ក្រោយពី ខេម ឆ្លើយតបធ្ងន់ៗទៅកាន់ម្ចាស់ផលិតកម្ម ថោន ស្រាប់តែ ករុណា ពេជ្រ ក៏បានឆ្លើយតបទៅ ខេម វិញថា...

//s4.kh1.co/c9/c97c360eb2a8ec09eb40f8ab1a4813c3316e1ed6.jpg
នារី

 ២៥-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ខេម បានឆ្លើយតបធ្ងន់ៗទៅកាន់ម្ចាស់ផលិតកម្មថោន ស្រាប់តែលោក ករុណា ពេជ្រ ក៏ឆ្លើយតបទៅ ខេម វិញ

ភ្នំពេញ៖  កាលពីម្សិលមិញនេះ ផេកហ្វេសប៊ុករបស់ផលិតកម្មថោន បានបង្ហោះសារកោះហៅលោក ប៊ុន សុណារិន ហៅ ខេម មកកាន់ផលិតកម្មនៅក្នុងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នេះផ្ទាល់តែម្តង ដើម្បីដោះស្រាយ និងបកស្រាយរឿងកិច្ចសន្យាជាមួយផលិតកម្ម និងបានឃើញទៅច្រៀងនៅផលិតកម្មផ្សេងដោយខ្លួនកំពុងនៅជាប់កិច្ចសន្យាជាមួយផលិតកម្មថោននៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រាប់តែភ្លាមៗនោះតារាចម្រៀង ខេម​ ក៏បានឆ្លើយតបយ៉ាងធ្ងន់ៗទៅកាន់ម្ចាស់ផលិតកម្មទាំងយប់កណ្តាលអធ្រាត្រ ថែមទាំងនិយាយយ៉ាងក្បោះក្បាយ ធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន បន្ទាប់ពីបានឃើញសារដែលលោក ខេម បានបង្ហោះបែបនេះ។

មិនយូរប៉ុន្មានផងស្រាប់តែតារាចម្រៀងរួមផលិតកម្ម និងជាអតីតអ្នកគ្រប់គ្រងលោក ករុណា ពេជ្រ បានធ្វើការស៊ែរសារដែល ខេម បានបង្ហោះថែមទាំងសរសេរយ៉ាងដូច្នេះថា “ហ៊ឺ​ .... មាននយ័ណាស់​ ... មិនគួរទៅជាអញ្ចឹងសោះ...

ខេមក៏ជាមនុស្ស​ស្លូតបូត​​ដឹងខុសត្រូវ​ ហើយមេក៏ជាមនុស្ស​ល្អ​ជួយស្រោចស្រង់ខេម​តាំងពីជំហ៊ានដំបូងគ្មានអ្វីសោះ....
សង្ឃឹមថាអ្វីៗនឹងល្អចោះ..​ ប៉ុន្តែខ្ញុំមិនដែលដឹងថា​ ពេល​ខេមមានការតូចចិត្តខេមតែងតែរត់ទៅយំអោបម្តាយ​ ប៉ុន្តែខ្ញុំដឹងត្រឹមតែពេលដែលខេមមានរឿងក្លាយជាទុក្ខ​ ខេមតែងតែ​ call រត់រកមេ​ ... ហើយមុន​ call ទៅមេ​ ខេមតែងតែតេមកខ្ញុំ​ ព្រោះខេមអាចដឹងថាខ្ញុំជាព្រាបនាំសារបានដល់មេ​ ប៉ុន្តែជាធម្មតាទៅហើយ​ ដែលបុគ្គលិកចាស់ថ្មីទាំងអស់តែងតែធ្វើចឹង​...
ទើបតែប៉ាខ្ញុំឈឺ​ ខ្ញុំដកខ្លួនពីផលិតកម្មទេ​ ទើបលែងមានដូចមុន​ ក៏ប៉ុន្តែមានគេយូរៗម្តង​ នៅតែតេមកអោយខ្ញុំជួយនិយាយជាមួយមេ​ បើកផ្លូវមុនរហូត​ ប៉ុន្តែសោកស្តាយខ្លួនឯង​ គឺថា មិនដែលនៅខាងមេម្តងណាទេ​ គឺនៅតែខាងបុគ្គលិក​ និង​ តារាចម្រៀងរហូត...

ប៉ុន្តែនៅពេលនេះ​ ខ្ញុំនៅតែជាមនុស្សកណ្តាលម្នាក់ក្នុងរឿងនេះមិនលំអៀង​ដដែល​ ប្រសិនបើខាងមេ​ រឺ​ ខាងខេម​ ត្រូវការខ្ញុំជាសាក្សី​រស់...​ ខ្ញុំនៅតែធ្វើជាសាក្សីរស់ដល់ទីបញ្ចប់..”។

ទោះជាយ៉ាងណា ចំពោះរឿងរ៉ាវនេះនៅមិនទាន់ដឹងថាទៅជាយ៉ាងណានៅឡើយទេ រង់ចាំភាគីទាំងសងខាងធ្វើការបកស្រាយបន្ថែមទៀត៕

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ខេម
លោក ខេម
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
សារដែលលោក ខេម បង្ហោះ
សារដែលលោក ខេម បង្ហោះ
សារដែលលោក ករុណា ពេជ្រ បង្ហោះ
សារដែលលោក ករុណា ពេជ្រ បង្ហោះ
ករុណា ពេជ្រខេម
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T