ក្រុមហ៊ុនចិនគ្រោងវិនិយោគប្រមូលទិញ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែឈើស្រស់កម្ពុជាចេញទៅប្រទេសចិន

//s4.kh1.co/93/93ebd69b544a40e72cf471f3761455a744038bb9.jpg
Khmerhome

 ២៥-សីហា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

https://s6.kh1.co/__image/w=650,h=433,q=100/e2/e2d48ee5fcfb826da7a19244fb1974ea39c2dac6.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្រុមហ៊ុនធៀន ធៀន មានគម្រោងវិនិយោគប្រមូលទិញ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែឈើស្រស់របស់កម្ពុជាចេញទៅប្រទេសចិនដូចជា ផ្លែស្វាយ មៀន ខ្នុរ ទុរេន ដូងក្រអូប និងក្រូចថ្លុង។ បើតាមការឱ្យដឹងពីគណីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

គម្រោងខាងលើ បន្ទាប់ពី លោក Wang Bingham អគ្គនាយកក្រុមហ៊ុនធៀន ធៀន បានទស្សនកិច្ចសិក្សាស្វែងយល់អំពីផលិតផល និងគុណភាពនៃផ្លែស្វាយ មៀន ខ្នុរ ធុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជា។

នៅក្នុងជំនួបពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យកសិកម្មនៅកម្ពុជា លោក អគ្គនាយក បញ្ជាក់ថា « ខ្ញុំពិតជាមានការជឿជាក់ថានឹងទទួលការគាំទ្រ និងមានទីផ្សារខ្ពស់នៅប្រទេចិននាពេលដែលក្រុមហ៊ុនដាក់លក់នៅលើប្រព័ន្ធទីផ្សារពាណិជ្ជកម្មព័ត៌មានវិទ្យាផ្ទាល់របស់ក្រុមហ៊ុន»។

នៅក្នុងជំនួបកាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីក្រសួងកសិកម្ម លោក អគ្គនាយកបានថ្លែងថា ដើម្បីឱ្យគម្រោនេះទទួលបានជោគជ័យ សូមស្នើសុំយោបល់ និងអនុសាសន៍ លោករដ្ឋមន្ត្រី និងមន្ត្រីជំនាញពាក់ព័ន្ធនឹងទីផ្សារប្រមូលទិញ និងនីតិវិធីនៃការនាំចេញផលិតផលខាងលើទៅប្រទេសចិន។

នៅក្នុងជំនួបនេះ លោក រដ្ឋមន្ត្រី បានណែនាំដល់ក្រុមហ៊ុនសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានសហប្រតិបត្តិកាអន្តរជាតិ និងនាយកដ្ឋានកសិឧស្សាហកម្ម សិក្សាស្វែងយល់បន្ថែមអំពីសក្តានុពុលនៃផលិតកម្មឈើហូបផ្លៃខាងលើ រួចរៀបចំចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួង ដើម្បីក្រសួងមានលទ្ធភាពអាចជួយសម្របសម្រួលក្នុងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍ និងជាពិសេសនីតិវិធីនៃការនាំចេញ។

ពាក់ព័ន្ធនឹងគម្រោងវិនិយោគប្រមូលទិញកែច្នៃវេចខ្ចប់ និងនាំចេញផ្លែឈើស្រស់កម្ពុជាចេញទៅប្រទេសចិន រដ្ឋមន្ត្រីក្រសួងកិសកម្ម លោក វេង សាខុន បានស្វាគមន៍ និងគាំទ្រ។ ហើយលោក ក៏បានបញ្ជាក់ថា «គម្រោងវិនិយោគនេះគឺពិតជាស្របតាមផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុកតាមរយៈការធ្វើទំនើបកម្មកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ដែលទាំងអស់នេះនឹងជួយជំរុញសេដ្ឋកិច្ចជាតិ»។

ស្ថិតក្នុងបរិយាសដដែល លោក រដ្ឋមន្រ្តីបាន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរមកកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដោយភាគីចិនបានបង្កើនបរិមាណនៃការនាំចូលអង្ករកម្ពុជារហូតដល់ ៥០០ពាន់តោន។ លោក ថា ថ្មីៗនេះបានអនុញ្ញាតឱ្យកម្ពុជានាំចេញចេកអំបូងលឿង និងស្វាយស្រស់ឆ្ពោះត្រង់ទៅកាន់ប្រទេសចិនផងដែរ៕

https://s4.kh1.co/__image/w=650,h=433,q=100/9c/9c4741ebe3bfe52e3b1a88af7ff290f09dc090d4.jpg
https://s6.kh1.co/__image/w=650,h=433,q=100/8d/8d47ba78e701f007772c427c3f422a6efc58d65b.jpg
https://s6.kh1.co/__image/w=639,h=960,q=100/16/16c04c668081d67cfcd1a72b067cd8f1fe9b7a9e.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T