យល់ដឹង៖ ជា​ធម្មជាតិ​បង្កើត មនុស្ស​ម្នាក់ៗមក ​របែងមាន​រូប​ ក៏​មានទុក្ខ​មក​ជាមួយគ្នា គ្មាន​នរណាម្នាក់​ លើលោកកី​នេះ​អាច​គេច​ផុត​ ពី​សេចក្តី​ទុក្ខ​បាននោះទេ គ្រាន់​តែថា​កម្រិត ​ទុក្ខ​របស់​មនុស្ស​ៗ មានភាពខុស​ៗគ្នា​អាស្រ័យទៅតាម​កម្មផល​ ដែល​គេ​ធ្លាប់​បាន​សាង មកពីជាតិ​មុន​តែប៉ុណ្ណោះ​។

មាន​មនុស្ស​មួយចំនួន​ តែង​តែមានទម្លាប់​មិនល្អមួយ​គឺ នៅពេល​ដែល​មាន​ បញ្ហាអ្វីមួយ​តែងតែ យក​ទៅ​និយាយរៀប​រាប់ ​​ប្រាប់​អ្នក​ក្បែរ​ៗ​ខ្លួន ពី​ទុក្ខ​​លំបាកបែបនេះ​បែបនោះ ឬ​បើ​មិន​ដូច្នេះ​ទេ យក​ទៅ​​បញ្ចេញ​លើ ​បណ្តាញ​សង្គម ដើម្បី​ទាម​ទារ ការចាប់​អារម្មណ៍​ សុំ​ក្តី​អាណិត ពី​មនុស្ស​ជុំ​វិញ​ខ្លួន​ជាដើម​។

ក៏ប៉ុន្តែ​អ្នកត្រូវ​តែ​ដឹង​ថា ​គ្មាន​នរណាម្នាក់​ដែលគេ ​ចូលចិត្ត​ស្តាប់​នៅ​បញ្ហា​របស់ ​អ្នកគ្រប់​ពេលនោះទេ យូរៗម្តង​រក​អ្នក​និយាយ​ចែក​រំលែក​អារម្មណ៍ ​មិន​ជា​បញ្ហា​នោះទេ តែ​បើ​ញយ​ដង​ពេក​គេ​ក៏​ធុញ​ដែរ ព្រោះ​គេ​ក៏​មាន​បញ្ហា​ មាន​ទុក្ខ​ ដែលត្រូវដោះស្រាយ​ដូចជា​អ្នក​​ដែរ។

តែមាន​មនុស្ស​មួយ​ប្រភេទទៀត ​ទោះបី​កំពុង​ជួប​ទុក្ខ​ធំប៉ុណ្ណា ក៏​នៅតែសំងំ​ធ្វើ​ធម្មតា មិន​បញ្ចេញ​ឲ្យ​ អ្នក​នៅក្បែរខ្លួន​បារម្ភ ឬដឹង​ពីទុក្ខ​លំបាក​ របស់​គេ​នោះទេ៕

តើ​អ្នកជា​មនុស្ស​ដែលស្ថិតក្នុង​ប្រភេទទីប៉ុន្មាន​?

អ្នកដែល​កំពុង​ជួបទុក្ខ​តែ​​មិន​រំអួយ​ព្រោះ​តែ​ពួកគេ​ជាប្រភេទមនុស្ស​៖

១. រឹងមាំ

រូបតំណាង​

ស្រប​ពេល​ដែល ​មាន​មនុស្ស​មួយ​ចំនួន ​កំពុង​តែសរសេររៀប​រាប់​ បង្ហោះ​ទុក្ខ​លំបាក និង​ទួញសោក​ ប្រាប់​អ្នកដទៃ ក្នុងពេល​ជាមួយគ្នា​នោះ ​ក៏​មាន​មនុស្ស​ជា​ច្រើន​ទៀត ​ក៏​កំពុងតែ​ជួបនៅ​បញ្ហា ​និង​ទុក្ខលំបាក​ដូចគ្នា ខ្លះ​ធ្ងន់​ធ្ងរជាងនេះទៅទៀត តែ​គេ​នៅ​តែ​រឹង​មាំ​ជំនះ ​នៅរាល់​ក្តី​ទុក្ខ​ទាំងនោះ​ ទទួល​យក​នឹង ​ព្យាយាម​រក​ដំណោះស្រាយ មិនមែន​យក​ពេលមក​ទួញ​សោក ​ហើយ​គិត​ថាអាច ​ដោះស្រាយ​បញ្ហា​នោះបាន​ទេ។

