ប្លែកមែន! អង្គការណាសានឹងតាមប្រមាញ់ភព ដែលគ្មានផ្កាយវិលជុំវិញដូចគេ

//s4.kh1.co/67/67ef68724667a4479db3de2c5d4ac2d8092bad67.jpg
បច្ចេកវិទ្យា

 ២៥-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យទាំងនេះបានធ្វើដំណើរនៅក្នុងកាឡាក់ស៊ីដោយខ្លួនវា ហើយមិនស្ថិតនៅក្នុងគន្លងគោចរជុំវិញផ្កាយ ដូចដែលផែនដីវិលជុំវិញព្រះអាទិត្យនោះទេ។

អាមេរិក៖ អង្គការណាសាកំពុងស្ថិតនៅលើការស្វែងរកភពឯករាជ្យ។ តេឡេទស្សន៍ Nancy Grace Roman Space Telescope ដែលនឹងដំណើរនៅពាក់កណ្ដាលទសវត្សរ៍ ឆ្នាំ២០២០ អាចនឹងស្វែងរកឃើញភពឯករាជ្យជាច្រើន ដែលមិនគោចរតាមផ្កាយ នៅលើកាឡាក់ស៊ីមីលគីវ៉េរបស់យើង។ ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យទាំងនេះបានធ្វើដំណើរនៅក្នុងកាឡាក់ស៊ីដោយខ្លួនវា ហើយមិនស្ថិតនៅក្នុងគន្លងគោចរជុំវិញផ្កាយ ដូចដែលផែនដីវិលជុំវិញព្រះអាទិត្យនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការស្វែងយល់អំពីភពឯករាជ្យទាំងនេះអាចជួយស្រាយបំភ្លឺបន្ថែមទៀត លើការកកើត ការវិវឌ្ឍ និងបែងចែកប្រព័ន្ធនៃភព។ ភពឯករាជ្យទាំងនេះពិបាកក្នុងការស្វែងរក ហើយអ្នកវិទ្យាសាស្ត្របានរកឃើញតែមួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែសមត្ថភាពរបស់តេឡេទស្សន៍ Roman Space Telescope អាចនឹងអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រស្វែងរកនិងកំណត់លក្ខណៈ នៃការធ្វើដំណើរដោយឯកឯងនៃភពទាំងនោះ។

តេឡេទស្សន៍ Nancy Grace Roman Space Telescope
តេឡេទស្សន៍ Nancy Grace Roman Space Telescope

តេឡេទស្សន៍នេះត្រូវបានបំពាក់កញ្ចក់ទំហំ២.៤ម៉ែត្រ ដែលមានអនុភាពក្នុងការរុករកភពក្រៅប្រព័ន្ធព្រះអាទិត្យ។ តេឡេទស្សន៍នឹងសម្លឹងទៅកាន់លំហដ៏ធំល្វឹងល្វើយ និងមើលព្រឹត្តិការណ៍មីក្រូឡេនស៊ីងទំនាញ ( gravitational microlensing events)។

ព្រឹត្តិការណ៍មីក្រូឡេនស៊ីងទំនាញ ដែលនាំឲ្យពន្លឺកោងព័ទ្ធជុំវិញភពមួយ
ព្រឹត្តិការណ៍មីក្រូឡេនស៊ីងទំនាញ ដែលនាំឲ្យពន្លឺកោងព័ទ្ធជុំវិញភពមួយ

មីក្រូឡេនស៊ីងកើតឡើងនៅពេលដែលវត្តមានរបស់អ្វីមួយដ៏ធំ អាចរំកិលពេលវេលាអវកាស ដូចជាប្រហោងខ្មៅ ប៉ុន្តែវាក៏អាចកើតមានជុំវិញភពផងដែរ។ ឧទាហរណ៍ប្រសិនបើភពឯករាជ្យទាំងឡាយស្ថិតនៅស្របជាមួយផ្កាយមួយដួងដ៏សែនឆ្ងាយ ពន្លឺពីផ្កាយនោះនឹងកោងព័ន្ធជុំវិញភពមួយនោះ។ អ្នកស្រាវជ្រាវអាចប្រើការផ្លាស់ប្ដូរពន្លឺជុំវិញភព ដើម្បីវាស់ម៉ាស់របស់ភពនោះផងដែរ។

ដោយសារតែភពមិនអាចបញ្ចេញពន្លឺ ដូចផ្កាយ ឬក៏បញ្ចេញកម្ដៅដែលអាចមើលឃើញដោយពន្លឺអាំងប្រាក្រហម ភពងងឹតទាំងនោះនឹងអាចមើលឃើញតាមរយៈតេឡេទស្សន៍ Roman Telescope ដែលនឹងឃ្លាំមើលពួកវា ដោយសារព្រឹត្តិការណ៍មីក្រូឡេនស៊ីងទំនាញ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T