ក្រោយម្តាយទទួលមរណភាព ទឹម រដ្ឋា បង្ហោះសារខ្លី យ៉ាងរំជួលចិត្តថា... (មានវីដេអូ)

//s4.kh1.co/69/696297429ae49521f922f1784057b7c8c5bdb17e.png
នារី

 ១៥-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងដ៏ពេញនិយម កញ្ញា ទឹម រដ្ឋា បានបង្ហោះសារ ជាមួយរូបភាពចាស់ កាលពីឆ្នាំមុន នៃក្នុងខួបកំណើតម្តាយកញ្ញា ជាមួយសារ ចាក់ដោតអារម្មណ៍ជាពន់ពេក។

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ទឹម រដ្ឋា បានជួបទុក្ខក្រៀមក្រំ​ បន្ទាប់ពីបានបាត់បង់សមាជិកដ៏ធំធេង ក្នុងក្រុមគ្រួសារ ដោយដំណឹងអាក្រក់មួយនេះ អ្នកម្តាយជាទីស្រលាញ់របស់នាង បានទទួលមរណភាពដែលធ្វើឲ្យមហាជនជាច្រើន បង្ហាញអារម្មណ៍ដ៏សោកសៅ និងបានចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសារនាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីម្សិលមិញនេះ​ ក្រោយពេលអ្នកម្តាយ បានទទួលមរណភាព មិនបានប៉ុន្មានផង  តារាសម្តែងស្រីរូបនេះ បានចែកចាយ ដូចជារូបភាព និងវីដេអូចាស់ ដែលជាអនុស្សាវរីយនាពេលកន្លងមក ដែលធ្លាប់បានសាងរួមគ្នាជាមួយម្តាយកាលពីឆ្នាំមុន ប៉ុន្តែអ្វីដែលគួរឲ្យខ្លោចចិត្តនោះ បានបង្ហោះសារយ៉ាងសោកសៅ ចាក់ដោតអារម្មណ៍ខ្លាំងជាទីបំផុតយ៉ាងដូច្នេះថា៖

ម៉ាក់សងអារម្មណ៍ និងការស្រលាញ់ឲ្យខ្ញុំវិញមក????????????????????????????????

កញ្ញា ទឹម រដ្ឋា

ក្រោយពីឃើញបែបនេះ ក៏មានមហាជនជាច្រើន​នៅលើបណ្តាញសង្គម  មានសេចក្តីអាណិតអាសូរ និងរំជួលចិត្តជាពន់ពេក ថែមទាំងចូលរួមមានការសោកស្តាយ ក្នុងការបាត់បង់សមាជិកគ្រួសារដ៏ធំធេង និងបានជួយលើកទីកចិត្តដល់នាងគ្រប់គ្នា៕ 

សូមទស្សនារូបខាងក្រោម៖

កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា និងម្តាយ
កញ្ញា ទឹម រដ្ឋា និងម្តាយ
កញ្ញា ទឹម រដ្ឋា និងម្តាយ អមជាមួយបងប្អូន
កញ្ញា ទឹម រដ្ឋា និងម្តាយ អមជាមួយបងប្អូន
កញ្ញា ទឹម រដ្ឋា និងម្តាយ
កញ្ញា ទឹម រដ្ឋា និងម្តាយ
សារដែល កញ្ញា ទឹម រដ្ឋាបានបង្ហោះ
ទឹម រដ្ឋា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T