ត្រូវម៉ាច់ល្មមសម្រាប់ថ្ងៃឈប់សម្រាកដ៏វែងនេះ ក្រុមហ៊ុន សាមសុង ផ្តល់ជូនកម្មវិធីប្រូម៉ូសិនពិសេស ពាក់កណ្តាលឆ្នាំ ពីការជាវស្មាតហ្វូន Galaxy ស៊េរី A ប្រចាំឆ្នាំ 2020 !

//s6.kh1.co/b0/b08ab06692a804b4f88d0d291c4e9f8bb3b197a3.jpg
បច្ចេកវិទ្យា

 ១២-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកណាខ្លះត្រូវរៀបចំគម្រោងដំណើរកម្សាន្តដ៏វែងខាងមុខនេះ? តែប៉ុណ្ណេះដឹងតែសប្បាយ និងថតរូបម៉ាអស់ដៃហើយ ដោយមិនបាច់ខ្លាចទូរស័ព្ទអស់ថ្មកណ្តាលទី ឬត្រូវដើររកកន្លែងសាកថ្មទៀតទេ។ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ នេះរាល់ការជាវ Samsung Galaxy A31, A21s, និង A11 នៅតាមហាង ដេប៉ូចែកចាយផលិតផល សាមសុង ទូទាំងប្រទេស អតិថិជនទាំងអស់នឹងទទួលបានការថែមជូន Power Bank កម្លាំង 10000 mAh ហ្ស៊ីន របស់ សាមសុង ដែលមានសមត្ថភាពខ្ពស់សាកថ្មលឿន និងសាកទូរស័ព្ទឆាប់ពេញ ១ គ្រាប់ តម្លៃ ($29) ដោយឥតគិតថ្លៃភ្លាមៗតែម្តង។

ភ្នំពេញ៖ អ្នកណាខ្លះត្រូវរៀបចំគម្រោងដំណើរកម្សាន្តដ៏វែងខាងមុខនេះ? តែប៉ុណ្ណេះដឹងតែសប្បាយ និងថតរូបម៉ាអស់ដៃហើយ ដោយមិនបាច់ខ្លាចទូរស័ព្ទអស់ថ្មកណ្តាលទី ឬត្រូវដើររកកន្លែងសាកថ្មទៀតទេ។ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ នេះរាល់ការជាវ Samsung Galaxy A31, A21s, និង A11 នៅតាមហាង ដេប៉ូចែកចាយផលិតផល សាមសុង ទូទាំងប្រទេស អតិថិជនទាំងអស់នឹងទទួលបានការថែមជូន Power Bank កម្លាំង 10000 mAh ហ្ស៊ីន របស់ សាមសុង ដែលមានសមត្ថភាពខ្ពស់សាកថ្មលឿន និងសាកទូរស័ព្ទឆាប់ពេញ ១ គ្រាប់ តម្លៃ ($29) ដោយឥតគិតថ្លៃភ្លាមៗតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រូម៉ូសិនពិសេសពី Samsung
ប្រូម៉ូសិនពិសេសពី Samsung

អ៊ីចឹងគ្មានហេតុផលអីត្រូវគិត ២ ដង ទៀតទេ ទិញទៅពិតជាមិនខុស និងខកបំណងឡើយ។ រកណាបានទៅ បានទាំងស្មាតហ្វូនដែលមានតម្លៃសមរម្យ ថតរូបបានស្អាត ដើរលឿន ថ្មកាន់បានយូរ ហើយថែមទាំងបាន Power Bank ហ្ស៊ីន មានគុណភាពខ្ពស់របស់ក្រុមហ៊ុន សាមសុង និងមានសម្ថភាពអស្ចារ្យសាកថ្មទូរស័ព្ទឆាប់ពេញ (Fast Charge) ទៀត។ ប្រញាប់ឡើង ព្រោះស្តុកមានកំណត់ណា៎ ឱ្យតែទៅយឺតតែបន្តិចគឺដឹងតែអត់ទាន់ការថែមជូនទៀតហើយ។ 

ប្រូម៉ូសិនពិសេសពី Samsung
ប្រូម៉ូសិនពិសេសពី Samsung

សាមសុង សូមជូនពរឱ្យដំណើរកម្សាន្ត និងការជួបជុំជាមួយក្រុមគ្រួសារក៏ដូចជាមនុស្សជាទីស្រឡាញ់ ក្នុងថ្ងៃឈប់សម្រាកដ៏វែងនេះ មានភាពរីករាយ និងសុខសុវត្ថិភាពទាំងអស់គ្នា។

បញ្ជាក់៖ រាល់ការថែមជូននេះ គឺសម្រាប់តែការទិញ Samsung Galaxy A31, A21s, និង A11 ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានលម្អិត សូមអញ្ចើញមកទស្សនាផលិតផលដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232 ៕ 

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T