អាមេរិក៖ អង្គការណាសាកំពុងស្ថិតនៅលើការស្វែងរកភពឯករាជ្យ។ តេឡេទស្សន៍ Nancy Grace Roman Space Telescope ដែលនឹងដំណើរនៅពាក់កណ្ដាលទសវត្សរ៍ ឆ្នាំ២០២០ អាចនឹងស្វែងរកឃើញភពឯករាជ្យជាច្រើន ដែលមិនគោចរតាមផ្កាយ នៅលើកាឡាក់ស៊ីមីលគីវ៉េរបស់យើង។ ភពនៅក្រៅប្រព័ន្ធព្រះអាទិត្យទាំងនេះបានធ្វើដំណើរនៅក្នុងកាឡាក់ស៊ីដោយខ្លួនវា ហើយមិនស្ថិតនៅក្នុងគន្លងគោចរជុំវិញផ្កាយ ដូចដែលផែនដីវិលជុំវិញព្រះអាទិត្យនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការស្វែងយល់អំពីភពឯករាជ្យទាំងនេះអាចជួយស្រាយបំភ្លឺបន្ថែមទៀត លើការកកើត ការវិវឌ្ឍ និងបែងចែកប្រព័ន្ធនៃភព។ ភពឯករាជ្យទាំងនេះពិបាកក្នុងការស្វែងរក ហើយអ្នកវិទ្យាសាស្ត្របានរកឃើញតែមួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែសមត្ថភាពរបស់តេឡេទស្សន៍ Roman Space Telescope អាចនឹងអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រស្វែងរកនិងកំណត់លក្ខណៈ នៃការធ្វើដំណើរដោយឯកឯងនៃភពទាំងនោះ។
តេឡេទស្សន៍នេះត្រូវបានបំពាក់កញ្ចក់ទំហំ២.៤ម៉ែត្រ ដែលមានអនុភាពក្នុងការរុករកភពក្រៅប្រព័ន្ធព្រះអាទិត្យ។ តេឡេទស្សន៍នឹងសម្លឹងទៅកាន់លំហដ៏ធំល្វឹងល្វើយ និងមើលព្រឹត្តិការណ៍មីក្រូឡេនស៊ីងទំនាញ ( gravitational microlensing events)។
មីក្រូឡេនស៊ីងកើតឡើងនៅពេលដែលវត្តមានរបស់អ្វីមួយដ៏ធំ អាចរំកិលពេលវេលាអវកាស ដូចជាប្រហោងខ្មៅ ប៉ុន្តែវាក៏អាចកើតមានជុំវិញភពផងដែរ។ ឧទាហរណ៍ប្រសិនបើភពឯករាជ្យទាំងឡាយស្ថិតនៅស្របជាមួយផ្កាយមួយដួងដ៏សែនឆ្ងាយ ពន្លឺពីផ្កាយនោះនឹងកោងព័ន្ធជុំវិញភពមួយនោះ។ អ្នកស្រាវជ្រាវអាចប្រើការផ្លាស់ប្ដូរពន្លឺជុំវិញភព ដើម្បីវាស់ម៉ាស់របស់ភពនោះផងដែរ។
ដោយសារតែភពមិនអាចបញ្ចេញពន្លឺ ដូចផ្កាយ ឬក៏បញ្ចេញកម្ដៅដែលអាចមើលឃើញដោយពន្លឺអាំងប្រាក្រហម ភពងងឹតទាំងនោះនឹងអាចមើលឃើញតាមរយៈតេឡេទស្សន៍ Roman Telescope ដែលនឹងឃ្លាំមើលពួកវា ដោយសារព្រឹត្តិការណ៍មីក្រូឡេនស៊ីងទំនាញ៕