ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ទទួលបានពានរង្វាន់ដ៏មានតម្លៃសម្រាប់កម្មវិធីសេវាធនាគារតាមទូរស័ព្ទដ៏ទំនើប

//s6.kh1.co/8c/8ca2522ae18882d9389241df2a4775769a067b99.jpg
សង្គម

 ១២-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ធនាគារ ABA​ ជាធនាគារពាណិជ្ជនាំមុខរបស់កម្ពុជាផ្នែកហិរញ្ញវត្ថុឌីជីថល ប្រកាសថា ខ្លួនទទួលបានពានរង្វាន់ “ធនាគារតាមទូរស័ព្ទ និងនវានុវត្តផ្នែកទូទាត់ដ៏ឆ្នើមប្រចាំឆ្នាំ នៅកម្ពុជា” ដែលជាពានរង្វាន់មួយនៃ Retail Banking Awards 2020 របស់ទស្សនាវដ្តី Asian Banking and Finance។

ភ្នំពេញ៖ ធនាគារ ABA​ ជាធនាគារពាណិជ្ជនាំមុខរបស់កម្ពុជាផ្នែកហិរញ្ញវត្ថុឌីជីថល ប្រកាសថា ខ្លួនទទួលបានពានរង្វាន់ “ធនាគារតាមទូរស័ព្ទ  និងនវានុវត្តផ្នែកទូទាត់ដ៏ឆ្នើមប្រចាំឆ្នាំ នៅកម្ពុជា” ដែលជាពានរង្វាន់មួយនៃ  Retail Banking Awards 2020 របស់ទស្សនាវដ្តី Asian Banking and Finance។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពានរង្វាន់នេះប្រគល់ជូនធនាគារ ABA សម្រាប់ការបន្តផ្តល់បច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល ដើម្បីផលប្រយោជន៍អតិថិជនរបស់ខ្លួន និងភាពជឿនលឿនគួរឲ្យកត់សម្គាល់ ដែលខ្លួនបានដាក់ឲ្យប្រើប្រាស់ក្នុងកម្មវិធី ABA Mobile ដែលជាកម្មវិធីសេវាធនាគារដ៏ពេញនិយមបំផុតនៅក្នុងទីផ្សារ។

ជាពិសេស គណៈវិនិច្ឆ័យបានកោតសរសើរនូវការដាក់ឲ្យដំណើរការនៅក្នុងកម្មវិធី ABA Mobile នូវបណ្តាញសេវាផ្ទេរប្រាក់ជាច្រើន ដែលឥឡូវនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការផ្ញើប្រាក់ក្រៅប្រទេសតាមរយៈ SWIFT សេវាផ្ទេរប្រាក់ភ្លាមៗ Ria និងសេវាផ្ទេរប្រាក់ភ្លាមៗ DBP ។ លើសពីនេះ ធនាគារបានដាក់ឲ្យប្រើប្រាស់ការបើកគណនីផ្ទាល់នៅក្នុងកម្មវិធីទូរស័ព្ទ និងពង្រីកការគាំទ្រប្រាក់រៀលខ្មែរ នៅក្នុងផលិតផលសេវាធនាគារចល័តរបស់ខ្លួន។

ធនាគារ ABA ក៏ពង្រឹងសមត្ថភាពដ៏គួរកត់សម្គាល់ នូវមុខងារការទូទាត់តាមកូដ QR គឺ ABA PAY តាមរយៈការអនុញ្ញាតការទូទាត់តាមរយៈកូដ static QR ជាប្រាក់ដុល្លារ និងប្រាក់រៀល។ ការទទួលការទូទាត់តាមកូដ QR ត្រូវបានជំរុញ ហើយឥឡូវនេះ ពាណិជ្ជករជាង 20,000 ទូទាំងប្រទេសទទួលការទូទាត់មិនប្រើសាច់ប្រាក់ តាមរយៈកម្មវិធី ABA Mobile

