មើលមិនចង់ស្គាល់ ពេល ស៊ីន យូប៊ីន តែងខ្លួនបែបនេះ

//s4.kh1.co/34/345fb383c12a59afdbb02cc79aa3f2f5bf6d8feb.jpg
តារា & កម្សាន្ដ

 ២៥-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្ដែងដ៏ល្បីកញ្ញា ស៊ីន យូប៊ីន កាន់តែមានសម្រស់ស្រស់ស្អាតភាពលេចធ្លោជាងមុនគួរឲ្យកត់សម្គាល់។

ភ្នំពេញ៖ តារាសម្ដែងពោរពេញដោយសមត្ថភាព កញ្ញា ស៊ីន យូប៊ីន ពេលនេះ កាន់តែទទួលបានភាពល្បីល្បាញខ្លាំងជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ។ បន្ទាប់ពីជោគជ័យលើវិថីសិល្បៈអស់ជាច្រើនឆ្នាំកន្លងមកនេះ យើងសង្កេតឃើញថា តារារូបនេះ ក៏កាន់តែមានភាពមមាញឹកជាមួយការងារថតខ្សែភាពយន្ត និងថតម៉ូតសឹងតែគ្មានពេលទំនេរទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត អ្វីដែលធ្វើឲ្យគេគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះគឺរូបសម្រស់របស់នាងតែម្ដង ដោយតារាស្រីរូបនេះ ពិតជាមានរូបសម្ផស្សស្រស់សោភាខ្លាំង ជាពិសេស រាល់ពេលដែលតារារូបនេះរៀបចំខ្លួនម្ដងៗ ធ្វើឲ្យទស្សនិក និងហ្វេនជាច្រើននាក់សម្លឹងមើលនាងសឹងតែមិនដាក់ភ្នែកនោះទេ។ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ តារាសម្ដែងរូបនេះ កាន់តែលេងខ្លួនជាមួយស្ទាយ៍ប្លែកៗទាន់សម័យគ្រប់ម៉ូតតែម្ដង។

លើសពីនេះទៅទៀត ថ្មីៗនេះ កញ្ញា​ ស៊ីន យូប៊ីន បានផ្លាស់ប្ដូរស្ទាយ៍តុបតែងខ្លួនជាមួយសក់ខ្លី ផាត់មុខបែបស៊ិចស៊ីមើលទៅនាងពិតជាស្រស់ស្អាតផូរផង់ និងប្លែកភ្នែក ដោយរូបភាពថ្មីរបស់តារារូបនេះ កាន់តែទាក់ចិត្តពីហ្វេនៗសឹងតែគ្រប់គ្នា។ ក្នុងនោះដែរ យើងអាចនិយាយបានថា ជាស្ទាយ៍ថ្មីមួយទៀតតបស់នាង  បន្ទាប់ពីកាត់សក់ខ្លី ហើយរូបភាពថ្មីមួយសន្លឹកនេះ បានធ្វើឲ្យហ្វេនៗជាច្រើនលាន់មាត់សរសើរពីរូបសម្រស់នាងស្ទើរតែម្ដងពីមាត់៕

ប្រភពរូបភាព៖ janita_love

សូមទស្សនារូបភាពខាងក្រោម៖​

កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T