លើកនេះ សុគន្ធ និសា ប្រាប់ពីអត្តចរិតស្វាមីគ្មានសល់ដល់មហាជន (មានវីដេអូ)

//s4.kh1.co/ab/ab3d48ba0cbcfd1223f9f2897a8cc7187132373e.png
នារី

 ១១-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សុគន្ធ និសា ប្រាប់ពីអត្តចរិកស្វាមីគ្មានសល់

ភ្នំពេញ៖ បើគ្រាន់តែនិយាយពីចំណងជើងបទចម្រៀង បេះដូងខ្វះកម្តៅ, Super woman, គ្មានថ្ងៃបញ្ចប់, បើស្រលាញ់ម្តេចទុកអូនចោល ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ពីម្ចាស់បទហើយគឺ អ្នកនាង សុគន្ធ និសា និងជាកំពូលតារាចម្រៀងល្បីល្បាញប្រចាំផលិតផលហង្សមាស។ ហើយបើនិយាយពីបទចម្រៀងរបស់អ្នកនាងត្រូវបានមហាជន និងអ្នកគាំទ្រដាក់ងារថា Forever love song មានន័យថា បទចម្រៀងស្តាប់ច្រើនដងហើយនៅតែពីរោះ និងស្តាប់មិនចេះធុញទ្រាន់ ទោះបទទាំងនោះចេញយូរឆ្នាំក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពី អ្នកនាង សុគន្ធ និសា និងស្វាមីបានដឹកដៃគ្នារៀបមង្គលការ គិតទល់នឹងពេលនេះមានរយៈពេលប្រមាណ ៣ ឆ្នាំមកហើយ ប៉ុន្តែមិនសូវឃើញអ្នកនាងបង្ហោះរូបជាមួយគ្នាច្រើនក្នុងបណ្តាសង្គមឡើយ ជាហេតុធ្វើឲ្យមហាជនងឿងឆ្ងល់។

ជាក់ស្តែង កាលពីយប់ថ្ងៃសុក្ររំលងទៅថ្មីៗនេះ អ្នកនាង បានចូលរួមកម្មវិធីដ៏ល្បីមួយគឺ 3Fun Cambodia ថែមទាំងបានឆ្លើយរាល់សំនួរពីពិធីករទាំង ៣រូបចោទសួរ។ ហើយអ្វីដែលកាន់តែពិសេសនោះគឺ អ្នកនាងបាននិយាយពីអត្តចរិតរបស់ស្វាមីថា ស្វាមីរបស់អ្នកនាងមិនសូវចេះផ្អែមល្ហែម ស្វីតៗដូចគេទេ ហើយក៏មិនសូវចេះនិយាយដែរ ព្រោះដោយសារតែការងារគាត់ច្រើន និងស្រ្តេសខ្លាំង ប៉ុន្តែគ្រប់ពេលដែល និសា នៅក្បែរគាត់គឺតែងតែភាពកក់ក្តៅ ក្តីស្រលាញ់ និងផ្តល់តម្លៃឲ្យគ្នាទៅវិញទៅ មក។

អ្វីដែលកាន់តែពិសេសនោះគឺ អ្នកនាង ក៏បានបង្ហើបថា អ្នកនាង និងគ្រួសារត្រៀមយកបុត្រក្នុងឆ្នាំក្រោយនេះហើយ ដោយចាំរៀបចំការងាររួចរាល់ទាំងពីរនាក់សិន៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

អ្នកនាង សុគន្ធ និសា និងស្វាមី
អ្នកនាង សុគន្ធ និសា និងស្វាមី
អ្នកនាង សុគន្ធ និសា និងស្វាមី
អ្នកនាង សុគន្ធ និសា និងស្វាមី
អ្នកនាង សុគន្ធ និសា និងស្វាមី
អ្នកនាង សុគន្ធ និសា និងស្វាមី
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា
សុគន្ធ និសា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T