សម្រស់កាន់តែក្មេងស្អាត ក្រោយ សុគន្ធ និសា លេងស្ទាយសក់ខ្លីបែបនេះ

//s4.kh1.co/ce/ce3d4fe06af70d94972b28c53fdd8bff7b3fbecd.jpg
តារា & កម្សាន្ដ

 ១១-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កន្លងមកធ្លាប់តែឃើញសុគន្ធ និសា ទុកសក់វែងប៉ុន្តែ លើកនេះអ្នកនាង ប្តូរម៉ូតសក់ទៅជាខ្លីវិញត្រឹមស្មាម្តង ដែលមើលទៅស្អាតប្លែកតែម្តង តាមរបៀបClassicតែម្តង។

ភ្នំពេញ៖ គ្រាន់តែក្រឡេកឃើញតែឈ្មោះក៏ស្គាល់បាត់ទៅហើយ តារាចម្រៀងជើងចាស់នៅក្នុងចំណោមតារាចម្រៀងល្បីៗជួរមុខមួយរូបនៅប្រទេសកម្ពុជា អ្នកនាង សុគន្ធ និសា ជាសិល្បៈការនីដែលបានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៣ រហូតមកទល់បច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ អាចនិយាយបានថា តារាចម្រៀងសម្លេងផ្អែមនិង ស្រទន់រូបនេះ គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងស្រទាប់យុវវ័យ ដោយសារតែទេពកោសល្យនៃការ ច្រៀង សម្តែងនិង ម៉ូតសក់ដ៏មានមន្តស្នេហ៍ទៀតនោះ ធ្វើឲ្យហ្វេនៗគោរពស្រលាញ់អ្នកនាងមិនតិចនាក់នោះទេ។

ដោយឡែក កន្លងមកធ្លាប់តែឃើញតារាស្រីរូបនេះ ទុកសក់វែងប៉ុន្តែ លើកនេះអ្នកនាង ប្តូរម៉ូតសក់ទៅជាខ្លីវិញត្រឹមស្មាម្តង ដែលមើលទៅស្អាតប្លែកតែម្តង តាមរបៀបClassic ដោយសារតែទម្រង់មុខតូច ដូច្នេះលេងម៉ូតសក់អីក៏ឃើញស្អាតក៏ឃើញគួរឲ្យស្រលាញ់ផងដែរ។

យ៉ាងណាមិញក្នុងចំណោមហ្វេនជាច្រើននាក់ មានមួយចំនួនធំបានបញ្ចេញមតិសរសើរតារាស្រីរូបនេះ នៅពេលដែលកាត់សក់ខ្លីបែបនេះ នៅតែស្អាតដដែល មិនចាញ់ក្មេងៗអាយុ២០ឆ្នាំនោះទេ៕

សូមចូលមើលរូបខាងក្រោម៖

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T