ជីវិតគូរបស់ សាត រស្មី នៅតែមានក្តីសុខ ទោះមិនសូវបង្ហាញក៏ដោយ

//s6.kh1.co/5c/5ce7b663da5c302de5db8a4e4243f935380c013a.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០២០ ១១ល្ងាច · ៤ ឆ្នាំមុន

ជីវិតប៉ុណ្ណឹង គេហៅមានក្តីសុខហើយ មិនអស្ចារ្យពេក សាមញ្ញៗបែបនេះ គឺមានន័យហើយ ដូចជា ជីវិតគូ របស់សាត រស្មី បែបនេះ។

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាសម្តែងស្រី សាត រស្មី ហាក់ដូចជាស្ងប់ស្ងាត់​ ជាមួយនឹងការងារសិល្បៈខ្លាំង មិនសូវលេចមុខ នៅតាមកញ្ចក់ទូរទស្សន៍ និង វីដេអូចម្រៀងអ្វីនោះទេ រហូតធ្វើឲ្យហ្វេន មានការនឹករំលឹក ដល់នាងយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បើក្រឡេកមើល  ជីវិតគូរបស់តារាស្រីរូបនេះម្តង ជាមួយនឹង ក្មួយ ព្រាប សុវត្ថិ ហាក់ដូចជា នៅតែស្វីត ស្អិតរមួតដដែល ខណៈទាក់ទងគ្នា រយៈពេល៣ឆ្នាំមកហើយ ដោយអ្នកទាំងពីរ នៅតែ មានសុភមង្គល រវាងគ្នាដដែល ទោះបីជា មិនទាន់មានពន្លឺ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ក៏ដោយ។

ជាពិសេស ពួកគេ តែងតែមានពេលវេលាឲ្យគ្នាទៅវិញទៅមក និងផ្តល់ក្តីស្រលាញ់ ថ្វីបើពួកគេ មានការងារ របររកស៊ី រវល់រៀងខ្លួនក៏ដោយ តែអ្នកទាំងពីរ តែងឆ្លៀតពេល សម្រាប់គ្នា ដើម្បីបង្កើនក្តីស្នេហ៍ ឲ្យគ្នា ព្រោះថា ក្តីស្រលាញ់ គឺសំខាន់ណាស់ ក្នុងការផ្តល់ពេលវេលា និងទំនុកចិត្តឲ្យគ្នាបែបនេះ ហើយក៏គ្មានថ្ងៃបែកបាក់គ្នាទៅណានោះដែរ។

យ៉ាងណាមិញ ហ្វេនក៏រង់ចាំ អ្នកទាំងពីរ ចូលរោងការរោងជ័យជាមួយគ្នា ក្នុងពេលឆាប់ៗនេះផងដែរ ដោយសារតែ អ្នកទាំងពីរ ពិតជាសាកសមនឹងគ្នា​ បើទោះបីជា គម្លាតនៃអាយុ ខុសគ្នាក៏ដោយ៕

https://s4.kh1.co/__image/w=650,h=1051,q=100/f7/f7f2ba33b5adab424c32518655f079b5cf0d521c.jpg
https://s4.kh1.co/__image/w=650,h=662,q=100/61/61241afc4c1809d06c9b94f274f1dcd7b8272b44.jpg
https://s4.kh1.co/__image/w=650,h=488,q=100/02/028c42bb3229d58d0d5536510847d7dc8d5291d1.jpg
https://s4.kh1.co/__image/w=650,h=867,q=100/71/7114e1a95babf2d1183726e7188d9a41b3e1200b.jpg
https://s4.kh1.co/__image/w=650,h=867,q=100/c1/c1826aa3ed41d91a902c8e97a6cf29a9119cd9dc.jpg
https://s4.kh1.co/__image/w=650,h=650,q=100/3c/3c1598a37aaf94806248e8901e609877fa903097.jpg
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T