ធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម ឥឡូវនេះ មានជាភាសាចិនហើយ

//s6.kh1.co/e6/e6e6e3c5e352f8f74218d272f872aebde9ca52cb.jpg
សង្គម

 ១៣-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ធនាគារ ABA ដាក់ដំណើរការជាភាសាចិន នូវធនាគារអនឡាញសម្រាប់អាជីវកម្មដ៏ពេញនិយមរបស់ខ្លួន (IBB) ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៅក្នុងចំណែកទីផ្សារមួយនេះ។ បន្ទាប់ពីការដំឡើងសមត្ថភាពប្រព័ន្ធនេះ ធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម មានជាបីភាសា គឺភាសាខ្មែរ អង់គ្លេស និងចិន។

ភ្នំពេញ៖ ធនាគារ ABA ដាក់ដំណើរការជាភាសាចិន នូវធនាគារអនឡាញសម្រាប់អាជីវកម្មដ៏ពេញនិយមរបស់ខ្លួន  (IBB) ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៅក្នុងចំណែកទីផ្សារមួយនេះ។ បន្ទាប់ពីការដំឡើងសមត្ថភាពប្រព័ន្ធនេះ ធនាគារអនឡាញ ABA  សម្រាប់អាជីវកម្ម មានជាបីភាសា គឺភាសាខ្មែរ អង់គ្លេស និងចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយធនាគារអនឡាញ ABA  សម្រាប់អាជីវកម្ម ក្រុមហ៊ុនគ្រប់ធុន និងគ្រប់ប្រភេទអាចទទួលបានមធ្យោបាយកាន់​តែ​ល្អ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបាន 24/7 ដោយងាយស្រួល តាមរយៈសេវាហិរញ្ញវត្ថុទំលំទូលាយ ដូចជា៖

- ការត្រួតពិនិត្យតាមពេលវេលាជាក់ស្តែងនូវសមតុល្យគណនី

- ការបើកប្រាក់ខែ

- ការផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស

- ការដំណើរការប្រតិបត្តិការច្រើនក្នុងពេលដំណាលគ្នា

- ការទូទាត់វិក្កយបត្រ

- ការផ្តល់សញ្ញា និងសារជូនដំណឹង

- វិធាននៃការអនុញ្ញាតរបស់ក្រុមហ៊ុន

- ការដាក់បញ្ចូលគ្នាដោយងាយស្រួលជាមួយនឹងប្រព័ន្ធ ERP និងប្រព័ន្ធផ្សេងៗជាច្រើនទៀត

  ធនាគារអនឡាញ ABA  សម្រាប់អាជីវកម្ម​ ដាក់ដំណើរការជាភាសាចិន
  ធនាគារអនឡាញ ABA  សម្រាប់អាជីវកម្ម​ ដាក់ដំណើរការជាភាសាចិន

ការចូលប្រើប្រាស់ប្រព័ន្ធនេះ ត្រូវបានការពារដោយការផ្ទៀងផ្ទាត់ពីរកត្តា ហើយការចូលប្រើប្រាស់ផ្នែករដ្ឋបាល អាចកំណត់ឲ្យអ្នកប្រើប្រាស់ពាក់ព័ន្ធស្របតាមកម្រិតសិទ្ធិរបស់ពួកគេ។ សេវានេះមាន 24/7 ដូច្នេះ ការអនុញ្ញាតប្រតិបត្តិការអាចធ្វើឡើង នៅក្នុងតំបន់ពេលវេលាផ្សេងៗគ្នា ឬអំឡុងពេលការធ្វើដំណើរធ្វើអាជីវកម្មបាន។

ការប្រើប្រាស់ធនាគារអនឡាញ ABA  សម្រាប់អាជីវកម្ម គឺមិនគិតថ្លៃសេវាទេ។

លោក ឈន ម៉ង់ឌី ប្រធាននាយកដ្ឋានសេវាធនាគារអាជីវកម្មនៃធនាគារ ABA មានប្រសាសន៍ទាក់ទងនឹងការដំឡើងសមត្ថភាពប្រព័ន្ធនេះថា៖

« ការផ្តល់ជូននូវសេវាធនាគារអនឡាញសម្រាប់អាជីវកម្ មដ៏ទំនើបរបស់យើងជាភាសាចិន  ពិតជាសេវាកម្មបន្ថែមលើគុណតម្លៃ ក្នុងការឆ្លើយតបនឹងកំណើននៃចំណងទ្វេភាគីរវាងប្រទេសកម្ពុជា និងចិន ព្រមទាំងការបន្តកំណើននូវចំនួនសហគ្រិនជនជាតិចិន និងក្រុមហ៊ុនធំៗដែលបានវិនិយោគប្រកបដោយទំនុកចិត្ត នៅព្រះរាជាណាចក្រកម្ពុជា»។

ប្រសាសន៍លោក ឈន ម៉ង់ឌី  

លោក ឈន ម៉ង់ឌី មានប្រសាសន៍បន្ថែមទៀតថា៖

« ដើម្បីគាំទ្រអតិថិជន ធនាគារនឹងរៀបចំសិក្ខាសាលាតាមអ៊ីនធឺណិតអំពីស៊េរី “របៀបប្រើប្រាស់” ជាភាសាចិន ដើម្បីឲ្យការប្រើប្រាស់សេវាធនាគារអនឡាញសម្រាប់អាជីវកម្មមានភាពល្អឥតខ្ចោះ និងងាយស្រួលសម្រាប់វិនិយោគិនជនជាតិចិន» ។

  ប្រសាសន៍លោក ឈន ម៉ង់ឌី 

សម្រាប់ព័ត៌មានបន្ថែម អំពីធនាគារអនឡាញ ABA  សម្រាប់អាជីវកម្ម សូមចូលទៅកាន់ទីនេះ https://www.ababank.com/km/ibanking-for-business/ និងអាចទាក់ទងផ្នែកទំនាក់ទំនងអតិថិជនតាមរយៈ 023 925 333 ឬផ្ញើសារមកកាន់ធនាគារតាមអ៊ីមែល[email protected]៕​

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T