ម៉ាស្ទ័កាតនិម្មិតរបស់ធនាគារហ្វីលីព នាំយកមកជូនអតិថិជននូវ “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”

//s6.kh1.co/e2/e256bbe318a7825cb6075b0f3b4be30d49f51752.jpg
សង្គម

 ១១-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ធនាគារ ហ្វីលីព (Phillip Bank)  បានរៀបចំព្រឹត្តិការណ៍មួយ ដែលជាកម្មវិធី  ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប សម្រាប់អតិថិជន ដៃគូ និងបុគ្គលិករបស់ខ្លួន  ​ពិធីនេះប្រព្រឹត្តទៅនៅ​ការិយាល័យ​​កណ្ដាល​ក្នុង​រាជធានីភ្នំពេញ ដែលទើបតែបានកែលម្អតាមស្តង់ដារថ្មី ចាប់​តាំងពីធនាគារ ហ្វីលីព បានរួមបញ្ចូលគ្នាជាមួយ គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត កាលពីដើម​ឆ្នាំនេះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោមអធិបតីភាព  ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបូរី ប្រចាំនៅកម្ពុជា ព្រឹតិ្ដការណ៍នេះ ផ្ដោតសំខាន់លើការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាតនិម្មិតឥណពន្ធ ម៉ាស្ទ័កាត (Virtual Debit MasterCard) ប្រភេទថ្មីរបស់ ធនាគារ ហ្វីលីព ដែលនឹងផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ដល់អតិថិជនទាំងអស់​របស់ ធនាគារ ហ្វីលីព ក្នុងការទិញទំនិញ ឬសេវា​តាមអនឡាញ។

កាតនិមិ្មត ដែលអាចប្រើបានដោយស្វ័យប្រវត្តិតាមរយៈកម្មវិធីទូរសព័្ទចល័ត  Phillip Mobile app ជំនាន់ថ្មី ផងដែរនោះ នឹង​ត្រូវបានផ្ដល់ជូន​ដោយឥតគិតថ្លៃ នឹង មិនគិតកម្រៃបន្ថែមលើសេវាផ្សេងៗ ដូចកម្មវិធីដទៃទៀតឡើយ ដែលពេលខ្លះ បូកបន្ថែមថ្លៃសេវា​ប្រតិបត្តិការមិនពេញលេញ ឬ​​សម្រាប់ “ថ្លៃសេវា​ប្រើកម្មវិធី” ឫ ខ្លះទៀត​​បានយកកម្រៃបន្ថែម​ នៅពេល​ភ្ជាប់កាតទៅក្នុងកម្មវិធីទិញទំនិញតាមអនឡាញណាមួយ​​។ 

                កម្មវិធី  “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”
កម្មវិធី “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”

លោក  ចាន់ ម៉ាច អគ្គនាយក ធនាគារ ហ្វីលីព បានមានប្រសាសន៍ក្នុងពិធីនោះថា៖  

«ថ្ងៃនេះ យើងមានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឲ្យ​ប្រើប្រាស់ កាតនិម្មិតឥណពន្ធ ម៉ាស្ទ័កាត របស់ធនាគារ ហ្វីលីព ដោយយើងសង្ឃឹមថាអាចជម្រុញ និងពង្រឹងប្រព័ន្ធពាណិជ្ជកម្ម អេឡិចត្រូនិកនៅកម្ពុជា។ ទំហំអាជីវកម្ម ដែលបានកំពុងធ្វើប្រតិបត្តិការ តាមរយៈប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក បានកំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយយើងមានបំណងចូលរួមចំណែកបន្ថែមទៀតក្នុងដំណើរលូតលាស់នេះ។ យើងមើលឃើញថា ពាណិជ្ជកម្ម អេឡិចត្រូនិចគឺជាគោលដៅថ្មី សម្រាប់ការ​ធ្វើ​អាជីវកម្ម ហើយយើងចង់ក្លាយជាផ្នែកមួយនៃ​វិស័យនេះតាំងពីដំបូងដៃ។ យើងសូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនម៉ាស្ទ័រកាត ដែលបានធ្វើជាដៃគូក្នុង​គម្រោង​នេះ ហើយយើងមានជំនឿចិត្តថា​ តាមរយៈកិច្ចសហការនេះ យើងអាចនាំយក ជម្រើសដ៏សំបូរបែប ដើម្បីជីវភាពទាន់សម័យជូនដល់អតិថិជនយើង។»

  លោក  ចាន់ ម៉ាច 
                កម្មវិធី  “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”
កម្មវិធី “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”
                កម្មវិធី  “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”
កម្មវិធី “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”
                កម្មវិធី  “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”
កម្មវិធី “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”

លោកស្រី Winnie Wong នាយកគ្រប់គ្រង ក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំតំបន់ វៀតណាម កម្ពុជា និងឡាវ​ ​ ក៏បានថ្លែងក្នុងពិធីនេះតាមរយៈវីដេអូ និងបានស្វាគមន៍ ធនាគារ ហ្វីលីព មកក្នុងគ្រួសារ កាតនិមិ្មតម៉ាស្ទ័រកាត។