  ABA ទទួលបានពានរង្វាន់ “ធនាគារតាមទូរស័ព្ទ  និងនវានុវត្តផ្នែកទូទាត់ដ៏ឆ្នើមប្រចាំឆ្នាំ នៅកម្ពុជា”
  ABA ទទួលបានពានរង្វាន់ “ធនាគារតាមទូរស័ព្ទ  និងនវានុវត្តផ្នែកទូទាត់ដ៏ឆ្នើមប្រចាំឆ្នាំ នៅកម្ពុជា”

លោក Askhat​ Azhikhanov នាយកប្រតិបត្តិនៃធនាគារ​ ABA​ មានប្រសាសន៍ថា ៖

«ពានរង្វាន់ដ៏មានតម្លៃនេះ បញ្ជាក់ពីភាពស័ក្តិសមនៃយុទ្ធសាស្ត្រសេវាធនាគារចល័តដែលធនាគារអនុម័តប្រើប្រាស់កាលពីប្រាំមួយឆ្នាំមុន។ ឥឡូវនេះ យើងឃើញថា ប្រជាជនកម្ពុជាកាន់តែច្រើនបានជ្រើសរើសធនាគារ ABA ដោយសារកម្មវិធីទូរស័ព្ទនេះ មានភាពងាយស្រួល សុវត្ថិភាព និងងាយប្រើប្រាស់។ យើងខ្ញុំសូមថ្លែងអំណរគុណអតិថិជនចំពោះការជ្រើសរើសរបស់ពួកគេ និងធានាថា យើងនឹងបន្តដាក់ឲ្យប្រើប្រាស់មុខងារទំនើបៗនៅក្នុងកម្មវិធី ABA Mobile ដើម្បីធ្វើឲ្យបទពិសោធអតិថិជនរបស់យើងកាន់តែសំបូរបែប»។

ប្រសាសន៍លោក Askhat​ Azhikhanov  

ប្រធាននិពន្ធនាយកទស្សនាវដ្តី Asian Banking and Finance លោក Timothy Charlton មានប្រសាសន៍ថា៖

« ធនាគារ ABA បានបង្ហាញពីយុទ្ធសាស្ត្រក្នុងការរក្សានូវបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលដើម្បីអត្ថប្រយោជន៍អតិថិជនរបស់ខ្លួន ដូចជា កម្មវិធី ABA Mobile ដែលជាកម្មវិធីទូរស័ព្ទដ៏ពេញនិយមបំផុតនៅកម្ពុជា។ នេះសម្រេចបានដោយការអនុញ្ញាតឲ្យប្រើប្រាស់សេវាកម្មដ៏ទាក់ទាញ និងងាយស្រួលផ្សេងៗជាច្រើន រួមមាន សេវាផ្ទេរប្រាក់តាម SWIFT ការស្នើសុំបើកគណនីតាមអនឡាញ មុខងារទូទាត់មិនប្រើសាច់ប្រាក់តាមកូដ QR ហើយពាណិជ្ជករកាន់តែច្រើនទទួលការទូទាត់តាមកម្មវិធី ABA Mobile នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

ប្រសាសន៍លោក​ Timothy Charlton

លោកបានបន្ថែមទៀតថា៖

​ « យើងខ្ញុំមានសេចក្តីរីករាយក្នុងការផ្តល់ពានរង្វាន់ Mobile Banking and Payment Initiative of the Year in Cambodia ដោយសារការអភិវឌ្ឍយ៉ាងរហ័សនូវប្រតិបត្តិការកម្មវិធីទូរស័ព្ទរបស់ខ្លួន ដោយសារប្រព័ន្ធអេកូការទូទាត់ដ៏ទាក់ទាញនេះ»។

  ប្រសាសន៍លោក​ Timothy Charlton

ពានរង្វាន់ ABF Retail Banking ផ្តល់ជូនធនាគារឆ្នើមដែលបានដាក់ឲ្យប្រើប្រាស់ផលិតផល និងសេវាធនាគារលក់រាយនវានុវត្តន៍ដែលបង្ហាញឲ្យឃើញថាជាអ្នកផ្លាស់ប្តូរឧស្សាហកម្មនេះ៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T