ពេញហ្វេសប៊ុកពេក ប៉ុន្មាននាទីមុននេះ ចនច័ន្ទ លក្ខិណា បញ្ចេញអារម្មណ៍ លើអាណារ៉ូស ថា....

//s4.kh1.co/1e/1ed1f02513ad5e03a4de8446e1ac7da1a3e96f66.jpg
តារា & កម្សាន្ដ

 ១១-សីហា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈចុងក្រោយ ស្រាប់តែផ្ទុះរឿងរ៉ាវរបស់ តារាសម្តែងស្រី អាណារ៉ូស យ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងពាក្យសម្តីរបស់នាង មួយចំនួន រហូតមានអ្នកមិនពេញចិត្ត និងមានអ្នកត្រូល មិនតិចនាក់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស រឿងមិនទាន់ស្ងប់ស្រួលបួលផង ស្រាប់តែកាលពីល្ងាចមិញ បែរជាមានផេកមួយចំនួន បានបង្ហោះនូវសម្លេងរបស់តារាស្រីរូបនេះ នៅពេលច្រៀង ដែលមានអ្នកឌឺដង និងរិះគន់ ច្រើនខ្លាំង សឹងតែមិននឹកស្មានដល់ តែយ៉ាងណា សាមីខ្លួន ក៏មិនបានចេញមុខ ខឹងសម្បារអ្វីនោះដែរ។

ប៉ុន្តែ កាលពីប៉ុន្មាននាទីមុននេះដែរ អ្នកនាង ចនច័ន្ទ លក្ខិណា ស្រាប់តែបង្ហោះរូបថតរបស់ អាណារ៉ូស ដែលជាសកម្មភាពនាងច្រៀង កាលពីល្ងាចមិញនេះ រួចសរសេរថា៖

សម្តែងអោយដឹងថាសម្តែង វិលវល់ពេកហើយ

សាររបស់អ្នកនាង ចនច័ន្ទ លក្ខិណា

នេះជាលើកទីមួយហើយ ដែលអ្នកនាង ចនច័ន្ទ លក្ខិណា បញ្ចេញសារ បែបនេះ ដាក់អាណារ៉ូស ខណៈដែរ ពួកគេ សឹងតែ មិនសូវមានទំនាក់ទំនងជាមួយគ្នា តែដោយសារតែមួយរយៈនេះ មានរូបភាព និងវីដេអូជាច្រើន ចេញជាបន្តបន្ទាប់ ពាក់ព័ន្ធនឹង អាណារ៉ូស​ ទើបធ្វើឲ្យ អ្នកនាង ចនច័ន្ទ លក្ខិណា ក្នុងនាមជាសិស្សច្បង ទ្រាំមិនបាន ក៏បញ្ចេញសារយ៉ាងដូច្នោះ៕

ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
អាណារ៉ូស
អាណារ៉ូស
អាណារ៉ូស
អាណារ៉ូស
សាររបស់អ្នកនាង ចនច័ន្ទ លក្ខិណា
សាររបស់អ្នកនាង ចនច័ន្ទ លក្ខិណា
រូបថត ថតចេញពីវីដេអូ
រូបថត ថតចេញពីវីដេអូ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T