គណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំ ពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលើ សន្ធិសញ្ញា

//s4.kh1.co/31/31a9cdc26692df444e0e4d7d54e508dadf776f90.jpg
Khmerhome

 ១៤-សីហា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

https://s6.kh1.co/__image/w=650,h=434,q=100/45/4552e5f1243f38569e70059cf8e9b10bc687f446.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅវិមានសន្តិភាព ដែលមានសេចក្តីព្រាងគោលនយោបាយជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ អនុសញ្ញា។ បើតាមទព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន។

បើតាមទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន ឱ្យដឹងថា របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍មានដូចខាងក្រោម៖

សេចក្តីព្រាងគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥។ ​ សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហ កម្មកម្ពូជាឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០១៧-២០១៨។

https://s4.kh1.co/__image/w=650,h=434,q=100/c7/c7cb43c994c21bd5d9c56cf4faad66e2a55d7259.jpg

សម្ដេច បន្តថា ក្នុងនោះក៏មាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រុងគីហ្កាលីនៃពិធីសារម៉ុងរ៉េអាល់ស្តីពីសាធាតុបំផ្លាញ ស្រទាប់អូហ្សូន។

https://s6.kh1.co/__image/w=650,h=433,q=100/43/432435d54645e69aaad930b2606a4423a6c0e274.jpg

បន្ថែមពីនោះក៏នៅមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិក នៃអនុសញ្ញាមីណាម៉ាតាស្តីពីបារ៉ត។ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ អនុសញ្ញាស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។ សម្ដេច បន្ថែមថា ជាមួយគ្នានេះ ក៏មាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី៕

https://s4.kh1.co/__image/w=650,h=434,q=100/6a/6a6d97e930f89534cbab373bf5566299f5866bb3.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T