លោក ជាវ តាយ កំពុងត្រួសត្រាយផ្លូវឱ្យក្រុមហ៊ុនអន្តរជាតិ សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មលើផ្ទៃដី ៤២ហិកតា ទុនវិនិយោគជាង ២៤លានដុល្លារ

//s4.kh1.co/d5/d53e93a4c82bfbfc03c3e1bc8a69343747670e96.jpg
Khmerhome

 ១៤-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

https://s6.kh1.co/__image/w=650,h=434,q=100/d6/d64a4aefc53974c86c995902ef910ac512be0440.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពត៖ ក្រុមហ៊ុន Gold Coast International Development Co.,LTD បានដាក់សំណើសុំវិនិយោគលើផ្ទៃដីទំហំ ៤២ហិកតា ជាតំបន់ជាប់មាត់សមុទ្រ ដែលមានទីតាំងស្ថិតនៅភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកម្សាន្ត ខុនដូរ និងសេវាទេសចរណ៍ ដោយគ្រោងបោះទុនវិនិយោគប្រមាន ២៤,៨លានដុល្លារ។

រដ្ឋបាលខេត្តកំពតបានឱ្យដឹងថា លោកក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោងវិនិយោគវិស័យឯកជនរបស់ក្រុមហ៊ុន Gold Coast International Development Co.,LTD នៅស្រុកកំពង់ត្រាច កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

https://s6.kh1.co/__image/w=650,h=434,q=100/b8/b8060e3d2606cffcce1a86c77d03878c13ab3ab9.jpg

នៅក្នុងកិច្ចប្រជុំ  លោក ជាវ តាវ បានទទួលយកសំណើររបស់ក្រុមហ៊ុន Gold Coast International Development Co.,LTD។ អភិបាលខេត្តបញ្ជាក់ «រដ្ឋបាលខេត្តនឹងរៀបចំក្រុមការងារជំនាញធ្វើការលើការងារបច្ចេកទេស ផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធ រួចស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិនិត្យនិងសម្រេចលើគម្រោងស្នើសុំនេះ»។

សូមរម្លឹងថា តាមការលើកឡើងរបស់ លោក ជាវ តាយ អភិបាលខេត្តកំពត នៅក្នុងជំនួបស្វែងយល់ពីវឌ្ឍនភាពរបស់ខេត្តកំពត ជាមួយគណៈប្រតិភូគណៈកម្មាការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឱ្យដឹងថា ក្រុមហ៊ុនវិនិយោគចំនួន៣៥ កំពង់វិនិយោគនៅខេត្តកំពត លើវិស័យសំខាន់ៗ ដែលបម្រើឱ្យការអភិវឌ្ឍក្នុងខេត្តរួមមាន វិស័យកសិឧស្សហកម្ម, កំពង់ផែខ្នាតតូច, ឧស្សហកម្ម, ទេសចរណ៍សណ្ឋាគារ, ភោជនីយដ្ឋាន, ថាមពល និងតំបន់សេដ្ឋកិច្ចពិសេស ហើយនិងការផលិតកែច្នៃផលិតផលសមុទ្រជាដើម។

https://s6.kh1.co/__image/w=650,h=434,q=100/85/85cf620662b8c5b3898dff7496ac5cc7109b3615.jpg

លោក បញ្ជាក់ «ខេត្តកំពតជា គោលដៅទេសចរណ៍សម្បូរណ៍ដោយធនធានធម្មជាតិ វប្បធម៌​ ប្រវត្តិសាស្ត្រជាច្រើន ក្នុងនោះរមណីយដ្ឋានទេសចរណ៍ ១៧កន្លែង សហគមន៍​ និងគោលដៅទាក់ទាញចំនួន៨កន្លែង»៕

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T