ចង់ដឹងអត់ថា អំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំ តើតារាប្រុសស្រីល្បីៗបានទៅលេងនៅកន្លែងណាខ្លះ?

//s4.kh1.co/9f/9f834c98f72f5731488a5d075e6ad73525ca7741.jpg
នារី

 ២៤-សីហា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

តើតារាប្រុសស្រីល្បីៗបានទៅលេងនៅកន្លែងណាខ្លះ អំឡុងពេលឈប់សម្រាក?

បន្ទាប់ពីចេញសេចក្តីប្រកាសឲ្យឈប់ជំនួសថ្ងៃចូលឆ្នាំខ្មែរ ដែលមានរយៈពេលមួយអាទិត្យពេញ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនបានទៅលេងស្រុកកំណើត ហើយខ្លះទៀតបានទៅលេងតាមរមណីយដ្ឋាននានាយ៉ាងសប្បាយរីករាយ។ ក្នុងនោះផងដែរ ឃើញតារាប្រុសស្រីល្បីៗជាច្រើនក៏បានទៅលេងនៅតាមបណ្តាខេត្ត និងរមណីយដ្ឋានផ្សេងៗផងដែរ។ ចង់ដឹងអត់ថា តើមានតារារូបណាខ្លះដែលបានទៅដើរលេងលំហែកាយ? ហើយពួកគេទៅជាមួយអ្នកណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លោក ព្រាប សុវត្ថិ

កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើដំណើរទៅលេងនៅឯខេត្តមណ្ឌលគីរី ជាមួយអ្នកម្តាយ ភរិយា និងកូនប្រុសដ៏ស្រស់សង្ហាទាំង ៣រូប។

លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ
លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ

២. អ្នកនាង ឱក សុគន្ធកញ្ញា

កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា បានទៅដើរលេងជាមួយគ្រួសារនៅឯរមណីយដ្ឋានបូកគោ និងហួសទៅដល់កោះរ៉ុងទៀតផង។  

អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី
អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី

៣. លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ

សម្រាប់គូស្វាមីភរិយាផ្អែមល្ហែមលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ វិញក៏បានដឹកដៃគ្នាទៅលេង និងសម្រាកលំហែកាយនៅក្នុងខេត្តកំពត ជាមួយនឹងទេសភាពបែបវាលស្រែយ៉ាងស្រស់ស្រាយតែម្តង។

លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ

៤. កញ្ញា មាស សុខសោភា

កំពូលតារាចម្រៀងកញ្ញា មាស សុខសោភា បានទៅដល់ខេត្តសៀមរាបជាមួយគ្រួសារ ដើម្បីចូលរួមជិះកង់សប្បុរសធម៌។

អ្នកនាង មាស សុខសោភា និងស្វាមី
អ្នកនាង មាស សុខសោភា និងស្វាមី

៥. កញ្ញា សុភក្ត្រ័ កុសុម៉ា

ពិធីការិនីចាក់ទឹកមិនរីង កញ្ញា សុភក្រ្ត័ កុសុម៉ា ក៏បានទៅលេងនៅក្នុងខេត្តសៀមរាប ព្រមទាំងបានចូលរួមជិះកង់ដើម្បីសប្បុរសធម៌ដូចកញ្ញា មាស សុខសោភា ផងដែរ។ កុសុម៉ា បានទៅលេងជាមួយនឹងមិត្តភក្តិយ៉ាងសិទ្ធិស្នាលរបស់នាង។

កញ្ញា សុភក្ត្រ័ កុសុម៉ា និងមិត្តភក្តិ
កញ្ញា សុភក្ត្រ័ កុសុម៉ា និងមិត្តភក្តិ

៦. អ្នកនាង គង់ ចាន់ស្រីមុំ

តារាសម្តែងស្រីអ្នកនាង គង់ ចាន់ស្រីមុំ បានទៅលេងនៅមាត់ព្រែកក្នុងខេត្តកំពត ជាមួយស្វាមី កូនស្រីដ៏គួរឲ្យស្រលាញ់ និងមិត្តភក្តិស្និទ្ធិស្នាលជាច្រើនអ្នកទៀតផង។

អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី
អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី

៧. លោក ជា វណ្ណារិទ្ធិ

ពិធីករពូកែខាងវោហាស័ព្ទលោក ជា វណ្ណារិទ្ធិ ក៏បាននាំគ្រួសារ បងប្អូន មិត្តភក្តិទៅលេងនៅខេត្តកំពត និងខេត្តកែបយ៉ាងសប្បាយរីករាយ។

លោក ជា វណ្ណារិទ្ធិ និងក្រុមគ្រួសារ
លោក ជា វណ្ណារិទ្ធិ និងក្រុមគ្រួសារ

៨. កញ្ញា ដួង ម៉ានិច

សម្រាប់តារាសម្តែងស្រីសម្បុរស្រអែម ដួង ម៉ានិច ក៏មានដំណើរកម្សាន្តទៅកាន់ខេត្តកំពត ជាមួយនឹងមិត្តភក្តិផងដែរ។

កញ្ញា ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច

៩. អ្នកនាង យុគ ចិន្តា

សម្រាប់ពិធីការិនីដ៏ពូកែ និងអ្នកម្តាយសម្តីផ្អែម យុគ ចិន្តា វិញក៏បានដឹកដៃកូនស្រីដ៏គួរឲ្យស្រលាញ់ទៅលេងសម្រាកលំហែកាយនៅតាមព្រែកខេត្តកំពតយ៉ាងមានក្តីសុខ។

អ្នកនាង យុគ ចិន្តា និងកូនស្រី
អ្នកនាង យុគ ចិន្តា និងកូនស្រី

១០. លោក នីកូ

ចំណែកឯតារាចម្រៀង​​ នីកូ គឺបានទៅលេងនៅក្នុងខេត្តព្រះសីហនុ ថែមទាំងបានទៅលេងរហូតដល់កោះរ៉ុងទៀតផង។

លោក នីកូ
លោក នីកូ

១១. នាយ​ ព្រែក

រីឯពិធីករ នាយ ព្រែក ក៏បានដឹកដៃអ្នកម៉ែ យ៉យ ទៅលេងនៅក្នុងខេត្តសៀមរាប។

នាយ​ ព្រែក និងអ្នកម្តាយ
នាយ​ ព្រែក និងអ្នកម្តាយ

១២. កញ្ញា សុខ ស្រីនាង

តារាចម្រៀង សុខ ស្រីនាង បានទៅដើរលេងនៅក្នុងខេត្តសៀមរាប ជាមួយនឹងបងប្អូន និងអ្នកម្តាយដ៏គួរឲ្យស្រលាញ់ផងដែរ៕

កញ្ញា សុខ ស្រីនាង
កញ្ញា សុខ ស្រីនាង
សុភ័ក្រ កុសុម៉ាមាស សុខសោភាឱក សុគន្ធកញ្ញានីកូដួង ម៉ានិចគង់ ចាន់ស្រីមុំយុគ ចិន្តាជា វណ្ណារិទ្ធនាយ ព្រែកសុខ ស្រីនាង
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T