លោកស្រី Wong បានមានប្រសាសន៍ថា៖ 

“ប្រជាពលរដ្ឋ និងអាជីវកម្ម​នៅកម្ពុជា កំពុងតែ​មានទំនោរផ្តោតខ្លាំងទៅ​រក​ផលិតផល​ឌីជីថលថ្មីៗចុងក្រោយ ដូចជា កាតនិម្មិតឥណពន្ធ ​ម៉ាស្ទ័រ​កាត ជាដើម។ កាតនិម្មិតឥណពន្ធ ​ម៉ាស្ទ័រ​កាត របស់ ធនាគារ ហ្វីលីព​ គឺជា​ ការ​ចាប់ផ្តើមជំហាន​​ដំបូង​​របស់​ធនាគារទៅ​ក្នុង​វិស័យទូទាត់តាមកាតអេឡិចត្រូនិច ហើយ ក៏ជាកិច្ចការដំបូងក្នុងភាពជាដៃគូ​ ​របស់​ ​ម៉ាស្ទ័រ​កាត ជាមួយនឹង​ធនាគារ​ហ្វីលីពផងដែរ។ កាតនេះជាសក្ខីភាព​បង្ហាញពី​ការ​ប្ដេជ្ញាចិត្ត​របស់ក្រុមហ៊ុនទាំងពីរ ​​ក្នុងការនាំមកជូន​ការ​ទូទាត់​បែបឌីជីថលដ៏ទាន់សម័យ ប្រកបដោយភាព​ងាយ​ស្រួល និង សុវត្ថិភាព សម្រាប់ការ​ប្រើប្រាស់ក្នុង​ជីវិតប្រចាំថ្ងៃ​របស់ប្រជាពលរដ្ឋកម្ពុជា។ ម៉ាស្ទ័រកាត មានសេចក្ដីរីករាយ​​ដែល​បាន​ចាប់ដៃគូជាមួយនឹង ធនាគារ​ហ្វីលីព ដែលជា​​ធនាគារ​រឹងមាំ និង​បម្រើសេវាពេញលេញ ជូនអតិថិជន​ ហើយ​យើង​ត្រៀម​លក្ខណៈ​ក្នុងការ​សហការជាមួយនឹង​ធនាគារ​នេះ​ក្នុង​ការ​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​កាតទូទាត់ និង​ផលិតផលឌីជីថល​ផ្សេងទៀត​នា​ពេលខាង​មុខឆាប់ៗនេះ”។​

លោកស្រី Winnie Wong 
                កម្មវិធី  “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”
កម្មវិធី “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”

ក្រោយពេល​ពិធីប្រកាសដាក់​ឲ្យ​ប្រើប្រាស់កាត​និម្មិតនេះជាផ្លូវការ​រួចរាល់ហើយ អង្គ​ពិធី​​ក៏​​​ផ្ដោត​លើ​ទិដ្ឋភាព​វប្បធម៌វិញម្តង នៅពេល​ដែល​ឯកអគ្គរដ្ឋទូត​ប្រទេស​សឹង្ហបុរី​ប្រចាំកម្ពុជា ឯកឧត្តម Michael Tan បាន​បង្ហាញ​ស្នាដៃសិល្បៈថ្មីចំនួនពីរ​ ដែល​បង្កើតឡើង​ដោយ​វិចិត្រករ​ល្បីឈ្មោះ​របស់សឹង្ហបុរី លោក Yip Yew Chong អំឡុងពិព័រណ​សិល្បៈ មិត្តភាពកម្ពុជា-សិង្ហបុរី ដែលបានប្រព្រឹត្តទៅកាលពីដើមឆ្នាំនេះ​ ដើម្បីជាការអបអរ​ខួប ៥៥ ឆ្នាំនៃទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេសទាំងពីរ។

ស្នាដៃសិល្បៈទាំងពីរនោះសុទ្ធ​តែ​ឆ្លុះបញ្ចាំងពីទំនាក់ទំនង​រឹង​មាំ​រវាង​ប្រទេស​កម្ពុជា និង​សឹង្ហបុរី៖ ដូចជា រូបគំនូរ​ទន្លេមិត្តភាព ពណ៌នាអំពីទេសភាពដ៏ត្រកាល​របស់ទន្លេសាប ទន្លេមេគង្គ និង​​ Marina Bay របស់សឹង្ហបុរី ព្រមជាមួយ​នឹង​ទីស្ថាន​និមិត្តរូប​​របស់ប្រទេស​ទាំងពីរ ចំណែកឯរូបគំនូរ​ឈ្មោះថា វិបុលភាព ត្រូវបានច្នៃជា​ក្រដាស​ប្រាក់​ មួយ​សន្លឹក​ដែល​ផ្សំចេញពី​លក្ខណៈពិសេសៗ​របស់ក្រដាសប្រាក់​ ៥ ដុល្លារ​សឹង្ហបុរី ជាមួយនឹង​ក្រដាស​ប្រាក់៥ ម៉ឺនរៀល​របស់​កម្ពុជា។

នៅអំឡុងពេលពិធីពិព័រណ​សិល្បៈមិត្តភាពនោះ ធនាគារ​ហ្វីលីព​​បាន​បរិច្ចាគទឹកប្រាក់ជាង ៣ ម៉ឺន​ដុល្លារ ក្នុងនាមជា​អ្នកឧបត្ថម្ភកម្មវិធី​ធំមួយ​ ហើយ​បានជាវ​ស្នាដៃ​សិល្បៈទាំងពីរ​នោះ។ ទឹកប្រាក់ទាំងនេះ ត្រូវបាន គណៈកម្មការ​រៀប​ចំពិធី ​បរិច្ចាគបន្តទៅ​ឲ្យ​អង្គការ​ចំនួនពីរ គឺ​អង្គការមូលនិធិកុមារ​កម្ពុជា (CCF) និង​អង្គការ​សិល្បៈខ្មែរអមតៈ (CLA)។

                កម្មវិធី  “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”
                កម្មវិធី  “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”
                កម្មវិធី  “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”
                កម្មវិធី “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”
                កម្មវិធី  “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”
                កម្មវិធី “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”
                កម្មវិធី  “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”
                កម្មវិធី “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”
                កម្មវិធី  “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”
                កម្មវិធី “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”
                កម្មវិធី  “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”
                កម្មវិធី “ជម្រើសទូទាត់ឌីជីថលដ៏សម្បូរបែប”
Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T