មហាអំណាចស្មាតហ្វូនប៊ិក Galaxy Note 20 | Galaxy Note 20 Ultra ដែលបានអង្រួនពិភពលោកឱ្យកក្រើក បានដាក់លក់ផ្លូវការក្នុងប្រទេសកម្ពុជាហើយ ជាមួយនឹងកម្មវិធីប្រូម៉ូសិនពិសេសអស្ចារ្យបំផុត !

//s4.kh1.co/07/0721e77635608465e7032c0bf4c8cfd07c77b8a7.jpg
បច្ចេកវិទ្យា

 ២២-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពិភពលោកទាំងមូលសុទ្ធតែបានដឹងឭ និងឃើញពីភាពអស្ចារ្យ ក៏ដូចជាអានុភាពដ៏មហិមារបស់ មហាអំណាចស្មាតហ្វូនប៊ិក SAMSUNG Galaxy Note 20 និង Galaxy Note 20 Ultra ដែលបានធ្វើការបង្ហាញខ្លួនកាលពីពេលថ្មីៗនេះរួចមកហើយ។​

ភ្នំពេញ៖ ពិភពលោកទាំងមូលសុទ្ធតែបានដឹងឭ និងឃើញពីភាពអស្ចារ្យ ក៏ដូចជាអានុភាពដ៏មហិមា របស់មហាអំណាចស្មាតហ្វូនប៊ិក SAMSUNG Galaxy Note 20 និង Galaxy Note 20 Ultra ដែលបានធ្វើការបង្ហាញខ្លួនកាលពីពេលថ្មីៗនេះរួចមកហើយ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយឥឡូវនេះ មហាអំណាចស្មាតហ្វូនប៊ិក SAMSUNG Galaxy Note 20 និង Galaxy Note 20 Ultra ដែលគ្រប់គ្នាសុទ្ធតែស្រមៃចង់ប្រើ និងក្រេបយកនូវបទពិសោធន៍ការងារ និងការកម្សាន្តដ៏សម្បូរបែប ក៏បានដាក់លក់ផ្លូវការលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយ  ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏រំភើបអស្ចារ្យមិនធ្លាប់មានពីក្រុមហ៊ុន សាមសុង ផងដែរ។

Galaxy Note 20 និង Galaxy Note 20 Ultra
Galaxy Note 20 និង Galaxy Note 20 Ultra

សូមរំលឹកផងដែរថា ក្រោយពីការស្វែងយល់ពីតម្រូវការរបស់អតិថិជន អ្នកប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួនទាំងអស់ទូទាំងពិភពលោក លើកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានផ្តល់ជូននូវភាពភ្ញាក់ផ្អើលយ៉ាងកក្រើក និងស្ញប់ស្ញែងគួរជាទីមោទនៈបំផុត ដោយរចនាឡើងនូវ ពណ៌ថ្មីដ៏ទាក់ទាញ រូបរាងស៊ិចស៊ី បំពាក់ស្តេចកំពូលកាមេរ៉ាបច្ចេកវិទ្យាថ្មីៗ កម្លាំងម៉ាស៊ីនកាន់តែធំ និងអ្វីដែលអង្រួនដួងចិត្ត ស្អិតជាប់បេះដូងអ្នកប្រើប្រាស់ស៊េរី Note ក៏ដូចជាអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់នោះគឺ ស្តេចកំពូលប៊ិកវេទមន្ត (S-Pen) នេះតែម្តង។ 

ស្តេចកំពូលប៊ិកវេទមន្ត (S-Pen) គឺត្រូវបានរចនា និងអភិវឌ្ឍឡើងកាន់តែប្រសើរ និងវៃឆ្លាតជាងមុន កាន់តែស្និទ្ធជាងមុន កាន់តែរអិលរលូនជាងមុន និងកាន់តែមានអារម្មណ៍ដូចកាន់ប៊ិកសរសេរពិតៗ ដោយឆ្លុះបញ្ចាំងពីអានុភាពសម្រាប់ការងារ ដែលវាប្រៀបបានទៅនឹងកុំព្យូទ័រដែលមានអានុភាពខ្លាំងបំផុតស្ថិតក្នុងដៃអ្នក។

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិពិសេស ទំនើប និងកាន់តែអស្ចារ្យរបស់អធិរាជមហាអំណាចស្មាតហ្វូន  SAMSUNG Galaxy Note 20 និង Galaxy Note 20 Ultra

* Galaxy Note 20 Ultra

- តម្លៃ៖ $1,199 សម្រាប់ទំហំផ្ទុក (Storage) 256GB និង $1,299 សម្រាប់ទំហំផ្ទុក (Storage) 512GB

- មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) ៖ មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់។  លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ។ 

- ទំហំអេក្រង់៖ 6.9 អ៊ីញ

- ប្រភេទកញ្ចក់អេក្រង់៖ Infinity-O Display ប្រភេទ Dynamic AMOLED 2X

- កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 10 MP

- កាមេរ៉ាក្រោយ 3 គ្រាប់៖ 108 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide)

- ប្រព័ន្ធដំណើរការ (CPU)៖ Exynos 990

- អង្គចងចាំ៖ រ៉េម (RAM) 8 GB, រ៉ូម (ROM) 256 GB ដល់ 512 GB និងអាចបន្ថែមក្រៅបានរហូតដល់ 1 TB

- ថាមពលថ្ម៖ 4,500 mAh (សាកថ្មល្បឿនលឿនបំផុត)

- ពណ៌៖ Mystic Black (ខ្មៅ), Mystic White (ស), Mystic Bronze (សំរឹទ្ធ)

Galaxy Note 20 និង Galaxy Note 20 Ultra
Galaxy Note 20 និង Galaxy Note 20 Ultra

* Galaxy Note 20

- តម្លៃ៖ $949 (256GB)

- មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) ៖ មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់។  លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ។

- ទំហំអេក្រង់៖ 6.7 អ៊ីញ

- ប្រភេទកញ្ចក់អេក្រង់៖ Infinity-O Display ប្រភេទ Dynamic AMOLED 2X

- កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 10 MP

- កាមេរ៉ាក្រោយ 3 គ្រាប់៖ 12 MP (Wide), 64 MP (Telephoto), 12 MP (Ultra-Wide)

- ប្រព័ន្ធដំណើរការ (CPU)៖ Exynos 990

- អង្គចងចាំ៖ រ៉េម (RAM) 8 GB, រ៉ូម (ROM) 256 GB

- ថាមពលថ្ម៖ 4,300 mAh (សាកថ្មល្បឿនលឿនបំផុត)

- ពណ៌៖ Mystic Green (បៃតង), Mystic Gray (ប្រផះ), Mystic Bronze(សំរឹទ្ធ)

* បញ្ជាក់៖ រាល់ការជាវមហាអំណាចស្មាតហ្វូនប៊ិក Galaxy Note 20 និង Galaxy Note 20 Ultra

 អតិថិជនទាំងអស់នឹងទទួលបានជាមួយនឹងការថែមជូនយ៉ាងពិសេស ដូចជា៖

- ថែមជូនស្រោមទូរស័ព្ទថ្លាហ្ស៊ីន (Back Cover) ដ៏ស្រស់ស្អាត 1 ភ្លាម

- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)

- ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍

- បង់រំលស់ដោយគ្មានការប្រាក់ (០%)ចំនួន 0៩ ខែ ជាមួយមីក្រូហិរញ្ញវត្ថុ អ៊ីអន

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ តាមហាងទំនើបចែកចាយផលិតផល  សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 ៕

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T