ភ្នំពេញ៖ តារាសម្ដែង និងតារាចម្រៀង អ្នកនាង ទូច ស្រី ល័ក្ខ មួយរយៈចុងក្រោយនេះ នាងតែងតែបង្ហោះរូបភាព ស្រងូតស្រងាត់ និងបង្ហាញពីភាពមិនសប្បាយចិត្តរបស់ខ្លួនជាញឹកញាប់ផងដែរ។ ដោយបច្ចុប្បន្ន តារាស្រីរូបនេះ ក៏កំពុងរស់នៅបែកគ្នាជាមួយស្វាមីផងដែរ ចំណែកកូនប្រុស ត្រូវបាននាងមើលថែ និងផ្ដល់ភាពកក់ក្ដៅចំពោះកូនតែម្ដង បើទោះបី ពេលនេះមិនមានស្វាមីនៅក្បែរដូចមុនក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីសម្រេចចិត្តរស់នៅបែកគ្នាជាមួយស្វាមី តារាកូនមួយរូបនេះ ក៏ធ្លាប់បានរងសម្ពាធផ្លូវចិត្តរហូតដល់មានជំងឺបាក់ទឹកចិត្តមួយរយៈទៀតផង។ តែពេលនេះ នាងហាក់ជាមានភាពធូរស្បើយ និងរឹងមាំជាងមុនគួរឲ្យកត់សម្គាល់ ជាពិសេស ពេលនេះ នាងក៏កំពុងរស់នៅជាមួយកូនប្រុស ពោរពេញដោយសុភមង្គលខ្លាំងទៀតផង។ តែថ្មីៗនេះ អ្នកនាង ទូច ស្រី ល័ក្ខ ស្រាប់បង្ហើបរឿងរ៉ាវរបស់អតីតស្វាមី និងអារម្មណ៍ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖
ប្អូនពៅរបស់ខ្ញុំតែងតែសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំអាចឈរបានដេាយគេឆក់យកអតីតគ្រួសាររបស់ខ្ញុំហេីយ រូបខ្ញុំនៅឡេីយមិនតបត? ប្រុសដែលថ្លៃគឺ គ្មានថ្ងៃធ្វេីឲ្យប្រពន្ធខ្លួនទឹកភ្នែកស្រែករកប្តីរាល់យប់ រូបខ្ញុំសុខចិត្តដេកអេាបទុក្ខជាច្រេីនឆ្នាំរងចាំបេីកទ្វារឲ្យគេជាប្តី មិនដែលស្គាល់ថាដេីរចាយលុយបំផ្លាញ ឬក៏មានមិត្តភក្ដិចូលបារ ឬក៏ទៅបង្ករបញ្ហាឲ្យគ្រួសារមានទុក្ខ។ខនៅសុខៗស្រីរបស់គេមកបរិហាកេរ្ដិ៍ខ្ញុំជាប្រពន្ធ ដេាយបំពានហ៊ានធ្វេីរូបខ្ញុំនឹងកូនទទួលបានដេាយការរងទុក្ខជាច្រេីនឆ្នាំ។រូបខ្ញុំក៏កេីតជំងឺវិបត្តិផ្លូវចិត្តខ្លាចនឹងជួបមនុស្ស ខ្លាចនឹងគេសួរ រងការប៉ះពាល់ផ្លូវចិត្តជាច្រេីនខែ ព្យាយាមកែហេីយគេចពីផ្លូវដែលឈឺមួយនេះ។ រូបខ្ញុំបានទទួលអ្វីខ្លះ ក្រៅយពីទុក្ខលំបាកក្រេាយពីគេឆក់យកអតីតប្តីយេីងទាំងដែលយេីងមិនដឹងថាគេរួមគំនិតក្បត់យេីងជាប្រពន្ធ។
ទុក្ខដែលធ្ងន់គឺត្រូវប្រឈមនឹងបង្ហាញ ដែលគាត់បានបន្សល់ទុកឲ្យខ្ញុំជាអ្នករ៉ាប់រង គេជាប្រុសគេងសប្បាយសាសងជាមួយស្រីថ្មីរបស់គេ មួយម៉ាត់ក៏មិនដែរតេរកកូនគឺគ្មានសេាះ។មួយរយរៀលខ្មែរក៏មិនដែលផ្តល់ឲ្យកូនប្រុសជាឈាមរបស់គាត់ដែរ ខ្ញុំឈឺណាស់តែខ្ញុំមិនទាមទារ ខ្ញុំសូមលេីកដៃបន់ផ្សងកុំឲ្យជីវិតរបស់ខ្ញុំជួបនឹងមនុស្សប្រុសដែលហ៊ានប្រហារចិត្តខ្ញុំដូចនេះទៀត។
គួរបញ្ចាក់ផងដែរថា នាពេលនេះ អ្នកនាង ទូច ស្រី ល័ក្ខ មិនបានរួមរស់ជាមួយស្វាមីដូចពេលមុននោះទេ ដោយអ្នកទាំងពីរបានរស់នៅបែកពីគ្នាអស់រយៈពេលជាច្រើនខែកន្លងមកហើយ តែតារាស្រីរូបនេះ ក៏មិនទាន់បង្ហើបប្រាប់ពីការលែងលះគ្នានៅឡើយនោះទេ គ្រាន់តែនិយាយពីការរស់នៅបែកពីគ្នាតែប៉ុណ្ណោះ៕
សូមទស្សនារូបភាពខាងក្រោម៖