២. ខ្លាច​គេ​មើលងាយ

រូបតំណាង​

អ្នកត្រូវ​ចាំ​ថា​ មិនមែន​អ្នក​បង្ហោះ​ រៀ​បរាប់​ទុក្ខសោក​ លើបណ្តាញ​សង្គម ឬ​ក៏​និយាយ​រៀប​រាប់ ​ប្រាប់​អ្នក​ជិត​ស្និត គិត​ថា​អាច​ទទួល​បាន ​កា​រ​អាណិត​ពី​គេ​នោះទេ យូរៗម្តង​មិន​សូវ​ ជា​បញ្ហានោះទេ តែ​បើ​ញយ​ដង​ពេក ​គេ​នឹង​មាន​អារម្មណ៍​ធុញទ្រាំ គេមើល​ងាយ ​ជួប​បញ្ហាបន្តិចបន្តួច​​​ទន់​ជ្រាយ ហើយ​គេ​ក៏​រឹត​តែ​យល់​ថា ​អ្នក​ជា​មនុស្ស​គួរ​ឲ្យ​រំខាន យូរ​ៗទៅ​មនុស្ស​ជិត​ស្និទ្ធ គេ​នឹង​ឃ្លាត​ឆ្ងាយ​បន្តិច​ម្តងៗ ព្រោះ​គ្មាន​អ្នកណា ដែល​ចង់​នៅជិត ​អ្នក​ដែល​មាន​តែ បញ្ហា​រហូតនោះទេ​។ ដូច្នេះហើយ​ ទើប​បាន​ជា​មនុស្ស​មួយ​ចំនួន​ មិនងាយ​បញ្ចេញ​ទុក្ខ​សោក ​ដែល​គេ​កំពុង​ជួប​ប្រទះ ​ទៅ​កាន់​អ្នកដទៃនោះទេ​។

៣. មាន​ទំនួលខុស​ត្រូវ​

រូបតំណាង​

ព្រោះ​តែពួក​គេ ​មាន​ទំនួល​ខុស​ត្រូវ​ លើ​អ្វី​ដែល​បាន​កើត​ឡើង ការរំអួយ​ទួញ​សោក មិនមែន​ជា ​ដំណោះស្រាយ​ត្រឹមត្រូវ​នោះទេ គ្រប់​យ៉ាង​សុទ្ធ​តែ មាន​ហេតុនិងផល  ទាំងពីរនេះ​ ត្រូវ​តែដើរ​ទន្ទឹមគ្នា​។ ដូច្នេះទុក្ខ​ និង​បញ្ហា​របស់​យើ​ង​គួរ​តែយើង​ជា​អ្នកដោះស្រាយ ព្យាយាម​ឲ្យ​អស់​លទ្ធភាព មុននឹង​សុំ​ជំនួយ​ពី​អ្នកដទៃ បើ​ជៀស​បាន​មិនគួរ ​រំខានអ្នកដទៃនោះទេ​។  

៤. ក្លាហាន

រូបតំណាង​

ត្រូវ​ចាំថា​មិនមែន ​មនុស្ស​គ្រប់​រូប ​សុទ្ធតែមាន​ភាពក្លាហាន ​ប្រឈម​មុខនឹង សេចក្តី​ទុក្ខ​នោះទេ បើដូច្នេះ​មែន​មិនមែនមាន ​អ្នកមានជំងឺផ្លូវចិត្ត​នោះទេ។ ពេល​ដែលជួប​បញ្ហា​មាន​តែ ​ក្លាហាន​ទទួល​យក​វា​ បើ​មិន​ចឹង​ទេ អ្នក​នឹង​ក្លាយ​ជា​ជន​រងគ្រោះ ​នៃសេចក្តី​ទុក្ខ​នោះ ជាមិន​ខានទេ។ ​សេចក្តី​ទុក្ខ​សុទ្ធ​តែ មានសម្រាប់​មនុស្ស​គ្រប់គ្នា ​អ្នកមិនអាច​គេច​វេស ​បាន​នោះទេ មាន​តែ​ក្លាហាន​ប្រឈម​ ខ្យល់​បោក​បក់​បន្តិច​ ក្រោយ​មក​មេឃនឹង​ស្រឡះ ​វិញ​ជា​មិន​ខាន​ ប្រៀប​ដូច​ជា ​សេចក្តីទុក្ខ​ និង​សេចក្តីសុខ ​ក្នុង​ជីវិត​មនុស្សយើង​ដូចគ្នា​ដែរ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]