កុំច្រឡំថា ឲ្យតែស្រីស្អាត សុទ្ធទាក់ទាញទាំងអស់ បើខ្លួនឯង មានប៉ុន្មានចំនុចខាងក្រោម​ គ្មានថ្ងៃទាក់ភ្នែកមនុស្សប្រុស បានឡើយ

//s4.kh1.co/41/413d4835241c47cda3bcde51ce3c4c9155c99661.jpg
ប្រលោមលោក & អប់រំ

 ២១-កក្កដា-២០២៣ ១២ល្ងាច · ៩ ខែមុន

មនុស្ស​ខ្លួន​ឯងប្រហែល​ជា​អាចនឹង​មិន​ចាប់​អារម្មណ៍​នោះទេ​ថា​ចំណុច​អវិជ្ជាមាន​ដែល​ខ្លួន​ឯងមាន​ទាំងនេះ​អាច​ធ្វើ​ឲ្យ​បាត់​បង់​ភាព​ទាក់​ទាញ​លើខ្លួន​ដោយមិន​ដឹង​ខ្លួន។

យល់​ដឹង​៖ ចំពោះ​មនុស្ស​ប្រុស ​មុន​ពេល​ដែល ​ដាក់​ចិត្តថា​ទាក់​ទង​ នឹង​នារី​ណាម្នាក់  គេប្រាកដ​ជា​ សង្កេត​មើល​ចំណុច​ជា​ច្រើន លើ​ខ្លួន​របស់​នារីម្នាក់​នោះ មិន​ថា​សម្រស់​ ចរឹក​ ទម្លាប់​ប្រចាំថ្ងៃ ឬការ​តុប​តែង​ខ្លួន​នោះទេ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់​មនុស្ស​ស្រី​ ប្រ​សិន​បើ​មាន​គម្រោង ​ចង់​ទាក់​ទង ឬធ្វើ​ការ​ណាត់​ជួប​ ជាមួយ​នឹង​មនុស្ស​ប្រុស​ណាម្នាក់ ​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ពី​ការ​តុប​តែងខ្លួនបន្តិច ជា​ពិសេស នៅ​ក្នុង​ថ្ងៃ​ ​ធ្វើ​ការ​​ណាត់​ជួបគ្នាដំបូង​។

សម្រាប់​នារី​គ្រប់​រូប​ ​អាច​ប្រាកដជា​យល់​ថា ​សម្រស់​ជា​រឿង ​ដែល​សំខាន់ជាងគេ​ ក៏ប៉ុន្តែ​​ ​បើ​មាន​តែ ​សម្រស់​មួយ​មុខ ក៏​មិនទាន់​គ្រប់​គ្រាន់​នោះដែរ ព្រោះពេល​ខ្លះ​​ទោះបី ​អ្នក​ស្រស់ស្អាត​យ៉ាងណា បើ​អ្នក​មាននៅ​​ចំណុច​ទាំងនេះ ​ក៏​មនុស្ស​ប្រុស​យល់​ថា  អ្នកមិនគួរ​ឲ្យ​​ទាក់​ទាញដែរ៕

តើ​មាន​នៅ​ចំណុច​អ្វីខ្លះ​នោះ​សូម​ទៅ​តាម​ដាន​ទាំង​អស់​គ្នា​៖​

១. ធ្វើ​ការ​តុប​តែងខ្លួន​ខ្លាំងពេក​

រូបតំណាង​
រូបតំណាង​

កុំ​ធ្វើ​ព្យាយាម ​ធ្វើ​ខ្លួន​ហួស​ប្រមាណ​ពេក​។ ព្រោះ​នៅ​ពេល​ដែល ​អ្នក​ធ្វើ​ការ​តុប​តែងខ្លួន​ខ្លាំងពេក ​អ្នក​នឹង​បាត់​បង់ ​នៅភាពស្រស់ស្អាតពី​ធម្មជាតិ ​របស់​ខ្លួន​ឯងទៅវិញទេ​។

២. អនាម័យ​ផ្ទាល់​ខ្លួនមិន​ល្អ

សម្រាប់​មនុស្សស្រី​ ពិតជា​សំខាន់​ណាស់ ក្នុងការ​រក្សានៅ​អនាម័យ ​ខ្លួន​ប្រាណ​ឲ្យ​បានល្អ។ ​មិន​ថា​មនុស្ស​ប្រុស ​ឬមនុស្សស្រី​នោះទេ អនាម័យ​ខ្លួន​ប្រាណ ​ពិតជា​សំខាន់ ទាំង​ក្លិនខ្លួន ក្រចក​ដៃ​ក្រចក​ជើង​-ល-។

