ហត្ថាកសិករ ឧបត្ថម្ភអគារសិក្សា និងបង្គន់អនាម័យ ដល់សាលាបឋមសិក្សាស្ទឹងតូច នៅខេត្តពោធិ៍សាត់

//s6.kh1.co/be/be4b08b2d90ccbe35a21246bebc3668c145790eb.jpg
សង្គម

 ១២-សីហា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានបទពិសោធន៍ជាង ២៦ឆ្នាំ នៅក្នុងប្រទេសកម្ពុជា បានរៀបចំពិធីបញ្ចុះបឋមសិលា​សាងសង់អគារសិក្សា និងបង្គន់អនាម័យជូនដល់សាលា​បឋមសិក្សាស្ទឹងតូចដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ដោយមានការចូលរួម​ពីគណៈគ្រប់គ្រងជាន់ខ្ពស់​ហត្ថាកសិករ រួមជាមួយលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាស្ទឹងតូច។​

ពោធិ៍សាត់៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានបទពិសោធន៍ជាង ២៦ឆ្នាំ នៅក្នុងប្រទេសកម្ពុជា បានរៀបចំពិធីបញ្ចុះបឋមសិលា​សាងសង់អគារសិក្សា និងបង្គន់អនាម័យជូនដល់សាលា​បឋមសិក្សាស្ទឹងតូច ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់  ដោយមានការចូលរួម​ពីគណៈគ្រប់គ្រងជាន់ខ្ពស់​ហត្ថាកសិករ រួមជាមួយលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាស្ទឹងតូច។​ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីបញ្ចុះបឋមសិលា​សាងសង់អគារសិក្សា និងបង្គន់អនាម័យ
ពិធីបញ្ចុះបឋមសិលា​សាងសង់អគារសិក្សា និងបង្គន់អនាម័យ

បើទោះបីជាពិភពលោក ស្ថិតក្នុងអន្តរកាលនៃការរីករាតត្បាតនៃជម្ងឺកូវីដ១៩ ហើយប្រទេស​កម្ពុជាយើង​ ក៏ទទួល​រង​ផលប៉ះពាល់ផងដែរក៏ដោយ ក៏ ហត្ថាកសិករ លីមីតធីត នៅតែបន្តបេសកកម្ម និងយកចិត្តទុកដាក់ខ្ពស់ទៅលើសកម្មភាពសង្គមរបស់ខ្លួន ក្នុងការជួយដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូដែលកំពុងតែខ្វះខាតថ្នាក់រៀន​ និងបង្គន់អនាម័យ​។

ក្នុងនោះផងដែរ នាយិកានៃសាលាបឋមសិក្សាស្ទឹងតូចបានរៀបរាប់ឲ្យដឹងថា ​​សព្វថ្ងៃនេះ សាលាបឋមសិក្សាស្ទឹងតូចមានសិស្សានុសិស្ស​សរុប​ចំនួន២១០នាក់ និង​គ្រូបង្រៀនសរុប​ចំនួន៨នាក់ ប៉ុន្តែយើងមាន​អាគារសិក្សាតែ២ខ្នងប៉ុណ្ណោះធ្វើពីឈើ ហើយ១ខ្នងមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលផ្តល់ការលំបាកដល់សិស្សានុសិស្សក្នុងការ​ទទួល​យក​ចំណេះដឹង ហើយលោកស្រី​ពិត​ជា​មាន​ក្តី​រំភើប និង​សប្បាយ​រីករាយ​ឥតឧបមា​ ដែល​ទទួល​បានការ​ឧបត្ថម្ភពី ហត្ថាកសិករ ក្នុងការ​សាង​សង់​អគារសិក្សា១ខ្នង ដែលមានថ្នាក់រៀនចំនួន៣បន្ទប់ និងបង្គន់អនាម័យចំនួន៣ផងដែរ។​​ អគារ​សិក្សា​ថ្មីដែល​ឧបត្ថម្ភ​ដោយ​ ហត្ថាកសិករ លីមីតធីត រំពឹង​នឹងបាន​រួចរាល់​ជា​ស្ថាពរ​ក្នុង​ខែធ្នូ ខាងមុខនេះ ហើយ​លោក​ស្រីនាយិកាសាលា​​ក៏បានថ្លែង​អំណរគុណ​ដល់​គណៈគ្រប់គ្រង ព្រម​ទាំង​បុគ្គលិក​ ហត្ថាកសិករ​ លីមីតធីត ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​បញ្ចុះបឋមសិលានេះ។​

ពិធីបញ្ចុះបឋមសិលា​សាងសង់អគារសិក្សា និងបង្គន់អនាម័យ
ពិធីបញ្ចុះបឋមសិលា​សាងសង់អគារសិក្សា និងបង្គន់អនាម័យ

