ស្រលាញ់គ្នាយូរដែរហើយ សង្ឃឹមថា Bella និង Weir ជិតមានដំណឹងល្អ ក្រោយធ្វើរឿងនេះជាមួយគ្នា

//s4.kh1.co/df/dfc39e337bda0faa53ecb549f2f2f0b13873c599.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ Bella ទើបតែបានបង្ហោះរូបថតជុំគ្រួសារយ៉ាងរីករាយ តែគេក៏សង្កេតឃើញ មានវត្តមាន Weir ក្នុងកម្មវិធីជាមួយគ្រួសារនោះដែរ នេះបង្ហាញថាពួកគេកាន់តែចុះសម្រុងគ្នាហើយ។ ឬមួយជិតមានដំណឹងល្អហើយទេដឹង?

ថៃ៖ អាចនិយាយបានថា គូស្នេហ៍ដ៏គួរឲ្យចាប់អារម្មណ៍រវាង Bella Ranee និង Weir Sokulawat ជាគូស្នេហ៍មួយគូដែល អ្នកគាំទ្រគ្រប់គ្នា កំពុងទន្ទឹងរង់ចាំដំណឹងល្អឆាប់ៗ ក្រោយឃើញទំនាក់ទំនងជាច្រើនឆ្នាំរបស់ពួកគេ កាន់តែស្អិតរមួតខ្លាំងឡើងពីមួយថ្ងៃ ទៅមួយថ្ងៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មួយរយៈនេះ តារាសម្ដែងដ៏មានប្រជាប្រិយភាពមួយគូនេះ ហាក់បីដូចជាបង្ហាញមុខជាមួយគ្នានៅលើបណ្ដាញសង្គមញឹកញាប់ណាស់ ដោយថ្មីៗនេះ ក្នុងថ្ងៃទិវាបុណ្យម្ដាយ (Thai Mother's Day) តារាស្រី Bella ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងឱកាសជួបជុំគ្រួសារ មានម៉ាក់ និងសាច់ញាតិផ្សេងៗ យ៉ាងអ៊ូរអរ មើលទៅបរិយាកាស ពិតជាសប្បាយរីករាយមែនទែន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គេក៏បានឃើញ វត្តមានរបស់ កម្លោះសង្ហា Weir លេចមុខនៅទីនោះដែរ ដោយលោកបានជួបជុំជាមួយគ្រួសាររបស់គូស្នេហ៍ ដោយស្នាមញញឹមយ៉ាងកក់ក្ដៅតែម្ដង ហើយនេះ ក៏អាចបង្ហាញថាទំនាក់ទំនងរបស់តារាទាំងពីរនេះ កាន់តែចុះសម្រុងនឹងគ្នាខ្លាំងណាស់ហើយ។

ជាមួយគ្នានេះដែរ នៅពេលដែល ហ្វេនៗបានឃើញរូបភាពទាំងនោះហើយ ពិតជាធ្វើឲ្យពួកគេកាន់តែសប្បាយចិត្តខ្លាំង  ពេលដែល Bella កាន់តែហ៊ានបង្ហាញមុខ Wier នៅក្នុងកម្មវិធីជាមួយគ្រួសារបែបនេះ ហើយគេក៏នឹងសង្ឃឹមថា គូស្នេហ៍ដ៏សាកសមនេះ នឹងមានដំណឹងល្អ ចូលរោងការឆាប់ៗផងដែរ ព្រោះពួកគេទាក់ទងគ្នាមកយូរឆ្នាំហើយ គួរណាស់គិតគូរដល់រឿងនេះ ឈប់ឲ្យហ្វេនៗរង់ចាំទៀតទៅ៕

ទស្សនារូបភាពខាងក្រោម៖

Bella និង Weir 
Bella និង Weir 
Bella និង Weir 
Bella និង Weir 
Bella និង Weir 
Bella និង Weir 
Bella និង គ្រួសារ  
Bella និង គ្រួសារ  
Bella Weir និង គ្រួសារ   
Bella Weir និង គ្រួសារ   
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T