៣. ប្រើ​ទឹក​អប់​ច្រើន​ពេក

រូបតំណាង​
រូបតំណាង​

នៅ​ពេល​ដែល ​ទៅធ្វើ​ការ​ណាត់​ជួប​ នឹង​នរណាម្នាក់ អ្នក​មិន​គួរ​ប្រើ​ប្រាស់​ ទឹក​អប់​ច្រើន​ពេក ​រហូត​បាញ់​ទាល់​តែ ​ឈួល​ពេញខ្លួននោះទេ។ ព្រោះ​កា​រដែល​ប្រើ​ទឹក​អប់ ​ច្រើន​ពេក​វា​អាចនឹង​ធ្វើ​ឲ្យ ​អ្នក​ដែល​នៅ​ក្បែ​រ អ្នក​មាន​អារម្មណ៍​មិន​ល្អ ឈួល​ច្រមុះ ហើយ​អ្នក​ខ្លះ ​អាច​មាន​ប្រតិកម្ម ​នឹង​ទឹក​អប់​ក៏​ថា​បាន​ដែរ​។

៤. ភាព​ក្រអឺតក្រទម

រូបតំណាង​
រូបតំណាង​

វាជារឿងល្អ ​ប្រសិន​បើ ​អ្នក​មាន​ភាព​រឹងមាំ និង​ភាពជឿជាក់​ខ្លាំង ​លើ​ខ្លួន​ឯង ប៉ុន្តែ​អ្នកក៏​ត្រូ​វតែ ​ដឹង​ផងដែរថា កុំ​ធ្វើ​ឲ្យ​ខ្លួន​ឯងរឹង​មាំ​ខ្លាំង​ពេក ​រហូត​ដល់ថ្នាក់​ ​ធ្វើ​ឲ្យ​អ្នក​ដទៃ​យល់​ថា អ្នក​ជា​មនុស្ស​ក្រអឺតក្រទម​ទៅវិញ។

៥. និយាយ​មិនល្អ​ពី​អតីត​មិត្ត​ប្រុស​

រូបតំណាង​
រូបតំណាង​

ប្រហែល​អាច​ថា ​ទំនាក់​ទំនង​របស់​អ្នក ​ជា​មួយនឹង​អ្នក​ចាស់ ​អាច​បញ្ចប់​ទៅ​ដោយ​មិន​ល្អ តែ​អ្នក​ក៏មិន​គួរ​និយាយ​មិនល្អ និង​រំលឹករឿងច្រើនពេក​ពី មិត្ត​ប្រុស​របស់​អ្នក ​ជាមួយ​មិត្ត​ប្រុស​ថ្មី ​ឬ​មនុស្សដែលអ្នក​ទើប​តែ ​ធ្វើ​ការ​ណាត់​ជួប​ជា​ លើកដំបូង​ដែរ​។

៦. រឿង​ច្រើន​ពេក​

រូបតំណាង​
រូបតំណាង​

មនុស្ស​ប្រុស​ភាគច្រើន ​មិន​ចូល​ចិត្ត​ មនុស្ស​ស្រី​រឿង​ច្រើន រក​រឿង​ប្រច័ណ្ឌច្រើន ធ្វើ​ចរឹក​ដូច​កូន​ក្មេង ​មិនស្គាល់​កាលៈទេសៈនោះទេ​ ព្រោះក្រៅ​ពី​យល់​ថា ​គួរ​ឲ្យ​ស្រលាញ់ ​វា​ក៏​គួរ​ឲ្យ​ធុញទ្រាំ​ដូចគ្នា​ដែរ​។

៧. មិន​ចេះ​គ្រប់​គ្រងកំហឹង

រូបតំណាង​
រូបតំណាង​

ជា​រឿង​ដែល​មិន​ល្អ​នោះ​ទេ ប្រសិន​បើ​រាល់​ពេល​ដែល ​អ្នក​ខឹង​ហើយតែង​តែ ​មិន​ចេះ​ទប់​បញ្ចេញ ​មកទាំង​មិនមើលកាលៈទេសៈ ប្រើ​ប្រាស់​ពាក្យ​មិនគួរ​សម និយាយលឺៗ បំបាក់​ដៃគូនៅចំពោះ​ មុខគេមុខ​ឯងជាដើម។ ពេលខ្លះ ​ទោះបី​ជា​ខាង ប្រុស​ស្រលាញ់​អ្នកខ្លាំង​យ៉ាងណា ក៏​ដោយក៏​គេ​មិន​អាច​ទ្រាំ​ទ្រ នឹង​កំហឹង​រាល់​ពេល ​របស់​អ្នក​បាន​ដែរ។ យល់​ល្អ​ប្រសិន ​បើ​អ្នក​ដឹង​ថា​ខ្លួន​ខឹង​ហើយ ​អាច​ដើរចេញ​ ឬ​សុខចិត្ត​ជ្រើស ​នៅ​ស្ងៀម​តែម្តង​ទៅល្អជាង។  