ក្នុងឱកាសនោះផងដែរ លោក​ឧកញ៉ា ហួត អៀងតុង​ ប្រធានអគ្គនាយកនៃ ហត្ថាកសិករ លីមីតធីត បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលលោក ក៏ដូចជាបុគ្គលិក ហត្ថាកសិករ ទាំងមូល បានចូលរួមចំណែកជួយដល់សង្គមជាតិ ជាពិសេសជួយដល់សិស្សានុសិស្ស ឲ្យទទួលបាននូវថ្នាក់រៀនប្រកបដោយផាសុកភាព ដែលជួយជំរុញឲ្យការសិក្សារបស់ពួកគាត់កាន់តែមានភាពងាយស្រួល និងល្អប្រសើរឡើង។

លោកបានមានប្រសាសន៍ថា៖​

« ការសាងសង់អគារសិក្សា គឺជាសកម្មភាពមួយដ៏ល្អប្រពៃបំផុត ព្រោះវានឹងផ្តល់ផលជាវិជ្ជមានយូរអង្វែងដល់កុមារាកុមារីគ្រប់ជំនាន់ ឲ្យទទួលបានឱកាសសិក្សាគ្រប់ៗគ្នាដែលប្រកបដោយគុណភាព​ និងសុវត្ថិភាពខ្ពស់»។

  ប្រសាសន៍លោក​ឧកញ៉ា ហួត អៀងតុង

លោកបានបន្ថែមទៀតថា៖​

« កុមារ គឺជាទំពាំងស្នងឬស្សីដ៏សំខាន់សម្រាប់ទ្រទ្រង់ប្រទេសជាតិទាំងមូល ដូច្នេះការយកចិត្តទុកដាក់ទៅលើការសិក្សារបស់ពួកគាត់ គឺជារឿងមួយដ៏សំខាន់ ដែលអ្នកគ្រប់គ្នាមិនគួរមើលរំលងឡើយ។ ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការផ្តល់អគារសិក្សានេះ គឺជាការលើកទឹកចិត្ដដល់សិស្សានុសិស្សឲ្យខិតខំរៀនសូត្រ ក៏ដូចជាលោកគ្រូអ្នកគ្រូឲ្យខិតខំយកចិត្តទុកដាក់​បង្រៀន និងចែករំលែកចំណេះដឹងដល់ក្មួយៗ ដើម្បីឲ្យពួកគាត់ទទួលបានចំណេះដឹងសម្រាប់កសាងអនាគតដ៏ភ្លឺស្វាង នាថ្ងៃខាងមុខ»។  

ប្រសាសន៍លោក​ឧកញ៉ា ហួត អៀងតុង
ពិធីបញ្ចុះបឋមសិលា​សាងសង់អគារសិក្សា និងបង្គន់អនាម័យ
ពិធីបញ្ចុះបឋមសិលា​សាងសង់អគារសិក្សា និងបង្គន់អនាម័យ

កន្លងមក ហត្ថាកសិករ បានចូលរួម​សកម្មភាព​សង្គម​ជាច្រើនដូចជា សាងសង់អគារសិក្សា អគារមន្ទីរពេទ្យ ឧបត្ថម្ភ​គ្រែអ្នកជម្ងឺ​ទៅមន្ទីរពេទ្យ​ ដាំកូនឈើ សម្អាតបរិស្ថាន ផ្តល់​ការអប់​រំ​ផ្នែក​ហិរញ្ញវត្ថុ និងឧបត្ថម្ភសម្ភារៈផ្សេងៗដល់​សិស្សានុសិស្ស និងប្រជាពលរដ្ឋខ្វះខាត។ ការចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍​ និងប្រទេសជាតិ គឺជាបេសកកម្មដ៏សំខាន់មួយរបស់ ហត្ថាកសិករ ដូច្នេះហើយទើប ហត្ថាកសិករ នៅតែបន្តបេសកកម្ម និងសកម្មភាពសង្គមរបស់ខ្លួនយ៉ាងសកម្ មដែលផ្តោតទៅលើ៣ចំនុចសំខាន់ៗរួមមាន៖

- ទី១​ ធ្វើឲ្យប្រសើរឡើងនូវចំណេះដឹងហិរញ្ញវត្ថុ

- ទី២ ពង្រឹងផ្នែកសុខភាព និងសុវត្ថិភាព 

- ទី៣ ការការពារបរិស្ថាន។

ពិធីបញ្ចុះបឋមសិលា​សាងសង់អគារសិក្សា និងបង្គន់អនាម័យ
ពិធីបញ្ចុះបឋមសិលា​សាងសង់អគារសិក្សា និងបង្គន់អនាម័យ

សូមបញ្ជាក់ផងដែរថា ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ហត្ថាកសិករ លីមីតធីត មានការិយាល័យសាខាចំនួន ១៧៧ ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារចល័តជូនអតិថិជន ព្រមទាំងមានទូអេធីអឹមចំនួន ១៣៧ នៅទូទាំង ២៥ ខេត្ត/រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារ ពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៏  និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេនៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T