃ និងបណ្តាប្រទេសដទៃទៀតនៅក្នុងប៉ែកអាស៊ី ព្រោះតែលោកមានសមត្ថភាពក្នុងការសម្តែងយ៉ាងល្អ។ សម្រាប់លោកគឺបានបង្ហាញខ្លួនក្នុងការសម្តែងលើកដំបូងនៅក្នុងឆ្នាំ ២០០៧ ។ បច្ចុប្បន្ននេះលោក Mario មានអាយុ ៣២ឆ្នាំហើយ។

លោក Mario Maurer
លោក Mario Maurer

៣. កញ្ញា Aom Sushar

សម្រាប់តារាសម្តែងស្រី Aom Sushar វិញគឺត្រូវបានគេដាក់ងារថាជាតារាស្រីដែលមានសម្រស់ស្អាតដូចកូនក្មេង ប៉ុន្តែបើគិតមកទល់នឹងពេលនេះគឺមានអាយុ ៣២ឆ្នាំហើយ។

កញ្ញា Aom Sushar
កញ្ញា Aom Sushar

៤. កញ្ញា Pattie Ungsumalynn

ព្រោះតែសម្រស់នៅតែក្មេងទើបតារាសម្តែងស្រី Pattie Ungsumalynn តែងតែសម្តែងជាតួវ័យជំទង់ ទោះបើជាបច្ចុប្បន្ននេះនាងមានអាយុ ២៩ឆ្នាំក៏ដោយ។

កញ្ញា Pattie Ungsumalynn
កញ្ញា Pattie Ungsumalynn

៥. លោក Mark Prin

រីឯតារាសម្តែងប្រុសរូបសង្ហា ល្បីឈ្មោះលោក Mark Prin វិញគឺមានអាយុ ៣០ឆ្នាំ។

លោក Mark Prin
លោក Mark Prin

៦. កញ្ញា Four Sakolrat

ដោយឡែក តារាចម្រៀង និងតារាសម្តែងស្រី Four Sakolrat ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង បច្ចុប្បន្ននេះនាងមានអាយុ ៣៤ឆ្នាំហើយ ប៉ុន្តែសម្រស់ និងរូបសម្ជស្សគឺនៅតែក្មេង ថែមទាំងស្រស់ស្អាតទៀតផង៕

កញ្ញា Four Sakolrat
កញ្ញា Four Sakolrat
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T