៨. មិន​ដែល​ទំនេរ

រូបតំណាង​
រូបតំណាង​

ការ​ដែលមិន​ឆ្លៀត​ ​ផ្តល់​​ពេល​វេលា​ខ្លះ​ ​ទៅកាន់​គូស្នេហ៍ ឬស្ទើតែគ្មាន​​ពេល ​ជួប​គ្នា​ទាល់​តែ​សោះ​នោះ​ អាច​នឹង​ធ្វើ​ឲ្យ​ដៃ​គូ យល់​ថា​អ្នក​មិន​ចាប់​អារម្មណ៍ ​ចំពោះ​គេ ណាយចិត្ត ចំពោះ​អ្នក​ដូច​គ្នា​ដែរ។

៩. ចូល​ចិត្តនិយាយ​ដើម​គេ​

រូបតំណាង​
រូបតំណាង​

នៅពេល​ដែល ​អ្នក​ចូលចិត្ត​និយាយដើម ​អ្នកដទៃច្រើនពេក វា​ក៏​បាន​ឆ្លុះបញ្ចាំង​ពី ​ភាព​អវិជ្ជមាន​ដែល​មាន នៅលើខ្លួន​អ្នកដូច​គ្នា​ដែរ។ ប្រសិនបើ អ្នក​មាន​ទម្លាប់​បែប​នេះ គួរ​តែព្យាយាម ​​ផ្លាស់​ប្តូរ​ចេញ​ទៅ​ ព្រោះ​មនុស្ស​ប្រុស ​អាច​នឹង​យល់​ថា ​អ្នក​មិនគួរ​ឲ្យ​ទុក​ចិត្ត បាន​ផងដែរ។

១០. ស្ទីលម៉ូត​សក់​រញ៉េរញ៉ៃ

រូបតំណាង​
រូបតំណាង​

មនុស្សប្រុស​មិន​ចូលចិត្ត ​អ្វី​ដែល​រញ៉េរញ៉ៃ​ច្រើន​ពេក​នោះ​ទេ​ ម៉ូត​សក់​ក៏​ដូច​គ្នា ​ពេល​ខ្លះ​សម្បញ្ញៗ ​ស្រស់ស្អាតនិង មើលទៅ​ទាក់ទាញ​ជាង​។ ព្រោះ​ភាព​ទាក់​ទាញ នៃសក់​របស់​មនុស្សស្រី មិនមែន​ការ​ធ្វើ​ម៉ូត ឬ​រមូល​ជាប់​រហូតនោះទេ ផ្ទុយ​ទៅ​វិញ​គឺ ភាព​ភ្លឺ​រលោងនៃ​សក់ ​របស់​នាង​ទៅ​វិញ​ទេ​។

១១. មនុស្ស​ទុដ្ឋិនិយម​

រូបតំណាង​
រូបតំណាង​

ជា​មនុស្ស ​ដែល​មាន​ចិត្ត​មានៈខ្លាំង ខ្វះក្តី​មេត្តា​ចំពោះ​អ្នក​ដទៃ ចំណុច​នេះ​គឺ ពិត​ជា​ផ្តល់​នៅ​អារម្មណ៍​អវិជ្ជាមាន ​ចំពោះ​ដៃគូអ្នកជា​ខ្លាំង ហើយ​វាក៏បង្ហាញ ​ឲ្យឃើញ​ថា​អ្នកពិត​ជា មនុស្ស​ស្រី​ដែល ​​មិនគួរ​ឲ្យ​ទាក់​ទាញ​ផងដែរ​។

១២. មិន​ចេះ​មើល​ថែខ្លួន​ឯង

រូបតំណាង​
រូបតំណាង​

មិន​ចាំ​បាច់​ម៉ត់ចត់​ញុំបន្លែ​ ទឹក​ផ្លែឈើ​សុខភាព​ ជាប្រចាំ​ពេក​ក៏​បាន​ ប៉ុន្តែអ្នក​ត្រូវ​ចេះ​ថែរក្សាខ្លួន​ឯង ទាំងសម្រស់​និងសុខភាព។ ព្រោះ​បើមិន​ដូច្នេះទេ គេ​អាច​នឹង​យល់​ថា​ អ្នក​ជា​មនុស្ស​ខ្ជិល​ច្រអូស ​ហើយ​បាត់​បង់​នៅ ​ចំណាប់​អារម្មណ៍ ចំពោះ​អ្នក​​ដូចគ្នា​ដែរ។

ប្រភព៖ FeedFond , Heart

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T