ភ្នំពេញ៖ ABA ដែលជាធនាគារពាណិជ្ជនាំមុខផ្នែកហិរញ្ញវត្ថុឌីជីថល និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដែលជាគ្រឹះស្ថានស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់បណ្តុះយុវជនកម្ពុជាឲ្យមានសហគ្រិនភាព និងសមត្ថភាពនវានុវត្តន៍នៅក្នុងបច្ចេកវិទ្យាកំពុងអភិវឌ្ឍ និងដំណោះស្រាយឌីជីថលថ្មីៗ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់ ដើម្បីកិច្ចសហប្រតិបត្តិការលើបញ្ហាផលប្រយោជន៍ទៅវិញទៅមក ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ធុរកិច្ចថ្មី និងនវានុវត្តន៍។ កិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលនេះ នឹងគ្របដណ្តប់លើកម្មវិធីផ្សេងៗជាច្រើនរបស់ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងអនុស្សរណៈនេះ ធនាគារ ABA នឹងផ្តល់កម្មវិធីទូទាត់ PayWay ដល់គំនិតផ្តួចផ្តើមគម្រោង និងធុរកិច្ចថ្មីៗរបស់ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ព្រមទាំងអនុញ្ញាតឲ្យប្រើប្រាស់បរិស្ថាន Sandbox របស់ PayWay សម្រាប់គោលបំណងសាកល្បង និងនវានុវត្តន៍នានា។

ជាការចូលរួមរបស់ខ្លួន មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នឹងដាក់ឲ្យប្រើប្រាស់ និងផ្តល់អាទិភាពដល់កម្មវិធី PayWay របស់ធនាគារ ABA ធ្វើជាប្រព័ន្ធទូទាត់អនឡាញ ដែលត្រូវជ្រើសរើសសម្រាប់គម្រោង និងគំនិតផ្តួចផ្តើមនានារបស់ខ្លួន ព្រមទាំងសហការយ៉ាងសកម្មជាមួយធនាគារ ABA ដើម្បីជំរុញឲ្យមានកំណើនការទូទាត់អនឡាញ ប្រព័ន្ធអេកូធុរកិច្ចថ្មី និងទិដ្ឋភាពបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។
លោក Zokhir Rasulov នាយកឌីជីថលនៃធនាគារ ABA មានប្រសាសន៍ថា៖
« យើងមានសេចក្តីរីករាយ ដែលបានសហប្រតិបត្តិការជាមួយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្នុងការផ្តល់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់អនឡាញដ៏ទំនើបរបស់យើងដល់សហគ្រិនបច្ចេកវិទ្យា និងអនុញ្ញាតឲ្យពួកគេប្រើប្រាស់កម្មវិធីនេះ ជាមួយនឹងគំនិតរបស់ពួកគេ។ យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ការគាំទ្ររួមដល់សមាជិក មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដើម្បីស្វែងយល់ និងប្រើប្រាស់គំនិតរបស់ពួកគេ ក្នុងការបង្កើតអាជីវកម្មដ៏ជោគជ័យនៅក្នុងយុគសម័យឌីជីថល»។
លោកបណ្ឌិត តាំង ងួនលី នាយក មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” មានប្រសាសន៍ថា៖
« អនុស្សរណៈយោគយល់នេះ ជំរុញនូវការរៀនសូត្រតាមរយៈការអនុវត្តលើគ្រប់ផ្នែកនៃធុរកិច្ចថ្មីឌីជីថល ហើយនវានុវត្តជននឹងទទួលបានការទូទាត់ឌីជីថលដោយផ្ទាល់ អំពីអត្ថប្រយោជន៍នៃការអភិវឌ្ឍផលិតផល/សេវាកម្មរបស់ពួកគេ»។
លោកបណ្ឌិត តាំង ងួនលី បន្ថែមទៀតថា៖
« ជាមួយសំណុំសម្បូរបែបនៃ APIs និង SDKs របស់កម្មវិធី PayWay យើងមានសោមនស្សដែលឃើញថា កិច្ចសហប្រតិបត្តិការនេះអាចជួយជំរុញនវានុវត្តន៍បន្ថែម របស់សមាជិកធុរកិច្ចថ្មីរបស់យើង។ លើសពីនេះ ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការអភិវឌ្ឍគ្រឹះសម្រាប់ការទូទាត់ឌីជីថល សម្រាប់វឌ្ឍនភាពធុរកិច្ចថ្មីផ្នែកឌីជីថលរបស់កម្ពុជា»។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មនានា ដែលផ្តល់ដោយធនាគារ ABA និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” សូមទាក់ទងមកកាន់ធនាគារ ABA តាមរយៈ 023 225 333 ឬ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” តាមរយៈ 081 922 329៕