ដូចការសង្ស័យមែន! គង់ ចាន់ស្រីមុំ កំពុងរំលឹកវិជ្ជាគុណឡើងវិញក្នុងការថតកុនជាថ្មី មុនពេលត្រៀមទទួលដំណឹងល្អ

//s4.kh1.co/34/34cca907a08d3eb9350623584831ebc35fcbf103.jpg
នារី

 ២៤-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គង់ ចាន់ស្រីមុំ កំពុងរំលឹកវិជ្ជាឡើងវិញក្នុងការថតកុនជាថ្មី

ភ្នំពេញ៖ តារាសម្តែង និងពិធីការិនីប្រចាំកម្មវិធី 3FUN Cambodia អ្នកនាង គង់ ចាន់ស្រីមុំ កំពុងទទួលបានប្រជាប្រិយខ្លាំងក្នុងវិស័យសិល្បៈគួរឲ្យកត់សម្គាល់។ ហើយអ្វីដែលធ្វើឲ្យមហាជនកោតសរសើរនោះគឺអ្នកនាងមិនត្រឹមតែជោគជ័យក្នុងសិល្បៈមួយមុខទេ ថែមទាំងជោគជ័យក្នុងវិស័យជំនួញ ពិសេសគឺជោគជ័យទាំងជីវិតគ្រួសារទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីអ្នកនាង គង់ ចាន់ស្រីមុំ រៀបការរួចគឺមិនដែលឃើញអ្នកនាង លេចមុខសម្តែងរឿង ឬខ្សែភាពយន្តឡើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំអស់រយៈ ៣-៤ឆ្នាំ។

ទោះជាយ៉ាងណា អ្នកនាង គង់ ចាន់ស្រីមុំ មិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយបន្ទាប់ពីរយៈអស់ពេលជាយូរ។ ដោយកាលពីថ្មីៗនេះ អ្នកនាងបានបង្ហោះរូបជាច្រើននៅទីតាំងថត ហើយអ្នកនាងក៏បានប្រាប់ដល់អ្នកគាំទ្រឲ្យរង់ចាំអ៊ុតមើលពីរឿងថ្មីរបស់អ្នកនាងសម្តែង។ មិនតែប៉ុណ្ណោះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានបង្ហើបថា នេះគឺជារឿងចុងក្រោយ មុនពេលសម្រាកពីសិល្បៈព្រោះគម្រោងនឹងយកកូនទី២។
តួយ៉ាង បន្ទាប់ពីអ្នកនាងបង្ហោះរូប និងវីដេអូជាច្រើននៅក្នុងបណ្តាញសង្គមរួច ក៏មានអ្នកគាំទ្រជាច្រើនបានសួរនាំពីសាច់រឿង និងចំណងជើងដែលអ្នកនាងបានសម្តែង ប៉ុន្តែអ្នកនាង គង់ ចាន់ស្រីមុំ មិនទាន់បានបញ្ជាក់នៅឡើយនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

  អ្នកនាង គង់ ចាន់ស្រីមុំ
  អ្នកនាង គង់ ចាន់ស្រីមុំ
  អ្នកនាង គង់ ចាន់ស្រីមុំ
  អ្នកនាង គង់ ចាន់ស្រីមុំ
  អ្នកនាង គង់ ចាន់ស្រីមុំ
  អ្នកនាង គង់ ចាន់ស្រីមុំ
សកម្មភាពអ្នកនាង គង់ ចាន់ស្រីមុំ នៅទីតាំងកន្លែងថត
សកម្មភាពអ្នកនាង គង់ ចាន់ស្រីមុំ នៅទីតាំងកន្លែងថត
សកម្មភាពអ្នកនាង គង់ ចាន់ស្រីមុំ នៅទីតាំងកន្លែងថត
សកម្មភាពអ្នកនាង គង់ ចាន់ស្រីមុំ នៅទីតាំងកន្លែងថត
សកម្មភាពអ្នកនាង គង់ ចាន់ស្រីមុំ នៅទីតាំងកន្លែងថត
សកម្មភាពអ្នកនាង គង់ ចាន់ស្រីមុំ នៅទីតាំងកន្លែងថត
គង់ ចាន់ស្រីមុំ
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T