តារា & កម្សាន្ដ
១៣-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុនក្រោយរស់នៅបែកគ្នា ដោយមិនទាន់បានធ្វើការលែងលះគ្នាជាមួយស្វាមី អ្នកនាង ទូច ស្រី ល័ក្ខ ក៏បានបង្ហើបរឿងស្វាមីខ្លួនដែលធ្លាប់ធ្វើបាបចិត្តនាងផងដែរ។
ភ្នំពេញ៖ តារាសម្ដែង និងតារាចម្រៀង អ្នកនាង ទូច ស្រី ល័ក្ខ មួយរយៈចុងក្រោយនេះ នាងតែងតែបង្ហោះរូបភាព ស្រងូតស្រងាត់ និងបង្ហាញពីភាពមិនសប្បាយចិត្តរបស់ខ្លួនជាញឹកញាប់ផងដែរ។ ដោយបច្ចុប្បន្ន តារាស្រីរូបនេះ ក៏កំពុងរស់នៅបែកគ្នាជាមួយស្វាមីផងដែរ ចំណែកកូនប្រុស ត្រូវបាននាងមើលថែ និងផ្ដល់ភាពកក់ក្ដៅចំពោះកូនតែម្ដង បើទោះបី ពេលនេះមិនមានស្វាមីនៅក្បែរដូចមុនក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីសម្រេចចិត្តរស់នៅបែកគ្នាជាមួយស្វាមី តារាកូនមួយរូបនេះ ក៏ធ្លាប់បានរងសម្ពាធផ្លូវចិត្តរហូតដល់មានជំងឺបាក់ទឹកចិត្តមួយរយៈទៀតផង។ តែពេលនេះ នាងហាក់ជាមានភាពធូរស្បើយ និងរឹងមាំជាងមុនគួរឲ្យកត់សម្គាល់ ជាពិសេស ពេលនេះ នាងក៏កំពុងរស់នៅជាមួយកូនប្រុស ពោរពេញដោយសុភមង្គលខ្លាំងទៀតផង។ តែថ្មីៗនេះ អ្នកនាង ទូច ស្រី ល័ក្ខ ស្រាប់បង្ហើបរឿងរ៉ាវរបស់អតីតស្វាមី និងអារម្មណ៍ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖
គួរបញ្ចាក់ផងដែរថា នាពេលនេះ អ្នកនាង ទូច ស្រី ល័ក្ខ មិនបានរួមរស់ជាមួយស្វាមីដូចពេលមុននោះទេ ដោយអ្នកទាំងពីរបានរស់នៅបែកពីគ្នាអស់រយៈពេលជាច្រើនខែកន្លងមកហើយ តែតារាស្រីរូបនេះ ក៏មិនទាន់បង្ហើបប្រាប់ពីការលែងលះគ្នានៅឡើយនោះទេ គ្រាន់តែនិយាយពីការរស់នៅបែកពីគ្នាតែប៉ុណ្ណោះ៕
សូមទស្សនារូបភាពខាងក្រោម៖