ស្ងាត់មួយរយៈ ពេលនេះ សម ម៉ាណា ទើបសម្រាលកូនហើយ?

//s4.kh1.co/3b/3b09f0dc97a3e370f1c8d8a126a5879f0901db55.jpg
តារា & កម្សាន្ដ

 ១២-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ថាមិច? ក្រោយស្ងាត់ពីវិស័យសិល្បៈ កញ្ញា សម ម៉ាណា ទើបតែសម្រាលនាមកូនស្រី បាន ១ខែ ២០ថ្ងៃហើយ។ ចំណែកកុមារីនោះ មានមុខមាត់ឃ្យូត គួរឲ្យក្នាញ់តែម្ដង។

ភ្នំពេញ៖ តារាសម្ដែងសម្រស់រូបស្រស់ កញ្ញា សម ម៉ាណា មួយរយៈចុងក្រោយនេះ នាងហាក់ជាស្ងាត់បាត់មុខពីសិល្បៈ មិនសូវឃើញបង្ហាញតាមរយៈការថតរឿងផ្សេងៗ តែទោះបីជាយ៉ាងណា ក៏តារារូបនេះ នៅតែបង្ហាញវត្តន៍មានតាមបណ្ដាញសង្គម ក្នុងគណនីផ្ទាល់ខ្លួនជាញឹកញាប់ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយបាត់មុខជាយូរ ស្រាប់តែ ថ្មីៗនេះ កញ្ញា សម ម៉ាណា​ បានធ្វើឲ្យមហាជន និងហ្វេនៗជាច្រើននាក់ផ្ទុះកាភ្ញាក់ផ្អើល ក្រោយនាងបង្ហាញមុខទារិកាទើបនឹងកើតបាន ១ខែ ២០ថ្ងៃ ដោយទារិកាមួយរូបនោះ ត្រូវបានឲ្យដឹងថា ជាកូនស្រីបង្កើតរបស់តារាស្រីរូបនេះផងដែរ។ ជាពិសេស ប៉ុន្មានថ្ងៃចុងក្រោយនេះ​នាងតែងតែបង្ហោះរូបកូន និយាយពាក្យស្វីតៗទៅកាន់កូនស្រី អមជាមួយស្ទីកគ័រ រូបបេះដូចជានិច្ច។ 

បើមើលទៅកាន់មុខមាត់ទារិការូបនេះ ឃើញថាមានមុខមាត់ស្រដៀងនឹង សម ម៉ាណា ហើយមានមុខឃ្យូត គួរឲ្យក្នាញ់ខ្លាំងតែម្ដង។ ក្នុងនោះដែរ ក្រោយអ្នកគាំទ្រ និងមិត្តភក្ដិរួចអាជីព បានឃើញមុខមាត់កូនស្រីនាង ក៏បានសរសើរពីមុខមាត់ដ៏គួរឲ្យស្រលាញ់របស់ទារិកានេះទើបតែគ្រប់គ្នា។ 

គួរបញ្ចាក់ផងដែរថា មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រីល្បីឈ្មោះមួយរូបនេះ ប្រែទៅជាឡើងសាច់ជាងមុន និងថែមទាំងមិនសូវបង្ហោះរូបពេញមួយតួខ្លួនថែមទៀតផង ពោលគឺភាគច្រើននាងបង្ហោះតែរូបភាពពាក់កណ្ដាលខ្លួនប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

សម ម៉ាណា
សម ម៉ាណា
សម ម៉ាណា​ 
សម ម៉ាណា​ 
សម ម៉ាណា និងកូនស្រី
សម ម៉ាណា និងកូនស្រី
សម ម៉ាណា និងកូនស្រី
សម ម៉ាណា និងកូនស្រី
កូនស្រី សម ម៉ាណា
កូនស្រី សម ម៉ាណា
កូនស្រី សម ម៉ាណា
កូនស្រី សម ម៉ាណា
កូនស្រី សម ម៉ាណា
កូនស្រី សម ម៉ាណា
កូនស្រី សម ម៉ាណា
កូនស្រី សម ម៉ាណា
កូនស្រី សម ម៉ាណា
កូនស្រី សម ម៉ាណា
កូនស្រី សម ម៉ាណា
កូនស្រី សម ម៉ាណា
សំ ម៉ាណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T